24/04/2013
-
អ៊ីស្រាអែល-ស៊ីរី
នៅថ្ងៃអង្គារម្សិលមិញនេះ អ្នកទទួលខុសត្រូវផ្នែកចារកិច្ចអ៊ីស្រាអែលមួយរូប បានចោទរដ្ឋាភិបាលស៊ីរីរបស់លោកអាសាដ ថាបានប្រើប្រាស់អាវុធគីមីក្នុងការប្រយុទ្ធជាមួយក្រុមឧទ្ទាម ក្នុងពេលកន្លងមក។ ប៉ុន្តែ អាមេរិកបានប្រតិកម្មតបទៅវិញថា នៅមិនទាន់អាចសន្និដ្ឋានបាននៅឡើយទេ ថាតើរដ្ឋអំណាចលោក អាសាដពិតជាបានប្រើប្រាស់អាវុធគីមីមែនរឺក៏យ៉ាងណា។