Syndicate content
នយោបាយ
ហ្វូង​មហាជន​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​លោក កឹម សុខា កាលពី​ថ្ងៃ​ទី ៩ មិថុនា ២០១៣
13/06/2013 - កម្ពុជា

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវ​ឲ្យ​ផ្អាក​បាតុកម្ម​ប្រឆាំង​លោក កឹម សុខា

នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​លោក ជុំ ម៉ី និង​អ្នកគាំទ្រ​របស់​លោក​ផ្អាក​សកម្មភាព​បាតុកម្ម​ប្រឆាំង​លោក កឹម សុខា។ ការផ្អាក​បាតុកម្ម​ដើម្បី​កុំ​ឲ្យ​ខូច​បរិយាកាស​ពេល​បោះឆ្នោត។ លោក ជុំ ម៉ី ទទួល​យក​ការអំពាវនាវ​នេះ។

លោក​ជុំ ម៉ី​ជនរងគ្រោះ​ម្នាក់​ដែល​រួចរស់​ជីវិត​ពី​គុក​ទួលស្លែង
09/06/2013 - កម្ពុជា

សមាគម​ក្សេមក្សាន្ត​បារម្ភ​ពី​អព្យាក្រិតភាព​របស់​សមាគម ក្រោយ​បាតុកម្ម​របស់​លោក​ជុំ ម៉ី

ស្របពេល​ដែល​លោក ជុំ ម៉ី ចេញមុខ​ដឹកនាំ​បាតុកម្ម សមាជិក​គណៈកម្មាធិការ​នាយក​របស់​សមាគម​ជនរងគ្រោះ ក្នុង​របបកម្ពុជា​ប្រជាធិបតេយ្យ ខ្មែរក្រហម ហៅ​កាត់​ថា សមាគម​ក្សេមក្សាន្ត ​ដែលមាន​លោកជុំ ម៉ី ជាប្រធាន​នោះ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ កាល​ពី​ថ្ងៃសៅរ៍​សម្តែង​ការព្រួយ​បារម្ភ​ថា សកម្មភាព​របស់​លោក ជុំម៉ី អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អព្យាក្រឹតភាព​របស់​សមាគម។

បាតុកម្ម​ជា​វិញ្ញាសា​ប្រជាធិបតេយ្យ​នៅ​កម្ពុជា
07/06/2013 - ទស្សនៈព្រឹត្តិការណ៍ខ្មែរ

បាតុកម្ម​ជា​វិញ្ញាសា​ប្រជាធិបតេយ្យ​នៅ​កម្ពុជា

នៅថ្ងៃអាទិត្យទី​៩​មិថុនា​ខាង​មុខ​នេះ លោក​ ជុំ ម៉ី ជន​រងគ្រោះ​ដែល​សល់​ពី​ការស្លាប់​ពី​គុក​ទួលស្លែង​នឹង​ដឹកនាំ​មហាបាតុកម្ម​មហាជន​មួយ​ដើម្បី​ប្រឆាំង​លោក កឹម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ។ ក្នុងចំណោម​អ្នក​ចូលរួម​បាតុកម្ម ក៏​មាន​ដែរ​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​លោក ឈាង វុន។

ប្រធានាធិបតីភូមា លោក​​ថេន សេន​
05/06/2013 - ភូមា

ភូមា​ជា​ទឹកដី​សុវណ្ណភូមិ​ទាក់ទាញ​អ្នកវិនិយោគ​បរទេស

ចាប់តាំង​ពី​របបសឹក​ផុតរលត់ ភូមា​បាន​ប្រែក្លាយ​មុខមាត់​របស់ខ្លួន​ជារៀងរាល់ថ្ងៃ។ ចាប់ពីថ្ងៃនេះ រហូត​ដល់​ថ្ងៃ​សុក្រ​ទី ៧ មិថុនា ភូមា​នឹង​បើកទ្វារ ទទួល​រៀបចំ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក ដែល​គេ​បាន​ដាក់រហស្សនាម​ថា Davos អាស៊ីបូព៌ា។ នៅក្នុង​វេទិកា​សេដ្ឋកិច្ច​មួយនេះ នឹង​មាន​ចូលរួម​ពីសំណាក់​​មេដឹកនាំ​ មកពី​ប្រទេស​ជាង ៥០ និង​អ្នកជំនួញ ជាច្រើន​រយនាក់។

លោក​ កឹម​ សុខា​ ប្រធាន​ស្តីទី​​គណបក្ស​សង្រ្គោះ​ជាតិ
01/06/2013 - កម្ពុជា

លោក​កឹម សុខា នឹង​វិលត្រឡប់​ពី​អាមេរិក​វិញ​នៅ​សប្តាហ៍​ក្រោយ

លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​សង្រ្គោះជាតិគ្រោងនឹង​វិលត្រឡប់​ពីសហរដ្ឋអាមេរិក​មកប្រទេសកម្ពុជាវិញ នៅថ្ងៃទី​៤​ខែ​មិថុនាខាងមុខនេះ។ ​​ការវិល​ត្រឡប់​មកវិញនេះគ្រោងនឹងធ្វើ​ឡើង​ចំពេល​ដែល​ជនរងគ្រោះគុកទួលស្លែង​​ទទូចសុំ​អោយ​លោក កឹម សុខា សុំទោស​ពីរឿង​ដែល​លោកថ្លែងថា «ទួលស្លែង​គឺជា​គុក​សិប្បនិមិត្ត”។

កម្តៅ​នយោបាយ​នឹង​ជះចំហាយ​អាក្រក់​ដល់​ការ​បោះឆ្នោត!
01/06/2013 - ទស្សនៈព្រឹត្តិការណ៍ខ្មែរ

កម្តៅ​នយោបាយ​នឹង​ជះចំហាយ​អាក្រក់​ដល់​ការ​បោះឆ្នោត!

មាន​ព្រឹត្តិការណ៍​មួយចំនួន​ដែល​កើតឡើង​រយៈពេល​ចុងក្រោយ​នេះ​បានធ្វើ​ឲ្យ​ឆាកនយោបាយ​ប្រទេស​កម្ពុជា​ឡើងក​ម្តៅ​កាន់តែខ្លាំង។ ភ្លាមៗក្រោយពី​ការអំពាវនាវ​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន រដ្ឋសភា​កំពុង​ចាត់វិធានការ​យ៉ាង​ឆាប់រហ័ស​ក្នុងការ​បង្កើត​ច្បាប់​ដាក់ទោស​ជន​ណា​ដែល​មិន​ទទួលស្គាល់​អំពើ​ឧក្រិដ្ឋកម្ម​ក្នុង​របប​ខ្មែរក្រហម។

អ្នកភូមិ​បឹងកក់​ចង់បាន​ដំណោះស្រាយ​ដីធ្លី​នៅពេល​បោះឆ្នោត​ខាងមុខ
01/06/2013 - បទយកការណ៍

អ្នកភូមិ​បឹងកក់​ចង់បាន​ដំណោះស្រាយ​ដីធ្លី​នៅពេល​បោះឆ្នោត​ខាងមុខ

ក្រុមអ្នកភូមិបឹងកក់ ដែលកំពុងជួបប្រទះនឹងបញ្ហាដីធ្លីរ៉ាំរ៉ៃ ចាប់តាំងពីឆ្នាំ២០០៧ មកដល់​សព្វថ្ងៃ បានបង្ហាញ​ពី​បំណង ដែល​ចង់ឃើញ​គណបក្ស​ឈ្នះការបោះឆ្នោត​នាខែកក្កដា​ខាងមុខ​ អាច​ផ្តល់​នូវ​ដំណោះ​ស្រាយ​លើ​បញ្ហា​ដីធ្លី​របស់​ខ្លួន។

រ​ដ្ឋសភា​អនុម័ត​​ជាឯកច្ឆ័ន្ទ​​លើច្បាប់​​ថវិកាជាតិ​​ឆ្នាំ២០១២​ដោយ​គ្មាន​​ការ​ដេញដោល​ទៅកាន់​​តំណាង​​រដ្ឋាភិបាល​​ឡើយ​
31/05/2013 - កម្ពុជា

ច្បាប់​ប្រឆាំង​នឹង​អ្នក​មិន​ទទួល​ស្គាល់​របប​ប្រល័យ​ពូជសាសន៍ លេចចេញ​ជា​រូបរាង​ហើយ

នៅរសៀល​ថ្ងៃសុក្រ ទី​៣១​ឧសភា​នេះ សេចក្តី​ស្នើច្បាប់ កំណត់​ពី​ការ​ដាក់​ទោស​លើ​អ្នក​ប្រឆាំង​​នឹង​ការ​មិន​ទទួល​ស្គាល់​របប​ប្រល័យ​ពូជសាសន៍ ខ្មែរក្រហម ត្រូវ​បាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ប្រជុំ​អនុម័ត។ ច្បាប់ថ្មី ដែល​មាន​តែ ៥ មាត្រា បាន​កំណត់​ដាក់ទោស​លើ​ជន​ណា ដែល​មិន​ទទួល​ស្គាល់​របប​ខ្មែរក្រហម ថា​មាន​ការធ្វើ​ទារុណកម្ម និង​ការសម្លាប់​មនុស្ស​ជិត ២ លាន​នាក់ ត្រូវ​ផ្តន្ទាទោស ដាក់​ពន្ធនាគារ​ពី ៦ ខែ ទៅ ២ ឆ្នាំ

លោក​កឹម សុខា ប្រធានស្តីទី​គណបក្ស​សង្រ្គោះជាតិ​ គឺ​ជា​គោលដៅ​នៃ​ការ​វាយប្រហារ ជុំវិញ​រឿង​មាន ឬ​គ្មាន​​ឧក្រិដ្ឋកម្ម​ខ្មែរក្រហម​
28/05/2013 - កម្ពុជា

បក្សប្រឆាំង​គាំទ្រ​ឲ្យ​បង្កើត​ច្បាប់​ដាក់ទោស​អ្នកថា​គ្មាន​របប​ប្រល័យ​ពូជសាសន៍​នៅ​កម្ពុជា

ទី​បំផុត​ទៅ គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្សប្រឆាំង​កើតចេញ​ពី​ការ​​រួបរួម ​រវាង​គណបក្ស​ស​ម​រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស បាន​ប្រកាស​ជំហរ គាំទ្រ​ឲ្យមាន​ការបង្កើត​ច្បាប់​ថ្មី​មួយ ដើម្បី​ដាក់ទោស​លើ​អ្នក ដែល​មិន​ទទួលស្គាល់ថា នៅ​កម្ពុជា មាន​របប​ប្រល័យពូជសាសន៍ កាប់សម្លាប់​មនុស្ស​ជិត ២ លាន​នាក់ នៅ​ចន្លោះ​ពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩​។ តំណាង​រដ្ឋាភិបាល បាន​ស្វាគមន៍​នូវ​ជំហរ​របស់​បក្ស​ប្រឆាំង​ដូច្នេះ​។

វិទ្យាស្ថាន IRI នឹង​រៀបចំ​វេទិការ​ឲ្យ​យុវជន​តំណាង​គណបក្ស​ទំាង៨​ដេញដោលគ្នា​ពី​គោលនយោបាយ​បក្ស
28/05/2013 - បទយកការណ៍

វិទ្យាស្ថាន IRI នឹង​រៀបចំ​វេទិការ​ឲ្យ​យុវជន​តំណាង​គណបក្ស​ទំាង៨​ដេញដោលគ្នា​ពី​គោលនយោបាយ​បក្ស

ជាផ្នែកមួយ​ដើម្បីឲ្យ​អ្នកបោះឆ្នោត​បានដឹង​ពី​កម្មវិធី​នយោបាយ របស់​គណបក្ស​ទំាង៨ ដែល​បាន​ឈរឈ្មោះ​បោះឆ្នោត សម្រាប់​ការ​បោះឆ្នោតជាតិ​ឆ្នាំនេះ វិទ្យាស្ថាន​សាធារណរដ្ឋ​អន្តរជាតិ (IRI) នឹង​រៀបចំ​វេទិការ សួរ​ដេញដោលគ្នា រវាង​យុវជន​មកពី​គណបក្ស​នយោបាយ​ទំាង៨។ វេទិការ​នេះ​នឹងត្រូវ​គេ​ចាក់ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍ នៅក្នុង​អំឡុងពេល​ឃោសនា​បោះឆ្នោត នា​ខែក្រោយ​នេះ។

Close