Syndicate content
សម រង្ស៊ី
​លោក​ សម រង្ស៊ី ប្រធាន​គណបក្ស​​សង្រ្គោះជាតិ​ ​(រូបភាពឯកសារ)
16/06/2013 - កម្ពុជា

លោក សម រង្ស៊ី ប្រកាស​ចូលរួម​ការ​បោះឆ្នោត តែ​នឹង​មិន​ទទួល​ស្គាល់​លទ្ធផល​ទេ

គណបក្ស​សង្គ្រោះជាតិ បាន​ប្រកាស​ថា​នឹង​ចូលរួម​ការ​បោះឆ្នោត​ជាតិ នៅ​ខែ​កក្កដា ឆ្នាំ ២០១៣​នេះ ក៏ប៉ុន្តែ​មិន​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត​នោះ​ទេ។ នៅ​ក្នុង​ជំនួប​តាម Video Conference​ជា​មួយ​សកម្មជន​នៅ​ឯ​ទីស្នាក់​ការ​ទីក្រុង​ភ្នំពេញ​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ។

អវត្តមាន​លោក​សម រង្ស៊ី​ជាវិញ្ញាសា​សាកល្បង​ពី​ភាពរឹងមាំ​របស់​គណបក្ស​សង្គ្រោះជាតិ
18/05/2013 - ទស្សនៈព្រឹត្តិការណ៍ខ្មែរ

អវត្តមាន​លោក​សម រង្ស៊ី​ជាវិញ្ញាសា​សាកល្បង​ពី​ភាពរឹងមាំ​របស់​គណបក្ស​សង្គ្រោះជាតិ

ក្រោយពី​បញ្ជី​ឈ្មោះ​បេក្ខជន​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវបាន គ.ជ.ប ប្រកាស​ទទួលស្គាល់​ជា​ផ្លូវការ​រួចមក គ្មានអ្វី​ជា​អាថ៌កំបាំង​ទៀតឡើយ​សម្រាប់​ជីវិត​នយោបាយ​របស់លោក​សម រង្ស៊ី។ មេដឹកនាំ​បក្សប្រឆាំង​នៅ​កម្ពុជា​ដែល​លេចធ្លោ​ជាងគេ​រូបនេះ​គ្មាន​ឈ្មោះ​នៅក្នុង​បញ្ជី​បេក្ខជន​តំណាងរាស្ត្រ​ទេ។ មានន័យថា ក្នុង​រយៈពេល៥ឆ្នាំ​ខាងមុខ លោក សម រង្ស៊ី មិនអាច​ក្លាយជា​តំណាងរាស្ត្រ​បានឡើយ។

សមាជ​គណបក្ស​​សង្គ្រោះ​ជាតិ ថ្ងៃទី​៧ មេសា ២០១៣
07/04/2013 - កម្ពុជា

សមាជ​គណបក្ស​សង្គ្រោះ​ជាតិ​ជ្រើសរើស​លោក សម រង្ស៊ី ជា​ប្រធាន

ដូច​ការគ្រោងទុក គណបក្ស​សង្គ្រោះ​ជាតិ​បាន​បើក​អង្គសមាជ​លើកដំបូង​របស់ខ្លួន​នៅ​ថ្ងៃអាទិត្យ​នេះ​ដោយមាន​អ្នកចូលរួម​រាប់ម៉ឺន​នាក់។ អង្គសមាជ​បានសម្រេច​អនុម័ត​រចនា​សម្ព​ន្ធ័​ដឹកនាំ​គណបក្ស​ដោយ​បាន​ជ្រើសរើស​លោក​ស​ម រង្ស៊ី ជា​ប្រធាន លោក​កឹម សុខា ជា​អនុប្រធាន និង​បទបញ្ជា​ផ្ទៃក្នុង ព្រមទាំង​អនុម័ត​លក្ខន្តិកៈ​មួយ​ចំនួន​ទៀត។

លោក ឧបការី Michael Posner ធ្វើ​សន្និសីទ​កាសែត​នៅ​ស្ថានទូត​អាមេរិក​ក្រុង​ភ្នំពេញ
20/02/2013 - កម្ពុជា

ឧបការី​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក ចង់​ឃើញ​វត្តមាន​លោក សម រង្ស៊ី ចូលរួម​ការបោះឆ្នោត​ខាងមុខ

ក្នុងដំណើរទស្សនកិច្ចរយៈពេលពេញ​មួយ​ថ្ងៃ នៅ​កម្ពុជាកាលពី​ថ្ងៃ​អង្គារទី១៩​កុម្ភៈ លោក Michael Posner​ ឧបការី​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​ផ្នែក​លទ្ធិ​ប្រជា​ធិបតេយ្យ​ សិទ្ធិមនុស្ស និង​ការងារ​ បាន​ប្រកាស​ថា ការបោះឆ្នោត​ជាតិ​នៅ​ខែ​កក្កដា​ខាង​មុខ គឺ​រដ្ឋាភិបាល​កម្ពុជា ត្រូវ​ធានាឲ្យមាន​ភាព​ស្មើ​គ្នាដើម្បី​ឲ្យ​មាន​អ្នក​នយោបាយចូលរួម​ប្រកួត​ប្រជែង​​ដោយ​​យុត្តិធម៌ដោយ​រួម​ទាំង​លោក​ សម រង្ស៊ី ផង​ដែរ។

គ.ជ.ប. បដិសេធ​បេក្ខភាពឈរ​ឈ្មោះ​បោះឆ្នោតឆ្នាំ​២០១៣​របស់​​លោក​សម​ រង្ស៊ី
06/01/2013 - កម្ពុជា

គ.ជ.ប.​​បដិសេធ​មិន​ឲ្យ​លោក​សម រង្ស៊ី​ឈរ​ឈ្មោះ​ជា​តំណាងរាស្ត្រ​សម្រាប់​បោះឆ្នោត​ឆ្នាំ ២០១៣

នៅ​ខណៈ ដែល​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​ ​នឹង​ឈាន​ចូល​​មក​ដល់​ក្នុង​រយៈ​ពេល​៧ ខែ​ខាង​មុខ​​នោះ​ អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​​​រៀបចំ​​បោះឆ្នោត​​បាន​ប្រកាស​ជា​សាធារណៈ​ថា​ គ. ជ.​ប. នឹង​មិន​ទទួល​បេក្ខភាព​លោក សម រង្ស៊ី

ពិធី​សំណេះសំណាល​ជាមួយ​សមាជិកបក្ស​សង្គ្រោះជាតិ​ ជា​ជនជាតិខ្មែរ​អ៊ីស្លាម​
23/12/2012 - កម្ពុជា

លោក សម រង្ស៊ី រក​សំឡេង​ឆ្នោត​ពី​សហគមន៍​ខ្មែរ​អ៊ីស្លាម

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​អ៊ីស្លាម​ចូលរួម​គាំទ្រ​ និង​បោះឆ្នោត​ជូន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ខែកក្កដា​ឆ្នាំ ២០១៣ខាងមុខ។ ការអំពាវនាវ​នេះ​ បាន​ធ្វើឡើង​តាមរយៈ​ពិធី​សំណេះសំណាល​ជាមួយ​សមាជិក​របស់ខ្លួន​ដែលជា​ជនជាតិខ្មែរ​អ៊ីស្លាម​កាលពី​រសៀល​ថ្ងៃ​សៅរ៍​ម្សិលមិញ។

ប្រធានចលនាយុវជនគណបក្សសម រង្ស៊ី លោកសួង សុភ័ណ្ឌ
05/12/2012 - កម្ពុជា

ប្រធាន​យុវជន​សម រង្ស៊ី​ត្រៀម​ចូល​តុលាការ​តាម​ដីកា

លោក​សួង​ សុភ័ណ្ឌ ប្រធាន​ចលនា​យុវជន​របស់​គណបក្ស​សម រង្ស៊ី​នឹង​ចូល​ខ្លួន​ទៅ​តុលាការ នៅ​ថ្ងៃ​ទី​៧ខែធ្នូ​សប្តាហ៍​នេះ តាម​ការកោះហៅ​របស់​ព្រះរាជអាជ្ញា​អម​សាលាដំបូង។ លោក​សួង សុភ័ណ្ឌ​ថ្លែង​ថា លោក​នឹង​នាំយក​ភស្តុតាង​ទៅ​ជាមួយ​ដែល​មាន​ទាំង​វីដេអូ​នៃ​ជនរងគ្រោះ​នៅ​លើ​ស្ពាន​កោះពេជ្រ​ទៀត​ផង។ ដើមបណ្តឹង​រូប​នេះ​នឹង​ការពារ​ខ្លួន​ឯង ដោយ​មិនចាំបាច់​មាន​មេធាវី។

ប្រធានចលនាយុវជនគណបក្សសម រង្ស៊ី លោកសួង សុភ័ណ្ឌ
05/12/2012 - កម្ពុជា

ប្រធាន​យុវជន​សម រង្ស៊ី​ត្រៀម​ចូល​តុលាការ​តាម​ដីកា

លោក​សួង​ សុភ័ណ្ឌ ប្រធាន​ចលនា​យុវជន​របស់​គណបក្ស​សម រង្ស៊ី​នឹង​ចូល​ខ្លួន​ទៅ​តុលាការ នៅ​ថ្ងៃ​ទី​៧ខែធ្នូ​សប្តាហ៍​នេះ តាម​ការកោះហៅ​របស់​ព្រះរាជអាជ្ញា​អម​សាលាដំបូង។ លោក​សួង សុភ័ណ្ឌ​ថ្លែង​ថា លោក​នឹង​នាំយក​ភស្តុតាង​ទៅ​ជាមួយ​ដែល​មាន​ទាំង​វីដេអូ​នៃ​ជនរងគ្រោះ​នៅ​លើ​ស្ពាន​កោះពេជ្រ​ទៀត​ផង។ ដើមបណ្តឹង​រូប​នេះ​នឹង​ការពារ​ខ្លួន​ឯង ដោយ​មិនចាំបាច់​មាន​មេធាវី។

លោក​មេធាវី ជួង ជូងី
06/11/2012 - កម្ពុជា

លោក សម រង្ស៊ី និង​គ្រួសារ​ត្រូវ​បាន​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​ឈ្មោះ​បោះឆ្នោត

ក្រុម​ប្រឹក្សា​ជំនុំជម្រះ​ ​គណៈកម្មការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ​បាន​សម្រេច​លប់​ឈ្មោះ​លោក​ សម រង្ស៊ី ចេញ​ពី​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ហើយ​នៅ​ព្រលប់​ថ្ងៃ​នេះ​ ដោយ​សំអាង​លើ​សាល​ដីការ​​របស់​តុលាការ​កំពូល​ដែល​បាន​កាត់ទោស​លោក​ សម រង្ស៊ី​ កំបាំង​មុខ​ ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ១២ឆ្នាំ ពី​បទ​បំផ្លាញ​តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម។

សមាជិក​គណបក្ស​សម រង្ស៊ី នៅថ្ងៃ​សមាជ
05/11/2012 - កម្ពុជា

សាលាក្រុង​អនុញ្ញាត​អោយ​យុវជន​គណបក្ស​សម រង្ស៊ី​ជូបជុំ​បញ្ចេញ​មតិ​តែ​មិន​អោយ​ហែ​ក្បួន​ដាក់​ញត្តិ

បន្ទាប់ពី​ការរង់ចាំ​អស់​រយៈពេល​៦ថ្ងៃ​ សាលារាជធានី​ភ្នំពេញ​បាន​យល់ព្រម​ឲ្យ ចលនា​យុវជន​គណបក្ស សម រង្ស៊ី​ ជូបជុំ​គ្នា នៅ​ឯ​ទីលាន​ប្រជាធិបតេយ្យ​ តែ​មិន​អនុញ្ញាត​​ឲ្យដើរ​ដង្ហែ​ញត្តិ​ទៅ​ព្រះបរម​រាជ​វាំង​ទេ​ គឺ​ត្រូវ​សុំ​ការ​អនុញត្តិ​ពីក្រសួង​មហាផ្ទៃ​។

Close