Syndicate content
ដើមបូព៌ា
ចាងហ្វាងនៃ​ទស្សនាវដ្តី​​​ Charlie Hebdo ​​​សម្រេច​​ផ្សព្វ​ផ្សាយ​​នៅ​ថ្ងៃពុធ​​ទី១៩​​កញ្ញា​២០១២នូវ​​​រូប​គំនូរ​​ត្លុក​​​​ប្រមាថ​​ព្យាការី​​មហាម៉េដ
19/09/2012 - បារាំង

ទស្សនាវដ្តី​​ Charlie​​ Hebdo ​​គូរ​រូប​​ត្លុក​​កំប្លែង​​ប្រមាថ​​ព្យាការី​​មហាម៉េដ​​

នៅក្នុង​បរិបទ​តានតឹង​ពិសេស​ដែល​កំពុង​កើតមាន​នៅ​ក្នុង​ពិភព​អ៊ីស្លាម​ ​ ក្រោយពី​មាន​ការ​ផ្សព្វផ្សាយ​ខ្សែ​ភាពយន្ត​ប្រឆាំង​អ៊ីស្លាម​តាមរយៈ​អ៊ិនធ័រណែត​ ​ ទស្សនាវដ្តី​បារាំង​ Charlie Hebdo ​បាន​សម្រេច​ផ្សព្វផ្សាយ​នៅ​ថ្ងៃពុធ​ទី១៩​កញ្ញា​នេះ​ ​ នូវ​រូប​គំនូរ​ត្លុក​កំប្លែង​ប្រមាថ​ព្យាការី​មហាម៉េដ។​ រដ្ឋាភិបាល​បារាំង​មានជាអាទិ៍​លោក​ ឡរ៉ង់​ហ្វាប៊ីយូស​ បាន​សម្តែង​ការ​សោក​ស្តាយ​​នៃ​ទង្វើនេះ។​ លោកនាយករដ្ឋមន្ត្រី​បារាំង​វិញ​ អំពាវនាវ​ឲ្យ​ម្នាក់ៗ​មាន​ស្មារតី​ទទួល​ខុសត្រូវ។

ទសវត្សរ៍​ទី​៩០៖ ក្តី​សង្ឃឹម​និង​ការ​ស្រងាកចិត្ត​
17/09/2012 - ភូមិសាស្រ្តនយោបាយ

ទសវត្សរ៍​ទី​៩០៖ ក្តី​សង្ឃឹម​និង​ការ​ស្រងាកចិត្ត​

ថ្ងៃ​នេះ Jean-François TAIN សូម​បន្ត​លើក​ឡើង​អំពី​ភូមិសាស្ត្រ​នយោបាយ​នៃ​ភូមិភាគ​ដើម​បូព៌ា ដោយ​សូម​លើក​ឡើង​ពី​ការ​ប្រឹងប្រែង​របស់​សហគមន៍​អន្តរជាតិ ក្នុង​ការ​កសាងសន្តិភាព​​​នៅ​ភូមិភាគ​ដើមបូព៌ា​នៅ​ក្នុង​ទសវត្សរ៍ទី​៩០។

បាតុករ​ប្រមូល​​ប្រជុំ​គ្នា​​​សម្តែង​​ការ​ប្រឆាំង​​​ទល់នឹង​​ខ្សែ​​ភាពយន្ត​​ប្រមាថ​​សាសនា​​អ៊ីស្លាម​​នៅ​ទីក្រុង​គែរ​​ជិត​​ស្ថានទូត​​អាមេរិក​​នៅ​ថ្ងៃ​ទី​១៣​​កញ្ញា​​ឆ្នាំ២០១២​
14/09/2012 - អ៊ីស្លាម-ស.រ.អា

ពិភពអារ៉ាប់​ឆេះ​សន្ធោ​សន្ធៅ​ដោយហេតុ​មាន​ខ្សែ​ភាពយន្ត​ប្រមាថ​ប្រឆាំង​សាសនា​អ៊ីស្លាម​

បាតុកម្ម​ដ៏​ហិង្សា​ប្រឆាំង​នឹង​ភាពយន្ត​ប្រមាថ​សាសនា​អ៊ីស្លាម​ដែល​ផលិត​ដោយ​ជនជាតិ​អាមេរិក​ បាន​ឆាបឆេះ​សន្ធោ​សន្ធៅ​នៅ​ទួទាំង​ពិភព​អារ៉ាប់។​ នៅថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ បាតុករ​វាយ​ស្ថានទូត​អាមេរិក​នៅ​ប្រទេស​យេម៉ែន​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​បួននាក់។​ នៅ​ទីក្រុង​គែរ​នៃ​ប្រទេស​អេហ្ស៊ីប​ បាតុកម្ម​ដ៏​ហិង្សា​នៅតែ​បន្ត​កើតមាន​ ​ ហើយគេ​បារម្ភ​ខ្លាច​ទង្វើ​ហិង្សា​កើន​កាន់តែ​ខ្លាំងឡើងៗ​ ជា​ពិសេស​នាឱកាស​បាតុកម្ម​នៅ​ថ្ងៃ​សុក្រ​នេះ​នៅ​អាស៊ី។

បាតុកម្ម​ប្រឆាំង​នឹង​​ការវាយ​​ប្រហារ​​ទៅលើ​​ស្ថាន​កុងស៊ុល​​អាមេរិក​​នៅ​ទីក្រុង​​ Benghazi​ ​នៅ​ប្រទេស​លីប៊ី​​
13/09/2012 - លីប៊ី-ស.រ.អា

ការវាយ​ប្រហារ​ទៅលើ​ស្ថាន​កុងស៊ុល​អាមេរិក​ប្រហែល​ជាបាន​គ្រោងទុក​ជាមុន​

កាលទេសៈ​នៃ​មរណភាព​នៃ​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​ប្រទេស​លីប៊ី​នៅមាន​លក្ខណៈ​ពុំទាន់​ច្បាស់លាស់​នៅឡើយ។ ​លោក​ Jay Christopher Stevens ​ប្រហែល​ជា​បាន​ប៉ុនប៉ង​រត់​គេច​ចេញ​ពី​អគារ​ដែល​កំពុង​ឆាបឆេះ​សន្ធោសន្ធៅ។​ នៅ​ទីក្រុង​វ៉ាស៊ីនតោន​ឯណោះ​ សម្មតិកម្ម​មួយ​បាន​ត្រូវ​គេ​លើក​ឡើងថា​ ​ គឺជា​ប្រតិបត្តិការ​ដែល​បាន​ប្រុងប្រៀប​រៀបចំ​ជាមុន​ ​ ហើយ​អាចជា​ស្នាដៃ​របស់​ពួក​ភេរវជន​អាលកៃដា​ ​ ពុំមែន​កើតចេញ​ពី​កំហឹង​របស់​ក្រុមបាតុករ​ឡើយ។

សង្គ្រាមធំៗ​រវាង​អ៊ីស្រាអែល​និង​បណ្តា​ប្រទេស​អារ៉ាប់ ដោយសារ​ការ​បង្កើត​រដ្ឋ​អ៊ីស្រាអែល
10/09/2012 - ភូមិសាស្រ្តនយោបាយ

សង្គ្រាមធំៗ​រវាង​អ៊ីស្រាអែល​និង​បណ្តា​ប្រទេស​អារ៉ាប់ ដោយសារ​ការ​បង្កើត​រដ្ឋ​អ៊ីស្រាអែល

ថ្ងៃ​នេះហ្សង់-ហ្វ្រង់ស័រ តាន់ សូម​បន្ត​លើក​ឡើង​អំពី​ភូមិសាស្ត្រ​នយោបាយ​នៃ​ភូមិភាគ​ដើមបូព៌ា ដោយ​សូម​លើក​ឡើង​អំពី​សង្គ្រាម​ធំៗ​រវាង​អ៊ីស្រាអែល​និង​បណ្តា​ប្រទេស​ អារ៉ាប់ សង្គ្រាម​ដែល​បាន​កើត​ឡើង​បន្ត​បន្ទាប់​គ្នា ដោយសារ​តែ​ការ​បង្កើត​រដ្ឋ​អ៊ីស្រាអែល។

អ៊ីស្រាអែល​​និង​ប៉ាលេស្ទីន​ ៖ មូលហេតុ​នៃ​ទំនាស់​ស៊ីសាច់​ហុត​ឈាម​គ្នា​
03/09/2012 - ភូមិសាស្រ្តនយោបាយ

អ៊ីស្រាអែល​​និង​ប៉ាលេស្ទីន​ ៖ មូលហេតុ​នៃ​ទំនាស់​ស៊ីសាច់​ហុត​ឈាម​គ្នា​

ថ្ងៃ​នេះ Jean-François TAIN សូម​បន្ត​លើក​ឡើង​អំពី​ភូមិសាស្ត្រ​នយោបាយ​នៃ​ភូមិភាគ​ដើមបូព៌ា ដោយ​សូម​លើក​ឡើង​អំពី​មូលហេតុ​នៃ​ទំនាស់​ស៊ីសាច់​ហុត​ឈាម​គ្នា រវាង​អ៊ីស្រាអែល និង​ប៉ាលេស្ទីន។

លោកស្រី​​ Bassama​ Kodmani​ ​អ្នក​ទទួល​​ខុសត្រូវ​​ខាង​​ទំនាក់​​ទំនង​​ក្រៅ​ប្រទេស​​នៃ​​ក្រុម​ប្រឹក្សា​​ជាតិ​​ស៊ីរី​ ​CNS
29/08/2012 - ស៊ីរី

ភាព​ចម្រូង​​ចម្រាស​​នៅក្នុង​​រង្វង់​​អ្នក​ប្រឆាំង​​បាស្ហារ​អាល-អាស្សាដ​​​

ការប្រយុទ្ធ​ប្រហារ​គ្នា​នៅតែ​កើតមាន​នៅក្នុង​ប្រទេស​ស៊ីរី​ រវាង​កងកម្លាំង​យោធា​និង​យុទ្ធជន​ប្រឆាំង​បាស្ហារ​អាល-អាស្សាដ​ ​ ជាពិសេស​នៅ​ទីក្រុង​អាឡេព​និង​នៅ​ទីក្រុង​ដាម៉ាស។​ ចំណែកឯ​ការចរចា​នៅក្នុង​រង្វង់​អ្នក​ប្រឆាំង​បាស្ហារ​អាល-អាស្សាដ​ ​ ដើម្បី​រៀបចំ​ខ្លួន​សម្រាប់​កសាង​ស្ថាបនា​ប្រទេស​ស៊ីរី​ ក្រោយ​សម័យ​អាស្សាដ​នៅ​តែ​ជួប​នឹង​ភាព​ចម្រូង​ចម្រាស។

ទីក្រុងម៉ូស្គូ​កំញើញ​ឈប់គាំទ្រ​ដល់​កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​
10/08/2012 - រុស្ស៊ី-អ៊ីរ៉ង់

ទីក្រុងម៉ូស្គូ​កំញើញ​ឈប់គាំទ្រ​ដល់​កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​

ឈប់គាំទ្រនេះ​ ប្រសិន​បើអ៊ីរ៉ង់​នៅតែ​ពុំព្រម​ដក​ទៅវិញទេ​ពាក្យប្តឹង​ទៅ​ “តុលាការ​មជ្ឈត្ត​វិនិច្ឆ័យ” ​( Cour d’arbitrage )​ នៅក្រុង​ ហ្សឺណែវ​ ទល់នឹង​រុស្ស៊ី ​ឲ្យរុស្ស៊ី​សង​ជម្ងឺចិត្ត​អ៊ីរ៉ង់​ក្នុងទឹកប្រាក់​ដល់ទៅ ​៤.០០០​លាន​ដុល្លារអាមេរិក​ចំពោះការ​ដែល​ទីក្រុង​ម៉ូស្គូ ​ដោយបំពេញ​តាម​សេចក្តី​សម្រេច​ របស់​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប.​ ប្រកែក​មិនលក់​ទៅឲ្យ​អ៊ីរ៉ង់​នូវ​ប្រព័ន្ធ​មីស្ស៊ីល​ការពារ​ដែនអាកាស​ធុន​ S-300​ តែក្នុង​តម្លៃ​ ៨០០លាន​ដុល្លារ​ប៉ុណ្ណោះ។

​បាស្ហារ​អាល-អាស្សាដ ​​ទទួល​​​បេសកជន​​ពិសេស​​របស់​​អ៊ីរ៉ង់​​លោក​ Saïd Jalili​ ​ដែលបញ្ជូន​​ដោយ​​អគ្គមគ្គុទ្ទេសក៍​​អ៊ីរ៉ង់​ ​​Ali Khamenei ​​
08/08/2012 - ស៊ីរី-អ៊ីរ៉ង់

បាស្ហារអាល-អាស្សាដ​​បាន​​ទទួល​​ការគាំទ្រ​​ពីទីក្រុង​​តេហេរ៉ង់​​

ដោយ​ទទួលបាន​ការគាំទ្រ​យ៉ាងមុតមាំ​ពី​សំណាក់​ប្រទេស​អ៊ីរ៉ង់​ ​ ប្រធានាធិបតី​ស៊ីរី​បាស្ហារ​អាល-អាស្សាដ​បាន​ចេញ​បង្ហាញ​ខ្លួន​តាមរយៈ​កញ្ចក់​ទូរទស្សន៍​នៅ​ថ្ងៃអង្គារ​ទី៧​សីហា​ឆ្នាំ២០១២​ម្សិលមិញ។​ ទូរទស្សន៍​រដ្ឋ​ស៊ីរី​បាន​បង្ហាញ​ឲ្យឃើញ​ ​ ប្រមុខ​ដឹកនាំ​ស៊ីរី​ទទួល​រាក់ទាក់​បេសកជន​ពិសេស​របស់​អ៊ីរ៉ង់​ លោក​ Saïd Jalili ​ ​ ព្រមទាំង​បាន​ថ្លែង​សុន្ទរកថា​មួយ​សម្តែង​បង្ហាញ​ឲ្យ​ឃើញ​នូវ​ការប្រឆាំង​យ៉ាង​ខ្លាំងក្លា​របស់ខ្លួន​ ទល់នឹង​ក្រុម​ប្រឆាំង​បះបោរ។

ទិដ្ឋភាព​នៃ​សង្គ្រាម​ដ៏​សោកសង្រេង​នៅ​ទីក្រុង​អាឡេព​នៅ​ថ្ងៃទី​៦​សីហា​ឆ្នាំ២០១២
07/08/2012 - ស៊ីរី

ការផ្តាច់ខ្លួន​​​​ដោយនាយក​​រដ្ឋមន្ត្រី​​គឺជា​​ជំហាន​​ឈាន​ទៅ​រក​ការ​ដួល​រលំ​នៃ​​របប​​គ្រប់គ្រង​អាល-​អាស្សាដ​​

សម្រាប់​សហរដ្ឋ​អាមេរិក​ ​ ប្រមុខ​ដឹកនាំ​ផ្តាច់ការ​ បាស្ហារ​អាល-អាស្សាដ​បាន​បាត់បង់​ការ​ក្តោបក្តាប់​របស់​ខ្លួន​ទៅលើ​ប្រទេស​ស៊ីរី។​ ដោយហេតុថា​ នៅថ្ងៃចន្ទ​ទី៦​សីហា​ម្សិលមិញ​ ​ មាន​មេដឹកនាំ​សំខាន់ៗ​ជាច្រើន​នៃ​របប​គ្រប់គ្រង​ស៊ីរី​បច្ចុប្បន្ន​បាន​រត់ចោល​រដ្ឋាភិបាល​ហើយទៅ​ចុះចូល​ជាមួយ​ក្រុម​បដិវត្តន៍​ ​ ដែល​ក្នុងនោះ​មាន​ជាអាទិ៍​ លោក​នាយករដ្ឋមន្ត្រី​ Riad Hijab ​ដែលបាន​ភៀសខ្លួន​ទៅ​ប្រទេស​ហ្សកដានី។​

Close