សហភាពអឺរ៉ុបនិងចក្រភពអង់គ្លេសនឹងចុះហត្ថលេខាជាមួយនឹងរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកិច្ចព្រមព្រៀងសន្តិភាពក្នុងតំបន់អាស៊ីអាគ្នេយ៍។ បូករួមទាំងការចុះហត្ថលេខានៅថ្ងៃទី១២កក្កដាខាងមុខ មានប្រទេសចំនួន ២៨ បានចូលរួមក្នុងសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ដែលផ្តោតសំខាន់លើការរក្សាសន្តិភាពនៅក្នុងតំបន់។
សភារូម៉ានីត្រូវសម្រេចនៅថ្ងៃសុក្រទី៦កក្កដាឆ្នាំ២០១២នេះថា តើគេត្រូវទម្លាក់លោក Traian Basescu ចេញពីមុខតំណែងប្រធានាធិបតីរូម៉ានីឬយ៉ាងណា? ទាំងនេះពីរឆ្នាំកន្លះមុនការបញ្ចប់អាណត្តិប្រធានាធិបតីរបស់លោក។
នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ធនាគារកណ្តាលសហភាពអឺរ៉ុបបានសម្រេចបញ្ចុះអត្រាការប្រាក់របស់ខ្លួន ពី ១% មកនៅត្រឹម ០,៧៥% ដែលជាអត្រាមួយទាបបំផុតមិនធ្លាប់មាន សម្រាប់តំបន់ចាយលុយអឺរ៉ូ។ ការបញ្ចុះអត្រាការប្រាក់នេះធ្វើឡើង ក្នុងគោលដៅ ជួយជំរុញឲ្យមានកំណើនសេដ្ឋកិច្ចក្នុងតំបន់អឺរ៉ូ ដែលកំពុងផុងខ្លួនក្នុងវិបត្តិបំណុល។
នាឱកាសជំនួបកំពូលអឺរ៉ុបនៅទីក្រុងព្រុចសែលនៅយប់ថ្ងៃព្រហស្បតិ៍ទី២៨មិថុនាឆ្នាំ២០១២ ប្រមុខដឹកនាំអឺរ៉ុបសម្រេចបាននូវកិច្ចព្រមព្រៀងមួយ ដើម្បីឈានទៅធ្វើការកែទម្រង់រចនាសម្ព័ន្ធនៅក្នុងតំបន់អឺរ៉ូ ហើយនឹងភ្ជាប់មកជាមួយសហភាពអឺរ៉ុប២៧ប្រទេសនូវ កិច្ចព្រមព្រៀងជំរុញឲ្យមានសន្ទុះកំណើនសេដ្ឋកិច្ច ដែលនឹងអនុញ្ញាតឲ្យកេណ្ឌប្រមូលបាន១២០ពាន់លានអឺរ៉ូសម្រាប់បម្រើនយោបាយកំណើនសេដ្ឋកិច្ច។
វិបត្តិប្រាក់បំណុលនៅតំបន់អឺរ៉ូ គឺជាសំណុំរឿងដ៏សំខាន់នៃជំនួបកំពូលអឺរ៉ុបថ្មីដែលចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍២៨មិថុនានេះនិងថ្ងៃសុក្រស្អែក។
បេសកជនពិសេសរបស់អង្គការសហប្រជាជាតិលោកកូហ្វីអាណានបានស្នើឲ្យរៀបចំបង្កើតរដ្ឋាភិបាលអន្តរកាលមួយនៅប្រទេសស៊ីរី ដើម្បីជួយរិះរកដំណោះស្រាយនយោបាយឲ្យវិបត្តិនៅប្រទេសនេះ ដែលធ្លាក់ចុះកាន់តែធ្ងន់ធ្ងរទៅៗ។
ប្រទេសក្នុងតំបន់ចាយប្រាក់អឺរ៉ូកំពុងឋិតនៅក្រោមសម្ពាធមួយដ៏ខ្លាំងក្លា ដោយហេតុតែគេនៅរង់ចាំចម្លើយនិងដំណោះស្រាយដ៏មហិច្ឆតារបស់ខ្លួន នាឱកាសជំនួបកំពូលអឺរ៉ុបនៅទីក្រុងព្រុចសែលដែលនឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃទី២៨មិថុនានិងថ្ងៃទី២៩មិថុនាខាងមុខនេះ។
នៅថ្ងៃ ចន្ទ ទី ២៥ មិថុនានេះ អេស្ប៉ាញបានសរសេរ ជាផ្លូវការ សុំជំនួយហិរញ្ញវត្ថុពីតំបន់អឺរ៉ូ។ ក្រុមប្រទេសចាយប្រាក់អឺរ៉ូបានសម្រេច កាលពីថ្ងៃទី៩មិថុនាថា នឹងអាចផ្តល់ប្រាក់កម្ចី ១០០ពាន់លានអឺរ៉ូដល់អេស្ប៉ាញ។ ជាមួយផែនការទទួលជំនួយពី តំបន់អឺរ៉ូ អេស្ប៉ាញក្លាយជាប្រទេសទីបួន បន្តាប់ពីក្រិក អៀឡង់ និងព័រទុយហ្កាល់ ដែលទទួលជំនួយសង្រ្គោះពីមូលនិធិអឺរ៉ុប។