កាលពីថ្ងៃព្រហស្បតិ៍ ទី ១៩ កក្កដា ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិបានបរាជ័យជាថ្មី មិនអាចអនុម័តសេចក្តីសម្រេចស្តីពីវិបត្តិស៊ីរី។ រុស្ស៊ី និងចិន ដែលជាសមាជិកអចិន្រ្តៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខបានធ្វើវេតូមិនឲ្យគេដាក់ទណ្ឌកម្មទៅលើរដ្ឋាភិបាលលោកBachar Al Assad ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន។