ស៊ីរី-ONU - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ អង្គារ 02 តុលា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ អង្គារ 02 តុលា 2012

ប្រមុខ​ការទូត​ស៊ីរី​បាន​ចោទ​បារំាង និង​អាមេរិក​ពី​បទ​បាន​គំាទ្រ​ក្រុម​ភេរវជន

លោក​រដ្ឋមន្រ្តី​ក្រសួង​ការបរទេសស៊ីរី Walid Mouallem (រូបឆ្វេង) និងលោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ បាន គីមូន
លោក​រដ្ឋមន្រ្តី​ក្រសួង​ការបរទេសស៊ីរី Walid Mouallem (រូបឆ្វេង) និងលោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ បាន គីមូន
REUTERS/Lucas Jackson

ដោយ គួច គន្ធារ៉ា


នៅ​ថ្ងៃ​បិទ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ទី ១ តុលា​ម្សិលមិញ លោក​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ស៊ីរី Walid Mouallem បាន​ចោទ​ប្រទេស​មួយ​ចំនួន​រួម​មាន៖បារំាង ​សហដ្ឋអាមេរិក តួកគី និង​ប្រទេស​អារ៉ាប៊ីសាអូឌីត ពី​បទ​បាន​ជួយ​គំាទ្រ​ក្រុមភេរវជន​នៅ​ក្នុង​ប្រទេស​ស៊ីរី។ យោង​តាម​លោក Walid Mouallem ទីក្រុង​ប៉ារីស និង​ទីក្រុង​វ៉ាស៊ីនតោន​បាន​ជួយ​ឧបត្ថម្ភ​ជា​ប្រាក់ និង​បំពាក់​អាវុធ​ឲ្យ​ក្រុមឧទ្ទាម។

សេចក្តីរាយការណ៍​របស់ គួច គន្ធារ៉ា
 

02/10/2012 by គួច គន្ធារ៉ា

គឺ​នៅ​ក្នុង​​វេទិកា​នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី ៦៧​ក្នុង​ទីក្រុង​ញូយ៉ក​ដែល​លោក​ប្រមុខ​ការទូត​ស៊ីរី Walid Mouallem បាន​ថ្លែង​ការពារ​របប​ស៊ីរី​របស់​លោក​ប្រធានាធិបតី Bachar al-Assad។ នៅ​ក្នុង​សុន្ទរកថា​របស់​លោក Mouallem មាន​ពាក្យ « ភេរវជន » និង« ភេរវនិយម » មិន​តិច​ជាង ២៤​ដង​ទេ ដែល​លោក​បាន​និយាយ​ហើយ និយាយ​ទៀត ដោយ​បាន​ចោទ​ក្រុមប្រទេស​ក្នុង​តំបន់​ឈូងសមុទ្រពែក និង​ប្រទេស​តួកគី ពិសេស​បារំាង និង​សហរដ្ឋអាមេរិក​ថា​បាន​ជួយ​ផ្តល់​លុយកាក់ និង​បំពាក់​អាវុធ​ឲ្យ​ក្រុមយុទ្ធជន​បរទេស​ដើម្បី​ប្រឆំាង​នឹង​រដ្ឋាភិបាល​ស៊ីរី។
 
« អ្វី​ដែល​អាក្រក់​បំផុត​នោះ គឺ​នៅ​ពេល​ដែល​គេ​ឃើញ​មាន​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សាសន្តិសុខ​បាន​ធ្វើ​សង្រ្គាម​វាយប្រហារ​ប្រទេស​ផ្សេង ក្រោម​លេស​ថា ជា​យុទ្ធនាការ​ប្រយុទ្ធប្រឆំាង​នឹង​ភេរវនិយម និង​ដែល​ឥឡូវ​នេះ បែរ​ជា​បាន​ចេញ​មុខ​ជួយ​គំាទ្រ​ក្រុមភេរវជន​នៅ​ក្នុង​ប្រទេស​ស៊ីរី​ទៅ​វិញ » នេះ​ជា​ការ​ថ្លែង​របស់​លោក Walid Mouallem។
 
ពាក់ព័ន្ធ​នឹង​នយោបាយ​ផ្ទៃក្នុង​ស៊ីរី​វិញ លោក Walid Mouallem បាន​បញ្ជាក់​ថា រដ្ឋាភិបាល​បាន​ដាក់​សំណើ​សុំ​បើក​ការ​ចរចា​ជាមួយ​ក្រុមប្រឆំាង តែ​ក្រុមប្រឆំាង​មិន​បាន​ឆ្លើយតប​នឹង​សំណើ​នោះ​ទេ។ យ៉ាង​ណា​ក៏​ដោយ លោក Walid Mouallem មិន​បាន​និយាយ​ដល់​ការ​បាត់បង់​ជនស៊ីវិល​ស្លូតត្រង់ ក្រោម​ការ​ទម្លាក់​គ្រាប់បែក​របស់​ទាហាន​រដ្ឋាភិបាល​ស៊ីរី​ទេ។ ត្រង់​ចំណុច​នេះ ​លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ បាន គីមូន​ដែល​បាន​ជួប​លោក Walid Mouallem បាន​ស្នើ​លោក Mouallem ឲ្យ​មាន​ការ​អត់ធ្មត់ និង​ចេះ​អាណិតអាសូរ​ប្រជាជន​ខ្លួន​ឯង៕

tags: បារាំង - សហរដ្ឋអាមេរិក - ស៊ីរី - អង្គការ​សហប្រជាជាតិ
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close