អង្គារ 18 កញ្ញា 2012
លោកឌឹម សុវណ្ណារុំ៖« បើ​បណ្តោយ​ឲ្យ​ភាពក្រីក្រ​អូសទាញ​ទៅ យើង​នឹង​បរាជ័យ »
លោកឌឹម សុវណ្ណារុំ (ហ៊ី តេងសាន) ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ​នៃ​សាលាក្តី​ខ្មែរក្រហម
លោកឌឹម សុវណ្ណារុំ (ហ៊ី តេងសាន) ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ​នៃ​សាលាក្តី​ខ្មែរក្រហម
ដោយ ញឹម សុផល

នៅ​ក្នុង​​កម្មវិធី​នាទី​ជីវិត​ជោគជ័យ​នា​ថ្ងៃ​អង្គារ​ទី១៨ ខែ​កញ្ញា​នេះ ញឹម សុផល​សូម​ណែនាំ​លោកអ្នក​ស្តាប់​វិទ្យុ​បារាំង​អន្តរជាតិ​អោយ​ស្គាល់​ពី​ដំណើរជីវិត​របស់​លោក​ឌឹម សុវណ្ណារុំ (ហ៊ី តេងសាន) ​ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ​នៃ​សាលាក្តី​ខ្មែរក្រហម​។ មាន​ស្រុកកំណើត​នៅ​ខេត្ត​កំពង់ធំ លោក​ឌឹម សុវណ្ណារុំ​បាន​ជ្រើសរើស​យក​ការសិក្សា​ជា​គោលដៅ​តែ​មួយ​គត់ ដើម្បី​បន្ត​វេន​ពី​ឱពុក​របស់​លោក​ដែល​បាន​បាត់បង់​ជីវិត​មុន​សម័យ​ខ្មែរ​ក្រហម​។ បន្ទាប់​ពី​ថ្ងៃ​រំដោះ​ លោក​ក៏​សម្រេច​បាន​នូវ​បំណង​ខ្លួន​ឯង​ និង​ការ​ចង់​បាន​របស់​អ្នកមានគុណ​ដោយ​បាន​វិវត្តន៍​ខ្លួន​ពី​អតីតកាល​ជា​ក្មេង​ជនបទ ទៅ​ជា​បញ្ញវន្ត​មួយ​រូប ហើយ​មាន​តួនាទី​សំខាន់​នៅ​ក្នុង​ផ្នែក​មួយ​នៃ​សាលាក្តី​ខ្មែរក្រហម​បច្ចុប្បន្ន៕

 

ពាក្យគន្លឹះ : កម្ពុជា - សង្គម
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close