សង្គមស៊ីវិលប្រកាសឃ្លាំមើលការឡើងថ្លៃប្រាក់ឈ្នួលរថយន្តពេលចូលឆ្នាំថ្មី

សម្ព័ន្ធភាពប្រជាពលរដ្ឋដើម្បីគណនេយ្យភាពសង្គមនៅកម្ពុជា បានប្រកាសថា ពួកគេនឹងតាមដានការដំឡើងថ្លៃឈ្នួលរថយន្តក្នុងពេលចូលឆ្នាំថ្មីនៅចុងសប្តាហ៍នេះ។ សម្ព័ន្ធនេះ បានថ្លែងប្រឆាំងការដំឡើងថ្លៃឈ្នួលរថយន្តដែលធ្វើអោយប៉ះពាល់ជីវភាពនិងសុវត្ថិភាពធ្វើដំណើររបស់ពលរដ្ឋ។ សាលារាជធានីភ្នំពេញ ក៏បានអំពាវនាវដល់ម្ចាស់រថយន្តឈ្នួលនិងក្រុមហ៊ុនរថយន្តក្រុងកុំដំឡើងថ្លៃនៅក្នុងពិធីបុណ្យជាតិធំៗ។
ការឡើងថ្លៃប្រាក់ឈ្នួលរថយន្តដឹកអ្នកដំណើរក្នុងពិធីបុណ្យម្តងៗ គឺជាកង្វល់របស់ពលរដ្ឋ និងវាបានធ្វើអោយពលរដ្ឋមានកំហឹងផងដែរ។ ពាក្យទីផ្សារសេរី វាហាក់មានអំណាចលើអាជ្ញាធរពាក់ព័ន្ធដែលមិនអាចមានវិធានការតឹងរ៉ឹងណាមួយដើម្បីទប់ស្កាត់ការដំឡើងថ្លៃឈ្នួលរថយន្តនេះឡើយ។
សម្ព័ន្ធភាពប្រជាពលរដ្ឋដើម្បីគណនេយ្យភាពសង្គមនៅកម្ពុជា បានប្រកាសថាខ្លួននឹងតាមដានបាតុភូតនេះនៅក្នុងពេលចូលឆ្នាំថ្មីនេះចុងសប្តាហ៍នេះ នៅពេលប្រជាពលរដ្ឋ ពិសេសកម្មករ កម្មការិនីត្រូវធ្វើដំណើរទៅភូមិកំណើតរបស់ពួកគេវិញ។
សម្ព័ន្ធភាពនេះបានរិះគន់បាតុភូតដែលកើតមានតាំងពីយូរមកនេះថា វាជាទម្លាប់អាក្រក់ ហើយគ្មានសណ្តាប់ធ្នាប់ និងរបៀបរៀបរយនោះទេ។ ហើយថាវាបានធ្វើអោយប៉ះពាល់ដល់ការធ្វើដំណើររបស់អ្នកដែលមានប្រាក់ចំណូលទាប។
សេចក្តីប្រកាសរបស់សម្ព័ន្ធភាពនេះ ធ្វើឡើងក្រោយពេលដែលសាលារាជធានីភ្នំពេញអំពាវនាវអោយម្ចាស់រថយន្តឈ្នួល និងម្ចាស់ក្រុមហ៊ុនរថយន្តឈ្នួលដូចគ្នា មិនអោយពួកគេដំឡើងថ្លៃឈ្នួលក្នុងពិធីបុណ្យជាតិធំៗដូចជាពិធីបុណ្យចូលឆ្នាំនេះឡើយ។ សាលារាជធានីភ្នំពេញកត់សម្គាល់ថា ការឡើងថ្លៃប្រាក់ឈ្នួលធ្វើដំណើរ គឺជាកត្តាជំរុញអោយពលរដ្ឋអ្នកក្រីក្រត្រូវជិះប្រជ្រៀតគ្នានៅលើដំបូលរថយន្តដែលមានតម្លៃថោក។ សាលារាជធានីបានបញ្ជាអោយអាជ្ញាធរចាត់វិធានការចំពោះរថយន្តឈ្នួលដែលធ្វើអោយខូចសណ្តាប់ធ្នាប់សាធារណៈ៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati









អត្ថាធិប្បាយ (2)
ថ្លៃឡាន
ឡានក្រុងឡើងគុណនឹង2ដូចឆ្នាំមុនៗដដែល!
ថាបានតែថាទេ!
សូមជូយកែលំអរគ្នា
ខ្ញុំគិតថា មានប្រហែលជា ៩៩%ហើយ នៃការនិយាយ រិះគន់ទៅលើ អ្នកតាកស៊ីឡើងថ្លៃ។
ចុះមូលហេតុអ្វី មិនព្រមទទួលយកកាពិតថា ខ្មែរ មានតែមុខរបរ មួយនេះឬ?
តាក់ស៊ី រកលុយដោយញើសឈាម ហាលក្តៅ ដោយស្មោះបង្ហាញចេញ ចុះហេតុអ្វីបានជា មើលឃើញម្លះ?តើអ្នកតាក់ស៊ី ពួកគាត់ ទៅប្លន់គេឲមកជិះរថយន្តគាត់មានទេ ឬអ្នកជិះពេញចិត្តនិងជិះ?
ចុះមានដែលមើលឃើញទេថា ស៊ាំងនាពេលបច្ចុប្បន្ន ថោកប៉ុនណា?
សូមគិតមើលផងណា...!បើមិនជួយសូមកុំ រុញគ្នាឲធ្លាក់ទឹកអី។
ប្រតិកម្មជុំវិញអត្ថបទនេះ