អានតួអត្ថបទ
កម្ពុជា

សហជីព​ស្នើ​អោយ​ដក​តំណែង​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​រឿង​បាញ់​កម្មករ នៅ​ខេត្ត​ស្វាយរៀង

ប៉ូលិស​នៅ​មិន​ទាន់​រកឃើញ​ជន​សង្ស័យ​ដែល​បាន​បាញ់រះ​លើ​កម្មការិនី​ជា​បាតុករ​ដែល​តវ៉ា​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​បាវិត កាល​ពី​សប្តាហ៍​មុន​នៅ​ឡើយ​ទេ។ ទន្ទឹមពេល​ជាមួយ​គ្នានេះ សហភាព​សហជីព​កម្ពុជា​បាន​ផ្ញើលិខិត​២​ច្បាប់​ទៅ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​រដ្ឋមន្ត្រី​ក្រសួង​ការងារ​ដើម្បី​ស្នើ​អោយ​ថ្នាក់​ដឹកនាំ​ក្រសួង​ទាំងពីរ​បញ្ចប់​ដំណែង​ប្រធាន​ស្ថាប័ន​នៅ​ថ្នាក់​ខេត្ត​ដែល​ពាក់ព័ន្ធ​បញ្ហា​កម្មករ​នេះ។

លោក​ស ខេង រដ្ឋមន្រ្តីក្រសួង​មហាផ្ទៃ (បណ្ណសារ)
លោក​ស ខេង រដ្ឋមន្រ្តីក្រសួង​មហាផ្ទៃ (បណ្ណសារ) ©ស៊ីវ ចាន់ណា
ផ្សាយពាណិជ្ជកម្ម

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង​បាន​អះអាង​ប្រាប់​អ្នកកាសែត នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ថា សមត្ថកិច្ច​នៅ​មិន​ទាន់​ចាប់ខ្លួន​ជន​ដៃដល់​ដែល​ប្រើ​កាំភ្លើង​បាញ់​លើ​កម្មការិនី​៣​នាក់ ក្នុង​ពេល​កន្លង​មក​នោះ​បាន​នៅ​ឡើយ​ទេ។ មួយ​ថ្ងៃ​ក្រោយ​បាញ់​ប្រហារ​ទៅលើ​ក្រុម​កម្មករ កាល​ពី​ដើមសប្តាហ៍​មុន លោក​រដ្ឋមន្ត្រី​ធ្លាប់​បាន​ថ្លែង​ជា​សាធារណៈ​រួច​ហើយ​ថា ខ្មាន់​កាំភ្លើង​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ហើយ។

 

ការចាប់​ខ្លួន​ជន​ដៃ​ដល់​មក​ផ្តន្ទា​ទោស​គឺ​ជា​រឿង​មួយ។ ប៉ុន្តែ​ថា មិន​មែន​ចាប់​បាន​ជន​ដៃ​ដល់​ហើយ រដ្ឋាភិបាល​គ្មាន​ទណ្ឌកម្ម​ដាក់​មន្ត្រី​របស់​ខ្លួន​នោះ​ទេ។ លោក​រ៉ុង ឈុន​ប្រធាន​សហភាព​សហជីព​កម្ពុជា​គឺ​ជា​អ្នក​ទាមទារ​អោយ​មាន​ទណ្ឌកម្ម​នេះ។ នៅ​ក្នុង​លិខិត​ពីរ​ផ្សេង​គ្នា​ផ្ញើ​ទៅ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង និង​រដ្ឋមន្ត្រី​ក្រសួង​ការងារ​លោក វង សូត្រ ប្រធាន​សហភាព​សហជីព​កម្ពុជា​បាន​ស្នើ​អោយ​ថ្នាក់​ដឹកនាំ​នៃ​ក្រសួង​ទាំងពីរ​ដក​តំណែង​ស្នងការខេត្ត​ស្វាយរៀង មេបញ្ជាការ​កងរាជ​អាវុធ​ហត្ថ​ខេត្ត និង​ប្រធាន​មន្ទីរ​ការងារ​ខេត្ត​ស្វាយរៀង​។ ចំពោះ​ប្រធាន​សហជីព ការ​ចាត់វិធានការ​រដ្ឋបាល​ចំពោះ​មន្ត្រី​មាន​សមត្ថកិច្ច​បែប​នេះ​គឺ​ជា​ការ​បង្ហាញ​ការ​ទទួល​ខុសត្រូវ​របស់​រដ្ឋាភិបាល​ចំពោះ​វិនិយោគិន និង​ចំពោះ​ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ផង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ