កម្ពុជា - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ ពុធ 25 កក្កដា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ ពុធ 25 កក្កដា 2012

មន្ត្រី​រដ្ឋាភិបាល៖​ លោក​សម រង្ស៊ី​មិន​អាច​ឈរ​ឈ្មោះ​បោះឆ្នោត​បាន​ឡើយ​

លោក កែវ រ៉េ មី អនុប្រធាន​អង្គភាពព័ត៌មាននិង​ប្រតិកម្មរហ័ស​
លោក កែវ រ៉េ មី អនុប្រធាន​អង្គភាពព័ត៌មាននិង​ប្រតិកម្មរហ័ស​
RFI/Leang Delux

ដោយ លាង ដឺលុច

មន្ត្រី​​ជាន់​​ខ្ពស់​​រដ្ឋាភិបាល ​បាន​​បំភ្លឺ​បញ្ហា​មួយ​ចំនួន​ទាក់ទង​នឹង​ការ​ចោទប្រកាន់​របស់​គណបក្ស​ប្រឆាំង​ជុំវិញ​ការ​ត្រៀមរៀប​ចំ​ការ​បោះឆ្នោត​សាកល​ឆ្នាំ​ក្រោយ​នេះ។ បញ្ហា​សំខាន់​មួយ​នោះ​គឺ មន្ត្រី​រដ្ឋាភិបាល​ចង់​ឆ្លើយ​បក​ទៅ​ករណី​ប្រធាន​គណបក្ស​ប្រឆាំង​គឺ​លោក​សម រង្ស៊ី ដែល​មន្ត្រី​រដ្ឋាភិបាល​អះអាង​ថា​ជា​អ្នក​ទោស​មិន​អាច​ឈរ​ឈ្មោះ​បោះឆ្នោត​បាន​ឡើយ។ លោក កែវ រ៉េមី អនុ​ប្រធាន​អង្គភាព​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស​ជា​អ្នក​បកស្រាយ​បញ្ហា​ទាំង​នេះ។

សេចក្តីរាយការណ៍​របស់ លាង​​ ដឺលុច ពីទីក្រុងភ្នំពេញ
 

25/07/2012 by លាង ដឺលុច

 

មន្ត្រី​រដ្ឋាភិបាល​កម្ពុជា បាន​ធ្វើ​សន្និសីទ​កាសែត​មួយ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ដើម្បី​បញ្ជាក់​ឡើង​វិញ​ថា លោក​សម រង្ស៊ី​ដែល​កំពុង​មាន​ពិរុទ្ធ​មិន​អាច​ចូលរួម​បោះឆ្នោត និង​ឈរ​ឈ្មោះ​បោះឆ្នោត​នៅ​ឆ្នាំ​ក្រោយ​នេះ​បាន​ឡើយ។
 
ការ​ពន្យល់​បែប​នេះ​ធ្វើ​ឡើង​ដោយ​លោក​កែវ រ៉េមី អនុ​ប្រធាន​អង្គភាព​ព័ត៌មាននិង​ប្រតិកម្ម​រហ័ស​​នៃ​ទីស្តី​ការ​គណៈ​រដ្ឋមន្ត្រី ខណៈ​ដែល​លោក​កឹម សុខា​ប្រធាន​គណបក្ស​សិទ្ធិ​មនុស្សនិង​បច្ចុប្បន្​ន​បាន​ក្លាយ​ទៅ​ជា​សម្ព័ន្ធមិត្ត​របស់​គណបក្ស​សម រង្ស៊ី​ហើយ​នោះ បាន​ធ្វើ​សេចក្តី​ថ្លែង​ការណ៍​​ចង់​ឃើញ​លោក​សម រង្ស៊ី​ត្រឡប់​ចូល​ក្នុង​ប្រទេស​និង​ចូល​រួម​ក្នុង​ការ​បោះឆ្នោត​ជ្រើស​រើស​​តំណាងរាស្ត្រ​ឆ្នាំ​២០១៣​ក្រោយ​នេះ។ លោក​កឹម សុខា​ក៏​មាន​គម្រោង​លើក​យក​បញ្ហា​របស់​​លោក​សម រង្ស៊ី​ជា​មួយ​សហគមន៍​​អន្តរជាតិ​ផង​ដែរ។
 
សម្រាប់​លោក​កែវ រ៉េមី ករណី​លោក​ប្រធាន​គណបក្ស​សម រង្ស៊ី​ គឺ​គ្រាន់​តែ​ជា​ការអនុវត្តន៍​នីតិ​រដ្ឋ​ដែល​សង្គម​ស៊ីវិល និង​គណបក្ស​ប្រឆាំង​ចង់​បាន​តែ​ប៉ុណ្ណោះ។ ហើយ​ដែល​ជា​ការ​​អនុវត្តន៍​ច្បាប់​​ទៅ​​លើ​បុគ្គល​ម្នាក់​ដែល​មិន​បាន​ប៉ះ​ពាល់​ដល់​ការ​ចូល​រួម​បោះ​ឆ្នោត​ជា​ពហុ​បក្ស​នោះ​ទេ។
មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ដដែល បាន​បញ្ជាក់​ប្រាប់​អ្នក​កាសែត​ថា បច្ចុប្បន្ន​នេះ ជា​ពេល​វេលា​ដែល​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា រឹតត្បិត​អំពី​នីតិរដ្ឋ ហើយ​គ្មាន​ទេ​ការ​ដោះស្រាយ​បែប​មនោសញ្ចេតនា​តាម​រយៈ​ការ​សម្របសម្រួល​អោយ​លោក​សម រង្ស៊ី​ដូច​ពេល​មុន​ទៀត​នោះ។
 
ប្រសិន​បើ​លោក​កឹម សុខា ចង់​ស្វែង​រក​អន្តរាគមន៍​ពី​សហរដ្ឋ​អាមេរិក​ក្នុង​សំណុំរឿង​លោក​សម រង្ស៊ី លោក​កែវ រ៉េមី​ឆ្លើយ​ថា សហរដ្ឋ​អាមេរិក​មិន​អាច​ដាក់​សម្ពាធ​ណា​មួយ មក​លើ​ប្រទេស​កម្ពុជា​បាន​ទេ​ពីព្រោះ​កម្ពុជា​ជា​ប្រទេស​អធិបតេយ្យ​និង​នីតិរដ្ឋ​មួយ៕

 

tags: កម្ពុជា - គណបក្សនយោបាយ - បោះឆ្នោត
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close