លោកសម រង្ស៊ីអំពាវនាវជាថ្មីទៀតរកការគាំទ្រពីសភាអន្តរជាតិ

មេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ីដែលកំពុងភៀសខ្លួនទៅឯបរទេសជាច្រើនឆ្នាំមកហើយដើម្បីគេចចេញពីអំណាចសាលក្រមតុលាការរឿងព្រំដែន បានចេញមុខអំពាវនាវជាថ្មីម្តងទៀតនៅចុងសប្តាហ៍នេះ ដើម្បីស្វែងរកការគាំទ្រពីសមាជិកសភាអន្តរជាតិ។ តាមរយៈលិខិតចំហដែលផ្សាយនៅក្នុងគេហទំព័ររបស់គណបក្សសម រង្ស៊ី លោក សមរង្ស៊ីរំពឹងលើសាមគ្គីភាពរបស់សមាជិកសភាលើពិភពលោក ដើម្បីជួយរូបលោកឲ្យបានវិលត្រឡប់មកកម្ពុជាវិញ ដោយគ្មានទោសពៃរ៍ដើម្បីចូលរួមការបោះឆ្នោត។
ខណៈដែលការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នឹងឈានចូលមកដល់ក្នុងប៉ុន្មានខែខាងមុខនេះ លោកសម រង្ស៊ី មេដឹកនាំបក្សប្រឆាំងធំជាងគេនៅកម្ពុជា កំពុងបន្តស្វែងរកការគាំទ្រពីសមាជិកសភាអន្តរជាតិ ដើម្បីបន្តអាជីពនយោបាយរបស់ខ្លួន។
នៅក្នុងលិខិតអំពាវនាវជាចំហមួយចុះថ្ងៃទី១០ ខែមីនា ម្សិលមិញ លោកសមរង្ស៊ី បានអះអាងថា គណបក្សកាន់អំណាចនៅកម្ពុជាបានធ្វើទុក្ខបុកម្នេញរូបលោកជាបន្តបន្ទាប់។ លោកសម រង្ស៊ី បន្តថា លោកត្រូវគេបណ្តេញចេញពីរដ្ឋសភាដោយបំពានលើរដ្ឋធម្មនុញ្ញជាច្រើនលើក ហើយគណបក្សកាន់អំណាចបានព្យាយាមផាត់រូបលោកចេញពីឆាកនយោបាយដោយសារតែគណបក្សសម រង្ស៊ី មានប្រជាប្រិយភាព និងបានកើនកៅអីក្នុងសភា ក៏ដូចជាក្នុងក្រុមប្រឹក្សាឃុំសង្កាត់យ៉ាងច្រើន។
មេដឹកនាំបក្សប្រឆាំងរូបនេះបានអះអាងទៀតថា សមាជិកសភាមកពីច្រើនប្រទេសបានសម្រេចចិត្តបង្កើតគណៈកម្មការសភាមួយ ក្នុងគោលដៅជំរុញឲ្យលោកបានវិលត្រឡប់មកកម្ពុជាវិញ ដើម្បីបំពេញការងារជាសមាជិកសភាដោយគ្មានជាប់ទោសអ្វីឡើយ។ បើតាមលោកសម រង្ស៊ី ការបង្កើតគណៈកម្មការនេះធ្វើឡើងខណៈដែលការបោះឆ្នោតឃុំសង្កាត់ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១២ និងការបោះឆ្នោតជាតិនៅខែកក្កដា ឆ្នាំ២០១៣ កាន់តែខិតចូលមកដល់។
ក្នុងបរិបទនេះ លោកសមរង្ស៊ី បានអំពាវនាវរកការគាំទ្រពីសមាជិកសភាពីបណ្តាប្រទេសផ្សេងទៀតឲ្យសម្តែងការសាមគ្គីជួយរូបលោក តាមរយៈការចូលរួមក្នុងគណៈកម្មការនេះឲ្យបានច្រើនថែមទៀត។ លោកសម រង្ស៊ី ដែលត្រូវបានតុលាការកម្ពុជាផ្តន្ទាទោសដាក់ពន្ធនាគារ សរុប ១៤ ឆ្នាំ ពីបទចោទប្រកាន់ជាច្រើនទាក់ទងនឹងបញ្ហាព្រំដែន និងបរិហារកេរ្តិ៍ បានចាត់ទុកសំណុំរឿងទាំងនោះថាជារឿងនយោបាយ ខណៈដែលរដ្ឋាភិបាលចាត់ទុកជារឿងផ្លូវច្បាប់។
គួរកត់សម្គាល់ថា នេះមិនមែនជាលើកទី១ទេដែលលោកសម រង្ស៊ីបានអំពាវនាវរកការគាំទ្រពីសមាជិកសភាអន្តរជាតិឲ្យជួយរូបលោកបានវិលត្រឡប់ចូលប្រទេសវិញ។ នៅពេលដែលកិច្ចចរចាផ្ទៃក្នុងមិនត្រូវបានគេធ្វើឡើងទេនោះ លោកសម រង្ស៊ី នៅតែរំពឹងទៅលើសម្ពាធពីសហគមន៍អន្តរជាតិ ដែលត្រូវដាក់មកលើរដ្ឋាភិបាលក្រុងភ្នំពេញ ដើម្បីអនុញ្ញាតឲ្យរូបលោកវិលចូលឆាកនយោបាយកម្ពុជាវិញ។ ប៉ុន្តែ រហូតមកដល់ពេលនេះ នៅមិនទាន់មានសញ្ញាណាមួយដែលបង្ហាញពីលទ្ធភាពវិលត្រឡប់វិញរបស់លោកសម រង្ស៊ីនៅឡើយទេ ខណៈដែលការបោះឆ្នោតកាន់តែខិតចូលមកដល់ទៅហើយនោះ៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati












អត្ថាធិប្បាយ (7)
ប្រតិកម្មតប
ដោយមើលឃើញមានប្រតិកម្មច្រើននឹងមតិមានចំណងជើងថា សូមអ្នកនយោបាយ.............................។ខ្ញុំជាម្ចាស់សំណេរសូមបកស្រាយបន្ថែមចម្ពោះសម្ដីរបស់ខ្ញុំ។ មតិនោះខ្ញុំចង់បង្ហាញពីភាពមិនស៊ីសង្វាក់គ្នា
និងការផ្ដល់ហេតុផលមិនសមស្របរវាងសម្ដីមុននិងក្រោយនៃអ្នកនយោបាយ។ លោក សម រង្ស៊ី គាត់ថា
គ្មានគាត់ពីស្រុកខ្មែរមួយ នាំអោយមានសម រង្ស៊ីរាប់រយរាប់ពាន់នាក់។ ស្រាប់តែក្រោយមកគាត់ខិតខំរកការ
ចរចារដើម្បីចូលស្រុកវិញយ៉ាងភ័យព្រូយ គាត់ថាគ្មានគាត់ការបោះឆ្នោតគ្មានន័យ។ មើលពាក្យគាត់ពីរឃ្លា
នេះមើល ផលមិនគាំទ្រហេតុទាល់តែសោះ ទង្វើមិនស្របនឹងសម្ដី។ សូរថាបើមានគាត់រាប់ពាន់អ្នកហើយចាំ
បាច់គាត់ចង់ចូលស្រុកអីទៀត។ដោយតាមពិតទៅគាត់ដឹងយ៉ាងច្បាស់ថាគ្មានគាត់សម្លេងឆ្នោតនឹងធ្លាក់ចុះ តែគាត់ខំនិយាយបំភ្លៃ ព្រោះខ្លាចអន់ សម្ដីលាក់ពុតត្បុត គ្មានទស្សនវិស័យ នេះមិនមែនជាអ្នកនយោបាយ
ដែលអាចជូយប្រជាពលរដ្ឋបានទេ។ លោក កឹម សុខា វិញគាត់ឲ្យនិយមន័យប្រជាធិបតេយ្យត្រឹមតែប្រព័ន្ធ
ផ្សព្វផ្សាយ។ គាត់និយាយមិនខុសទេ តែមិនសូវត្រូវ គឺចង់និយាយថាបើទោះជាមានប្រព័ន្ធផ្សព្វផ្សាយ
ក៏មិនមានន័យថាមានលទ្ធិប្រជាធិបតេយ្យនោះដែរ ព្រោះថាប្រជាធិបតេយ្យទាល់តែមានការចូលរួមពីប្រជាពលរដ្ឋ។ ទាំងនេះគ្រាន់តែជាពាក្យខ្លះក្នុងចំណោម
ពាក្យបោកជាច្រើន
របស់អ្នកនយោបាយខ្មែរតែប៉ុណ្ណោះ។
មានមតិមួយក្នុងចំណោម៦ខាងលើនិយាយថា យើងគួរតែរួបរួមគ្នា កុំប្រកាន់បក្សពូកតទៅទៀត ខ្ញុំមិនយល់
សម្ដីនេះទេ បើមានពេលសូមបងឬប្អូនជួយពន្យល់ផង។ ខ្ញុំឆ្ងល់ថាបើមនុស្សពីរនាក់មានទស្សនៈខុសគ្នាក្នុង
ការដោះស្រាយបញ្ហាមួយ តើអាចនៅជាមួយគ្នាកើតដែរឬ?បើរួមគ្នាតើរួមគ្នាលើគោលអ្វី ដើរបែបណា ដើម្បីអ្វី
ហោចណាស់មានបំណងរួមគ្នាមួយដែរ។ បើខូចទាល់តែខូចដូចគ្នា បើល្អទាល់តែល្អដូចគ្នា។ គ្រាន់តែរិះគន់គ្នាដើម្បីរកភាពត្រឹមត្រូវនៃគំនិត ខុសដែរឬយ៉ាងណា ?ឬមួយខុសក៏ដោយត្រូវក៏ដោយអោបគ្នាដើរទៅធ្លាក់ជ្រោះងាប់ទាំងអស់គ្នាទៅឬយ៉ាងណា?www.camldp.org ប្រាកដជាមានន័យសម្រាប់អ្នកចង់ជួយជាតិ៕
Land
I think all of you must hand over all the land to Vietnam. your are Stupid you are do know what to do.
គំនិតផ្ទាល់ខ្លួន
តើលោកសម រង្ស៊ី អាចចូលស្រុកដោយគ្មានលក្ខខណ្ឌជាមួយគណបក្សប្រជាជនដែរទេ? ខ្ញុំគិតថាមេបក្សប្រឆាំងមួយនេះពិតជាមិនអាចទេដើម្បីតំណែងនិងប្រជាប្រិយភាពរបស់គាត់៕
សូមអ្នកនយោបាយនិយាយប្រកបដោយទស្សនវិស័យនិងការពារអំណះអំណាងខ្លួន
ចាំបាច់អីត្រូវលោកសម រង្ស៊ី ខំស្វះស្វែងចូលស្រុកវិញពីព្រោះតាមបទសម្ភាសន៍ជាមួយRFIកន្លងមក លោកថាបាត់សម រង្ស៊ីពីស្រុកខ្មែរធ្វើឲ្យមានសម រង្ស៊ី រាប់ពាន់រាប់លាននាក់ទៀត។ អីចឹងដើម្បីឲ្យមាន
សម រង្ស៊ី កាន់តែច្រើនពេញស្រុកខ្មែរគួរតែលោកសម រង្ស៊ី សំងំសុខនៅស្រុកបារាំងរហូតដល់ការបោះ
ឆ្នោតឆ្នាំ២០១៣ចប់សព្វគ្រប់ទៅទើបល្អជាង។ មួយវិញទៀតគាត់តែងនិយាយថាការបោះឆ្នោតដោយ
គ្មានវត្តមានលោកនោះនឹងគ្មានលទ្ធិប្រជាធិបតេយ្យទេ សួរថាចុះបើមានវត្តមានលោកតើពិតជាមានលទ្ធិ
ប្រជាធិបតេយ្យហើយមែនទេ? ដល់ពេលលោកបានចូលស្រុកហើយ នៅតែថាគ្មានលទ្ធិប្រជាធិប
តេយ្យទៀត ត្រង់ន័យនេះបញ្ជាក់ថាលោកសមរង្ស៊ីមិនបានយល់ពីន័យលទ្ធិប្រជាធិបតេយ្យច្បាស់លាស់ទេ
លោកចេះតែដើរឲ្យនិយមន័យតែផ្ដេសផ្ដាសដោយអាងថាពលរដ្ឋមិនអាចយល់ពីកំហុសរបស់លោកបាន។ នេះមិនផ្សេងអ្វីពីឯកឩត្តមកឹម សុខាដែលថាលោកគ្មានទូរទស្សន៍ វិទ្យុផ្សាយដូចគណបក្សប្រជា
ជន ដូចច្នោះគ្មានលទ្ធិប្រជាធិបតេយ្យទេ សួរថាចុះបើលោកមានប្រព័ន្ធផ្សព្វផ្សាយវិញតើមានលទ្ធិប្រ
ជាធិបតេយ្យហើយមែនទេ?ដល់ពេលនោះប្រាកដជាថាអត់ទេ។ នេះពួកគាត់ចេះតែពឺតប៉ាតណាប៉ាត
ណីហើយ!!!
ប្រជាធិបតេយ្យមានន័យតែម៉្យាងគត់គឺ ការដឹកនាំស្រុកទេសស្ថិតក្នុងកណ្ដាប់ដៃប្រជាពលរដ្ឋ៕
ការបញ្ចេញមតិំមានលក្ខណះលំអៀងគ្មានតន្លាភាព
បើជាកូនខ្មែរដែរ សូមមានតន្លាភាពក្នុងការបញ្ចេញមតិ យើងគិតពីប្រយោជន៍ជាតិជាធំ។ បើយើងគិតពីប្រជាធិបតេយ្យ គឺ ប្រជាពលរដ្ធត្រប់រូបចូលរួមកសាងជាតិទាំងអស់គ្នា ដោយពឹងផ្អែកលើសិទ្ធិមូលដ្ឋានទាំង ៥ គឺ civil, political, social, economic, and cultural rights មិនមែនប្រទេសជាតិទាំងមូលសំរាប់បក្សណាមួយន់ោះទេ។ អញ្ចឹងយើងទាំងអស់គ្នាគួតែរួបរួមគ្នាឡើងកុំប្រកាន់បក្សពួកតទៅទៀត ទើបប្រទេសយើងមានឈ្មោះល្អរនិងគេ។ សូមអរគុណ
ជួយគិតគ្នាផង
ខ្ញុំពិបានស្តាប់ពាក្យរបស់លោកសមរង្ស៊ីដែលនិយាយថា បក្សប្រជាជនខ្លាចប្រជាប្រិយភាពរបស់លោក រហូតលោកមិនអាចចូលស្រុកបាន។
http://www.khmer.rfi.fr
ខ្ញុំគិតថា លោកសម រង្សី ប្រហែលជាមានបំណងយ៉ាងមោះមុត
ដើម្បីការពារទឹកដី ចុះសាកសួរសុខទុក្ខនិងជួយសង្គ្រោះប្រជាជន
ក្រីក្រជាប់រហូត ទោះមានបំណងល្អដើម្បីប្រទេសេជាតិនិងប្រជាពលរដ្ឋ
យ៉ាងនេះក៏ដោយ លោកក៏តែងតែត្រូវគណបក្សកាន់អំណាចរកលេសឲ្យខូច
ប្រជាប្រិយជាបន្តបន្ទាប់ សំខាន់គឺមិនចង់ឲ្យលោកដើរលើឆាកនយោបាយ
ស្រុកខ្មែរតទៅទៀតឡើយ។
ប្រតិកម្មជុំវិញអត្ថបទនេះ