អានតួអត្ថបទ
រុស្ស៊ី-ប៉ូឡូញ

រុស្ស៊ី និង ប៉ូឡូញ បណ្តេញមន្ត្រីការទូត ទៅវិញ ទៅមក

រុស្ស៊ី​ទើប​ឆ្លើយ​តប នឹង​ការ​បញ្ជូន​អ្នក​ការទូត​ខ្លួន​មួយ​ចំនួន ចេញ​ពី​ប៉ូឡូញ ដោយ​ការបណ្តេញ​ចេញ​ពី ប្រទេស​ខ្លួន នូវ​មន្ត្រី​មួយ​ចំនួន​នៃ​ស្ថានទូត​ប៉ូឡូញ​នៅ​ម៉ូស្គូ។ ការនេះ មាន​និយាយ ក្នុង​សេចក្តី​ជូនដំណឹង​របស់​ក្រសួង​ការបរទេស​រុស្ស៊ី ចេញ​ថ្ងៃ​១៧​វិច្ឆិកា ២០១៤។

រុស្ស៊ី​និង​ប៉ូឡូញ​បណ្តេញ​អ្នក​ការទូត​ទៅ​វិញ​ទៅមក។ រូប​ថតស្ថានទូត​ប៉ូឡូញ​នៅ​ក្រុង​ម៉ូស្គូ
រុស្ស៊ី​និង​ប៉ូឡូញ​បណ្តេញ​អ្នក​ការទូត​ទៅ​វិញ​ទៅមក។ រូប​ថតស្ថានទូត​ប៉ូឡូញ​នៅ​ក្រុង​ម៉ូស្គូ
ផ្សាយពាណិជ្ជកម្ម

សេចក្តីជូនដំណឹងនេះ ​លើក​ឡើង​ថា ភាគី​រុស្ស៊ី​ឈាន​ជំហាន​នេះ គឺ​ជា​ចម្លើយ​ស្មើ​នឹង​ទង្វើ​ពី​ខាង​ប៉ូឡូញ ហើយ​មន្ត្រី​ការទូត​ប៉ូឡូញ​មួយ​ចំនួន បាន​ចាកចេញ​ពី​ដែនដី​រុស្ស៊ី​ទៅ​ហើយ ចំពោះ​សកម្មភាព​របស់​គេ ដែល​មិន​ស៊ី​គ្នា​នឹង​លក្ខន្តិកៈ​ជា​អ្នក​ការទូត។

 
ក្រសួងការបរទេសរុស្ស៊ី ជាថ្មី​ម្តង​ទៀត ចាត់​ទុក ការបណ្តេញ​ពួក​អ្នក​ការទូត​រុស្ស៊ី​ចេញ​ពី​ប៉ូឡូញ​ថា ជា “ជំហាន​អមិត្ត ហើយ​គ្មាន​អ្វី​ជា​មូលដ្ឋាន​សំអាង”។ ស្រប​នឹង​ព័ត័មាន​ផ្សព្វផ្សាយ ៖ អាជ្ញាធរ​ប៉ូឡូញ បាន​ឈាន​ជំហាន​បែប​នេះ គឺ​ដោយ​មក​ពី​សំណុំ​រឿង​ហៅ​ថា ”ចារកិច្ច” ដែល ក្នុង​ក្របខ័ណ្ឌ​សំណុំ​រឿង​នេះ ពលរដ្ឋ​ប៉ូឡូញ​ពីរ​នាក់​ត្រូវ​បាន​ឃាត់ខ្លួន គឺ​ម្នាក់​ជា​នាយ​ទាហាន កងទ័ព​ប៉ូឡូញ និង​ម្នាក់​ទៀត​ជា អ្នក​ច្បាប់​ធ្វើការ​នៅ​ក្រុង​វ៉ារសូវី ហាក់បី បាន​ស៊ី​ឈ្នួល លួច​យកការណ៍ ឲ្យ​រុស្ស៊ី។

អំពីចំនួនពិត​នៃ​អ្នក​ការទូត បណ្តេញ​ចេញ​ទៅវិញ​ទៅមក ទាំង​ភាគី​រុស្ស៊ី ទាំង​ភាគី​ប៉ូឡូញ ឥត​លំអិត​ឲ្យ​ដឹង​ឡើយ។

តាម​មតិ​អ្នក​សង្កេតការណ៍ ការបណ្តេញ​មន្ត្រី​ការទូត​ទៅ​វិញ​ទៅ​មក គឺ ជា​ការចាប់ផ្តើម “សង្គ្រាម ការទូត​ដំណាក់​ទី​២” រវាង ប៉ូឡូញ និង​សហព័ន្ធ​រុស្ស៊ី។ សង្គ្រាម​បែប​នេះ កាលពី​លើកមុន បាន កើត​មាន ក្នុង​ខែ​មករា​ឆ្នាំ​២០០០។ កាលណោះ ប៉ូឡូញ បាន​ប្រកាស​ជា “បុគ្គល​មិន​ស្វាគម“ គឺ អ្នក​ការទូត​រុស្ស៊ី ៩​នាក់ ក្រោម​លេស​ថា សកម្មភាព​របស់​គេ​មិន​សម​ស្រប​ឡើយ នឹង​លក្ខន្តិកៈគេ ជា​អ្នក​ការទូត។ ជា​ចម្លើយ​បក​វិញ រុស្ស៊ី​បាន​ប្រកាស ជា “បុគ្គល​មិន​ស្វាគម “ដែរ គឺ​មន្ត្រី​៩​នាក់ នៃ​ស្ថានទូត​ប៉ូឡូញ​នៅ​ម៉ូស្គូ ហើយ​បណ្តេញ​គេ​ឲ្យ​ចាកចេញ​ពី​ដែនដី​រុស្ស៊ី​ទៅ។

ទើបថ្ងៃ១៥ វិច្ឆិកា​កន្លង​ទៅ​សោះ ដោយមកពី​រឿង​អាស្រូវ​ការទូត​បាន​ផ្ទុះឡើង រវាង រុស្ស៊ី​និង អាល្លឺម៉ង់ សហការិនី​ម្នាក់​នៃ​ស្ថានទូត​អាល្លឺម៉ង់​នៅ​ម៉ូស្គូ ដែល​ទទួល​បន្ទុក​ខាង​ផ្នែក​នយោបាយ ស្រប​នឹង​ការទាមទារ របស់​ក្រុង​ម៉ូស្គូ បាន​បង្ខំ​ខ្លួន​ចាកចេញ​ពី​រុស្ស៊ី​ទៅ។ តាម​មតិ​ក្រុង​ប៊ែរឡាំង ភាគី​រុស្ស៊ី គ្មាន​ទឡ្ហីករណ៍​អ្វី​ណា ប្រកាស​រូប​ស្ត្រី​នោះ ជា “បុគ្គល​មិន​ស្វាគម”ឡើយ។
សាច់រឿង មកពី មុន​ពេលនេះ ភាគី​អាល្លឺម៉ង់ បាន​ប្រកាស​ជា ”បុគ្គល​មិន​ស្វាគម” គឺ រូប​មន្ត្រី​ម្នាក់​នៃ ស្ថាន​អគ្គកុងស៊ុល​រុស្ស៊ី​នៅ​ក្រុង​បូន ដែល​អស់​ប៉ុន្មាន​ខែ​ជាប់ ត្រូវ​ប្រតិចារកម្ម​អាល្លឺម៉ង់ តាម​ដាន​ក្រោម​បទ​សង្ស័យ​ថា លួច​យកការណ៍​ពី​ប្រទេស​អាល្លឺម៉ង់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ