នៅរុស្ស៊ីចាប់ដំណើរការ គឺ “បញ្ជីខ្មៅ” នៃ Websites ដែលហាមប្រាម
ចាប់ពីថ្ងៃទី១វិច្ឆិកានេះទៅ ចូលជាធរមានផ្លូវការ គឺច្បាប់ “ស្តីអំពីការការពារកុមារ ទល់នឹងព័ត៌មានណា ដែលនាំឲ្យខូចដល់សុខភាព និង ការលូតលាស់របស់គេ”។ តាម ដែល “ស្ថាប័រដ្ឋរុស្ស៊ីខាងត្រួតពិនិត្យលើ Websites” ប្រកាសឲ្យដឹង គ្រាន់តែក្នុង១ម៉ោងដំបូងនៃធរមាន ច្បាប់នេះ មានទទួលបានពាក្យចំនួន ១៦១ ដែលចង់ដឹង តើមានឈ្មោះ Sites ណាខ្លះ ជាប់នៅក្នុង “បញ្ជីខ្មៅ”នោះ។
ស្ថាប័នរដ្ឋរុស្ស៊ីខាងត្រួតពិនិត្យលើ Websites ហៅកាត់ថា RosComNadzorដែលទទួលបន្ទុក ខាងតាក់តែងបញ្ជីនោះ ធ្លាប់ព្រមានទៅហើយថា ៖ នឹងជាប់ឈ្មោះក្នុង “បញ្ជីខ្មៅ” ជាបឋម គឺ Site ណាដែលឃោសនាញុះញង់កុមារឲ្យរួមភេទប្រព្រឹត្តសេពសន្ថវៈ ឲ្យសេពគ្រឿងញៀន សុរា បារី ឲ្យធ្វើអត្តឃាតកម្មសម្លាប់ខ្លួនឯង។ ប៉ុន្តែ ស្ថាប័ននេះលំអិតថា មុននឹងជាប់ឈ្មោះក្នុងបញ្ជីខ្មៅបែបនេះ ម្ចាស់នៃSite និង គេហទំព័រមានពេល២៤ម៉ោង សម្រាប់លុបចេញទៅ ព័ត៌មានដែលអកុសល។
ការអនុវត្តន៍ “បញ្ជីខ្មៅ” បែបនេះ បានញ៉ាំងសង្គមរុស្ស៊ី ឲ្យកើតឡើងជា ក្តីមន្ទិលសង្ស័យ ថា អាជ្ញាធរ ពិតជាវាតប្រត្តិការខាងចាប់ថ្នាក់រាល់ព័ត៌មានដែលបង្ហើរតាមបណ្តាញអ៊ិនធ័រណែត។ តាមសំដី លោករដ្ឋមន្ត្រីក្រសួងទូរគមនាគមន៍រុស្ស៊ី Nicolai Nikiforov ក្នុងករណីដែលមាន រកឃើញនៅតាម Website នេះឬនោះ ព័ត៌មានណា ដែលហាមប្រាម អាជ្ញាធរនឹងខ្ទប់មិនឲ្យវាបង្ហើរនៅរុស្ស៊ីទៀតឡើយ មិនថា ជា YouTube ឬ LiveJournal ឡើយ។
ទោះយ៉ាងណាក្តី ក៏នៅតាមក្រុងរុស្ស៊ីមួយចំនួន ជាសញ្ញាប្រឆាំងនឹង វិធានការអាជ្ញាធរ ដែល ចាប់ថ្នាក់រកកំហុស តាមបណ្តាញអ៊ិនធ័រណែត មានប្រព្រឹត្តទៅហើយ ជាមីទ្ទិញតវ៉ា។
គួររំលឹកថា ច្បាប់ “ស្តីអំពីការការពារកុមារ ទល់នឹងព័ត៌មានណា ដែលនាំឲ្យខូចដល់សុខភាព និង ការលូតលាស់ របស់គេ” ដែលចូលជាធរមានចាប់ពីថ្ងៃទី១វិច្ឆិកានេះទៅ ត្រូវបានអនុម័ត ដោយសភាឌូម៉ា គឺកាលពីខែធ្នូឆ្នាំ២០១០ ហើយបន្ទាប់មក ចុះហត្ថលេខា ដោយប្រធានាធិបតី កាលពីដើមឆ្នាំ២០១១។ ឯកសារនេះ ប្រមើល នូវនាទីទទួលខុសត្រូវតាមផ្លូវរដ្ឋបាល ចំពោះការផ្សព្វផ្សាយព័ត៌មានណា ដែលជំរុញ ឲ្យកុមារប្រព្រឹត្តទង្វើជាគ្រោះថ្នាក់ដល់ជីវិតខ្លួន។
ចំពោះការរំលោភបំពានលើបទដ្ឋានខាងលើ ច្បាប់តម្រូវ ឲ្យរូបវន្តបុគ្គល បង់ប្រាក់ពិន័យ រហូតដល់ ៣.០០០រូប្ល ឬប្រមាណ១០០ដុល្លារអាមេរិក ចំណែកអ្នកមុខអ្នកការ គឺបង់ដល់ ២ម៉ឺន ៥ពាន់រូប្ល ឬ ៨០០ដុល្លារ ហើយនីតិបុគ្គលវិញ គឺបង់ដល់ ២០ម៉ឺនរូប្ល ឬ ៦.៥០០ ដុល្លារ ព្រមទាំង បញ្ឈប់សកម្មភាព Website ដែលជាប់ពិរុទ្ធរហូតដល់ ៩០ថ្ងៃ៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati










អត្ថាធិប្បាយ
ប្រតិកម្មជុំវិញអត្ថបទនេះ