អានតួអត្ថបទ
កម្ពុជា

បក្ស​ប្រឆាំង​បដិសេធ​ព័ត៌មាន​ស្តីពី​ការ​ប្រកាស​ធ្វើ​មហា​បាតុកម្ម​​ប្រឆាំង​លទ្ធផល​បោះឆ្នោត

គណបក្ស​សង្គ្រោះជាតិ បាន​អះអាង​ថា ការ​គំរាម​ធ្វើ​មហាបាតុកម្ម បើសិន​ជា​រដ្ឋាភិបាល​មិន​ទទួល​ស្គាល់​ពី​លទ្ធផល​ឈ្នះឆ្នោត​របស់​គណបក្ស​សង្គ្រោះជាតិ មិនមែន​ជា​ការពិត​ដែល​ប្រកាស​ជា​ផ្លូវការ​ឡើយ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់ លោក សម រង្ស៊ី និង​លោក យឹម សុវណ្ណ។​  

លោក សម​ រង្ស៊ី ប្រ​ធាន​គណបក្ស​​សង្គ្រោះ​ជាតិ
លោក សម​ រង្ស៊ី ប្រ​ធាន​គណបក្ស​​សង្គ្រោះ​ជាតិ rfi/siv channa
ផ្សាយពាណិជ្ជកម្ម

សកម្មជនជាច្រើន​ អ្នក​ដែល​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ ពុះ​កញ្ជ្រោល កាលពី​យប់​ថ្ងៃ​ចន្ទ​ម្សិលមិញ នៅ​មុខ​ស្នាក់ការ​គណបក្ស​សង្គ្រោះជាតិ ដោយ​សំដែង​ការ​មិនពេញ​ចិត្ត​ចំពោះ​លទ្ធផល​ដែល​បាន​ប្រកាស​ជា​បឋម​កន្លង​មក​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា និង​គ.ជ.ប.។

នៅក្នុង​ខណៈ​នោះ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិ បាន​និយាយ​ទៅ​កាន់​សកម្មជន​ជាច្រើន នៅ​យប់​ដដែល​ថា គណបក្ស​សង្គ្រោះជាតិ​ជា​អ្នក​ឈ្នះឆ្នោត ក្នុង​ការ​បោះឆ្នោត​អាណត្តិ​ទី៥​នេះ។ ហើយ​ប្រសិន ជា​គណបក្ស​កាន់​អំណាច​មិន​ទទួលស្គាល់​លទ្ធផល​ខាងលើ លោក​នឹង​គំរាម​ធ្វើ​មហាបាតុកម្ម​ទូទាំង​ប្រទេស​មួយ។

ចំពោះ​ព័ត៌មាន​ដែល​អះអាង​ថា មាន​សកម្មជន​ជាច្រើន​កំពុង​តែ​ត្រៀមខ្លួន​ជាស្រេច ក្នុង​ការ​ធ្វើ​បាតុកម្ម​នោះ​ ត្រូវ​លោក​យឹម សុវណ្ណ អ្នក​នាំពាក្យ​របស់​គណបក្ស​សង្គ្រោះជាតិ អះអាង​ថា នេះ​មិនមែន​ជា​ការប្រកាស​ជា​ផ្លូវការ​របស់ គណបក្ស​សង្គ្រោះជាតិ​ឡើយ។
 

បន្លែម​លើ​នេះ​ដែរ ​លោក​សម រង្ស៊ី ក៏​បាន​បញ្ជាក់​ពី​ជំហរ​យ៉ាង​ច្បាស់​របស់​គណបក្ស​សង្គ្រោះជាតិ​ ក្នុង​បទសម្ភាសន៍​មួយ ជា​មួយ​វិទ្យុរ​បារាំងអន្តរជាតិ RFI កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ​ ទី ២៩ កក្កដា​ថា គណបក្ស​លោក​មិនទាន់ឈានដល់​ដំណាក់កាល​ចុះផ្លូវ​ធ្វើ​បាតុកម្មនោះទេ។ គឺ​សំខាន់​ការ​និយាយគ្នា​រក​ដំណោះស្រាយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ