កម្ពុជា - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ អង្គារ 17 មេសា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ អង្គារ 17 មេសា 2012

ឆ្នាំនេះ​គ្រោះថ្នាក់​ចរាចរណ៍​ថយចុះ​ក្នុង​ពេល​បុណ្យ​ចូលឆ្នាំ

គ្រោះថ្នាក់ចរាចរណ៍​តែងតែ​កើតមាន​ នៅ​ក្នុង​ពេល​បុណ្យ​ចូលឆ្នាំ​ម្តងៗ
គ្រោះថ្នាក់ចរាចរណ៍​តែងតែ​កើតមាន​ នៅ​ក្នុង​ពេល​បុណ្យ​ចូលឆ្នាំ​ម្តងៗ
RFI/Channa Siv

ដោយ លី ម៉េងហួរ

៤៨នាក់ ស្លាប់ និង​របួស ៣៤៤នាក់ បណ្តាល​មកពី​គ្រោះថ្នាក់​ចរាចរណ៍ ១៦៥លើក នៅ​ទូទាំង​ប្រទេស ក្នុងអំឡុងពេល​បុណ្យចូលឆ្នាំ​ប្រពៃណីជាតិ រយៈពេល ៥ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១២ មេសា ដល់​ថ្ងៃ​ទី​១៦​មេសា​។ បុណ្យចូលឆ្នាំ​ខ្មែរ កាលពី​ឆ្នាំមុន គ្រោះថ្នាក់​ចរាចរណ៍ នៅ​កម្ពុជា បាន​សម្លាប់​មនុស្ស ៥៨ នាក់ និង​របួស ៤៨៤ នាក់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ២១១ លើក។​

សេចក្តីរាយការណ៍​របស់ លី ម៉េងហួរ ពី​ភ្នំពេញ
 

17/04/2012

​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ពេល​បុណ្យចូលឆ្នាំ ដែល​ទើបតែ​កន្លងផុតទៅ នៅ​ទូទាំង​ប្រទេស មាន​ចំនួន ១៦៥ ករណី បណ្តាលឲ្យ​មនុស្ស​ស្លាប់ ៤៨ នាក់ និង​របួស​ចំនួន ៣៤៤ នាក់​។ នៅ​ខេត្ត​តាកែវ មាន​អត្រា​ខ្ពស់​ជាងគេ រហូតដល់ ២០ លើក ខេត្ត​កំពង់ចាម មាន​ចំនួន ១៨ លើក និង​ខេត្ត​បាត់ដំបង មាន ១៤ លើក​។ នេះ​បើ​តាម​លោក​ឧត្តមសេនីយ៍ទោ ហ៊ឹម យ៉ាន ប្រធាន​នាយកដ្ឋាន​សណ្តាប់ធ្នាប់ របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​។​

​លោក​ឧត្តមសេនីយ៍ទោ ហ៊ឹម យ៉ាន បាន​បន្ថែមថា គ្រោះថ្នាក់​ចរាចរណ៍ ពេល​បុណ្យចូលឆ្នាំ គិត​ចាប់ពី​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​១៦​មេសា កើតឡើង មកពី​ការបើកបរ​លើស​ល្បឿន​កំណត់ មាន​រហូត​ដល់ ៥០%​។ បើក​បរ​ក្នុង​ភាពស្រវឹង​មាន ១៣%​។ បើក​ជែង​បង្ក​គ្រោះថ្នាក់ មាន ១០%​។ ការ​មិន​គោរព​សិទ្ធិ​ជា​អាទិភាព និង​មិន​ប្រកាន់​ស្តាំ​មាន ១០%​។
 
​ទោះជា​យ៉ាងណា​ក៏ដោយ លោក​ឧត្តមសេនីយ៍ទោ ហ៊ឹម យ៉ាន បាន​បន្ថែមថា អត្រា​គ្រោះថ្នាក់​ចរាចរណ៍ ពេល​បុណ្យចូលឆ្នាំ នៅ​ឆ្នាំ​នេះ បាន​ថយចុះ ២២ % បើ​ធៀប​នឹង​រយៈពេល​បុណ្យចូលឆ្នាំ កាលពី​ឆ្នាំមុន​។ នោះ​គឺ​ថយ​ពី ២១១ លើក មក​នៅត្រឹម ១៦៥ លើក​។ រី​ឯ​អ្នកស្លាប់ កាល​ឆ្នាំមុន មាន ៥៨ នាក់ តែ​នៅ​ឆ្នាំនេះ មានតែ ៤៨ នាក់​ប៉ុណ្ណោះ​។ ចំ​ណែក​អ្នករបួស ឆ្នាំមុន មាន ៤៨៤ នាក់ នៅ​ឆ្នាំ​នេះ មាន​ចំនួន ៣៤៤ នាក់​។​
 
​ការថយចុះ​នៃ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ ត្រូវបាន​លោក​ឧត្តមសេនីយ៍ ឲ្យដឹងថា មក​ពី​ប្រសិទ្ធភាព​នៃ​ការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់ ការ​រឹតបន្តឹង​លើ​ការដឹកជញ្ជូន​លើស​ចំណុះ ការត្រួតពិនិត្យ​ជាតិ​ស្រវឹង ការអប់រំ និង​ការកើនឡើង​នូវ​ការយល់ដឹង​របស់​ប្រជាជន ជាដើម៕

tags: កម្ពុជា - ចរាចរណ៍
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close