អានតួអត្ថបទ
វៀតណាម

វៀតណាម​បាន​អនុញ្ញាត​ឲ្យ​អាមេរិក​ស្មុំ​កូនវៀតណាម​ទៅ​ចិញ្ចឹម​ជា​ថ្មី

ប្រទេស​វៀតណាម និង​អាមេរិក​បាន​បញ្ជាក់​ឲ្យ​ដឹង​កាល​ពី​ថ្ងៃទី១៦ កញ្ញា​ថា ការ​ស្មុំ​កូន​វៀតណាម​ទៅ​ចិញ្ចឹម​ដោយ​ក្រុមគ្រួសារ​អាមេរិកំាង​នឹង​អនុញ្ញាត​ឲ្យ​មាន​ជា​ថ្មី តែ​លើក​នេះ​ត្រូវ​គោរព​តាម​លក្ខខណ្ឌ​មួយ​ចំនួន។ ការ​អនុញ្ញាត​ឲ្យ​ពលរដ្ឋអាមេរិកំាង​អាច​ស្មុំ​កូន​វៀតណាម​ទៅ​ចិញ្ចឹម​ជា​ថ្មី​ពេល​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​មាន​ការ​ហាម​ឃាត់​អស់​រយៈពេល ៦ឆ្នំា។ ការ​ហាម​ឃាត់​ដោយសារ​តែ​មាន​រឿងអាស្រូវ​ផ្ទុះ​ឡើង​ជុំវិញ​ការ​លក់​កូនក្មេង និង​ការ​រំលោភបំពាន​លើ​ច្បាប់​ស្មុំកូន។

មហា​សន្និបាត​របស់​បក្ស​កុម្មុយនិស្តវៀតណាម​
មហា​សន្និបាត​របស់​បក្ស​កុម្មុយនិស្តវៀតណាម​ © Reuters
ផ្សាយពាណិជ្ជកម្ម

ការ​អនុញ្ញាត​ឲ្យ​អាមេរិក​អាច​ស្មុំ​កូន​វៀតណាម​ទៅ​ចិញ្ចឹម​ជា​ថ្មី​ពេល​នេះ​ត្រូវ​បាន​ក្រសួង​យុត្តិធម៌​វៀតណាម​ប្រគល់​អាជ្ញាប័ណ្ណ​ទៅ​ឲ្យ​ទីភ្នាក់ងារ​ស្មុំកូន​របស់​អាមរិក​ចំនួន​ពីរ​នៅ​ក្នុង​ប្រទេស​វៀតណាម។ ជា​សរុប​បច្ចុប្បន្ន​នេះ មាន​ទីភ្នាក់ងារ​ស្មុំកូនបរទេស​ចំនួន ៣៦ ដែល​កំពុង​ប្រចំាការ​នៅ​ក្នុង​ទឹកដី​វៀតណាម រួមមាន​បារំាង អ៊ីតាលី ឬ​មួយ​ក៏​ទីភ្នាក់ងារ​ស្មុំកូន​របស់​ប្រទេស​ស៊ុតអែត​ជា​ដើម។ តែ​សម្រាប់​ទីភ្នាក់ងារ​ស្មុំកូន​របស់​អាមេរិក​ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​យក​កូនក្មេង​ដែល​មាន​អាយុ​ចាប់​ពី ៥ឆ្នំា​ឡើង​ទៅ និង​ដែល​កូនក្មេង​នោះ​មាន​តម្រូវការ​ចំា​បាច់​ពិសេស។ លោក​តាដ គីនកៃ ស្ថាបនិក​អង្គការ​ជួយ​ក្មេងកំព្រា​បាន​បញ្ជាក់​ថា វា​ពិត​ជា​ត្រឹមត្រូវ​ដែល​គេ​គួរ​តែ​ជួយ​ស្រោចស្រង់​ក្មេងកព្រា​ដែល​កំពុង​ជួប​ការ​លំបាក​ខ្លំាង ឬ​មួយ​ក៏​កូនកំព្រា​ណា​ដែល​ពិបាក​នឹង​រក​គ្រួសារ​ដើម្បី​យល់ព្រម​ទទួល​យក។

គួរ​ជម្រាប​ជូន​ថា មុន​នឹង​ច្បាប់​ហាម​ស្មុំកូន​វៀតណាម​ពី​គ្រួសារ​អាមេរិកំាង​ចូល​ជា​ធរមាន​ក្នុង​ឆ្នំា ២០០៨ កូនស្មុំ​ភាគច្រើន​មាន​អាយុ​ក្រោម ២ឆ្នំា ហើយ​អ្នក​ដែល​មាន​អាយុ​លើស​ពី ៥ឆ្នំា មាន​ប្រមាណ​តែ ៥% ប៉ុណ្ណោះ។ ការ​ដែល​ក្រុង​ហាណូយ និង​វ៉ាស៊ីនតោន​បាន​អនុម័ត​ហាម​មិន​ឲ្យ​មាន​ការ​ស្មុំកូនវៀតណាម​ពី​គ្រួសារ​អាមេរិកំាង​នោះ មក​ពី​អាមេរិក​បារម្ភ​ពី​ព័ត៌មាន​ដែល​ថា មាន​កូនស្មុំ​មួយ​ចំនួន​ត្រូវ​គ្រួសារ​យក​ទៅ​លក់ ឬ​មួយ​ក៏​បំបរបង់​ចោល។ តំាង​ពី​ពេល​នោះ​មក រដ្ឋអំណាច​វៀតណាម​ក៏​បាន​ធ្វើ​ការ​កែប្រែ​ច្បាប់​ទាក់ទង​នឹង​បញ្ហា​នេះ​ដើម្បី​ការពារ​កូនស្មុំ​របស់​ខ្លួន។ អាមេរិក​បាន​សាទរ​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ក្រុង​ហាណូយ​លើ​ប្រព័ន្ធការពារ​កូនក្មេង​ឲ្យ​សមស្រប​ទៅ​នឹង​ច្បាប់​អន្តរជាតិ។

អ្វី​ជា​ការ​កត់សម្គាល់ ការ​អនុញ្ញាត​ឲ្យ​គ្រួសារអាមេរិក​អាច​ស្មុំកូន​វៀតណាម​ទៅ​ចិញ្ចឹម​ជា​ថ្មី​ពេល​នេះ​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​ទំនាក់ទំនង​នយោបាយ និង​ពាណិជ្ជកម្ម​រវាង​អតីត​គូសត្រូវ​ទំាង​ពីរ​កំពុង​ចម្រើន​ទៅ​មុខ​នា​រយៈពេល​ប៉ុន្មាន​ឆ្នំា​ចុង​ក្រោយ​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ