អានតួអត្ថបទ
ចិន

បន្ទាប់​ពី​ហុងកុង​ ម៉ាកាវ​បោះឆ្នោត​ប្រជាមតិ​ទាមទារ​ប្រព័ន្ធ​បោះឆ្នោត​សកល​

នៅ​ថ្ងៃអាទិត្យ​នេះ ​​សកម្មជន​គាំទ្រ​ប្រជាធិបតេយ្យ​​នៅ​ម៉ាកាវ ​​បាន​នាំគ្នា​រៀបចំ​ការបោះឆ្នោត​ប្រជាមតិ ​​ក្រៅ​ផ្លូវការ​ ​ដំណើរការ​ពី​ថ្ងៃអាទិត្យ​នេះ​ រហូត​ដល់​ថ្ងៃ​៣០សីហា។ ជា​ការ​បោះឆ្នោត​ទាមទារ​​រដ្ឋាភិបាល​ចិន​ ​អោយព្រមអោយ​​មាន​ប្រព័ន្ធ​បោះឆ្នោត​សកល នៅ​ម៉ាកាវ។ ក្រុង​ប៉េកាំង​បាន​រិះគន់​ការបោះឆ្នោត​នេះ។ អភិបាល​ក្រុង​ម៉ាកាវ​ ចាត់ទុក​​ការ​បោះឆ្នោតនេះ​ថា​​​ខុសច្បាប់។

កាស៊ីណូ​ក្រុងម៉ាកាវ
កាស៊ីណូ​ក្រុងម៉ាកាវ Flickr / chadmagiera
ផ្សាយពាណិជ្ជកម្ម

ម៉ាកាវ​ជា​តំបន់​រដ្ឋបាល​ពិសេស​របស់ចិន។ ​ម៉ាកាវ​ធ្លាប់​ស្ថិត​ក្រោម​អាណានិគម​ពរទុយហ្កាល់ ​​ដល់​ទៅ​ជាង​៤០០ឆ្នាំ មុន​នឹង​ពរទុយហ្កាល់​ប្រគល់​ម៉ាកាវ​ទៅអោយ​ចិន​វិញ ក្នុង​ឆ្នាំ​១៩៩៩។ ប៉ុន្តែ បណ្តា​អ្នកគាំទ្រ​ប្រជាធិបតេយ្យ​ម៉ាកាវ ​មិនបាន​ពេញចិត្ត​នឹង​របៀប​គ្រប់គ្រង​របស់​ក្រុង​ប៉េកាំង​ទេ។

ដូច​ជា​​​នៅ​ហុងកុង​ដែរ ​អ្នកប្រជាធិបតេយ្យ​ម៉ាកាវ​​បាន​រៀបចំ​ការបោះឆ្នោត​ប្រជាមតិ​ក្រៅផ្លូវការ​​ ពី​ថ្ងៃ​អាទិត្យ​នេះ រហូត​ដល់​ថ្ងៃ​៣០សីហា ទាមទារ​រដ្ឋាភិបាល​​ចិន អោយ​អនុញ្ញាត​អោយ​​មាន​ប្រព័ន្ធ​បោះឆ្នោត​សកល​ នៅ​ម៉ាកាវ។ ​ប្រជាជន​​​នាំគ្នា​បោះឆ្នោត​តាម​អ៊ីនថឺនេត ​រឺ​តាម​កន្លែង​ដែល​គេ​រៀប​ចំ​អោយ​ ដោយសារ​គ្មាន​ការិយាល័យ​ត្រឹមត្រូវ។ ​​មូលហេតុ​គឺ​មកពី​តុលាការ​ម៉ាកាវ​បាន​ហាមឃាត់​ការ​បោះឆ្នោត​​​នេះ។ ​ពេលនេះ គេ​កំពុង​ចោទ​សួរ​លើ​​​​​ការបោះឆ្នោត​​ជ្រើសរើស​មេដឹកនាំ​ក្រុង​ម៉ាកាវ​​។ ​គណៈកម្មការ​​បោះឆ្នោត​​មាន​សមាជិក​៤០០នាក់ ជា​អ្នក​ទទួលបន្ទុក​បោះឆ្នោត​ជ្រើសរើស​​អ្នក​គ្រប់គ្រង​ម៉ាកាវ។ ​​​ប៉ុន្តែ ​សកម្មជន​គាំទ្រ​ប្រជាធិបតេយ្យ​​ចង់​អោយ​​ប្រជាជន​គ្រប់រូប​នៅ​ម៉ាកាវ ជា​អ្នក​បោះឆ្នោត​ជ្រើសរើស​មេដឹកនាំ​ផ្ទាល់។

គិត​មកដល់​ម៉ោង​១២ថ្ងៃត្រង់ ថ្ងៃ​អាទិត្យ​នេះ អ្នកបោះឆ្នោត​ប្រជាមតិ​ ​មាន​ប្រមាណ​៧៥០​នាក់។ ​​សកម្មជន​ប្រជាធិបតេយ្យ​សង្ឃឹម​ថា ក្នុង​ចំណោម​ប្រជាជន​ម៉ាកាវ​​៥សែន៥ម៉ឺននាក់ ​ប្រជាជន​១០ម៉ឺននាក់​នឹង​មក​បោះឆ្នោត​ប្រជាមតិ​នេះ។ ​កន្លងមក រដ្ឋាភិបាល​ចិន​​​បាន​​​​យល់ព្រម​អោយ​មាន​ប្រព័ន្ធ​បោះឆ្នោត​សកល​នៅ​ហុងកុង អនុវត្ត​ចាប់​ពី​ឆ្នាំ​២០១៧ទៅ។ ​ប៉ុន្តែ ​​​ចិន​​​ប្រហែល​​មិន​អាច​អនុញ្ញាត​អោយ​​មាន​ប្រព័ន្ធ​បោះឆ្នោត​សកល នៅ​ម៉ាកាវ ដូច​​ហុងកុង​ទេ​ ព្រោះថា ​ដែនដី​ម៉ាកាវ​​​តូច​ជាង​ហុងកុង ហើយ​​ប្រជាជន​ក៏​មាន​តិចជាង​​​ហុងកុង​​។ ដូច្នេះ ​ម៉ាកាវ​មិនសូវ​ជា​សំខាន់​ក្នុង​ក្រសែ​ភ្នែក​​រដ្ឋាភិបាល​ចិនទេ។

​លទ្ធផល​បោះឆ្នោត​ប្រជាមតិ​នឹង​ចេញផ្សាយ​នៅ​ថ្ងៃ​៣១សីហា។ ថ្ងៃ​៣១សីហា​នេះដែរ ជា​ថ្ងៃ​ដែល​​គណៈកម្មការ​បោះឆ្នោត​​បោះឆ្នោត​តែងតាំង​លោក​ ហ្វ៊ែរណង់ដូ ឈុយ Fernando Chui អោយ​គ្រប់គ្រង​ម៉ាកាវ។ លោក​ឈុយ គ្រប់គ្រង​ម៉ាកាវ​តាំង​ពី​ឆ្នាំ​​២០០៩ម្ល៉េះ។ លោក​ជា​បេក្ខជន​តែមួយ​គត់ ឈរឈ្មោះ​សម្រាប់​​អាណត្តិ​​ដឹកនាំថ្មី៕ ​ ​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ