អានតួអត្ថបទ
កម្ពុជា

ប្រធាន​ស្ថាប័ន​ផ្តល់​ហិរញ្ញវត្ថុ​សម្រាប់​អភិវឌ្ឍន៍ PROPARCO បំពេញ​ទស្សន​កិច្ច​នៅ​កម្ពុជា​

អគ្គនាយក​ស្ថាប័ន​ផ្តល់​ហិរញ្ញវត្ថុ​សម្រាប់​ការ​អភិវឌ្ឍន៍​ហៅ​កាត់​ថា PROPARCO លោក ក្លូដ ប៉េរីយូ (Claude Périou ) នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​នៅ​ថ្ងៃ​ទី ១៥ វិច្ឆិកា​នេះ។ PROPARCO គឺ​ជា​ស្ថាប័ន​ដែល​ផ្តល់​ហិរញ្ញវត្ថុ​ដោយ​ទី​ភ្នាក់ងារ​បារាំង​សម្រាប់​អភិវឌ្ឍន៍ ( AFD ) ដែល​បានផ្តល់​ហិរញ្ញប្បទាន​ដល់​គម្រោង​ជាច្រើន​នៅ​កម្ពុជា។ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក ក្លូដ ប៉េ​រី​យូ គ្រោង​ជួបពិភាក្សា​ជាមួយ​ប្រតិបត្តិ​ករ​សេដ្ឋកិច្ច​បារាំង​និង​ខ្មែរ​ជាច្រើន។

និមិត្ត​រូប​ នៃ​ ថាប័ន​ផ្តល់​ហិរញ្ញវត្ថុ​សម្រាប់​ការ​អភិវឌ្ឍន៍​ហៅ​កាត់​ថា PROPARCO។
និមិត្ត​រូប​ នៃ​ ថាប័ន​ផ្តល់​ហិរញ្ញវត្ថុ​សម្រាប់​ការ​អភិវឌ្ឍន៍​ហៅ​កាត់​ថា PROPARCO។ @Google
ផ្សាយពាណិជ្ជកម្ម

នេះ​គឺជា​ដំណើរ​ទស្សនកិច្ច​លើក​ទី១ មកកាន់​កម្ពុជា​របស់​លោក ក្លូដ ប៉េ​រី​យូ ចាប់តាំងពី​លោក​បាន​ឡើងកាន់តំណែង​នេះ​កាលពី​ឆ្នាំ ២០១២ មក។ នេះ​បើ​យោងតាម​សេចក្តីថ្លែងការណ៍​របស់​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា​ដែល​ចេញផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

 
សេចក្តីថ្លែងការណ៍​ឲ្យ​ដឹង​ទៀតថា ស្ថាប័ន​ផ្តល់​ហិរញ្ញវត្ថុ​ប្រូ​ប៉ា​កូ (PROPARCO ) មាន​វត្ត​មាននៅ​លើទឹក​ដី​កម្ពុជា​តាំងពីរ​ឆ្នាំមុន មកម្ល៉េះ។ ស្ថាប័ន​នេះ​ត្រូវបានផ្តល់​ហិរញ្ញវត្ថុ​ដោយ​ទី​ភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍន៍ ( AFD) ដែលជា​អ្នកផ្តល់​ប្រាក់កម្ចី​ដល់​គម្រោង​អភិវឌ្ឍន៍​ជាច្រើន​នៅ​កម្ពុជា។ AFD បានផ្តល់​ប្រាក់កម្ចី​និង​ការវិនិយោគ​ជា​សាច់​ប្រាក់សុទ្ធ​ដល់​បណ្តា​វិស័យ​ជំនួយ​ វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ឧស្សាហកម្ម និង​សេវាកម្ម។

បច្ចុប្បន្ន ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍន៍ មាន​កញ្ចប់​ថវិកា​សម្រាប់​ការវិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​រហូត​ដល់​ទៅ ៥៤ លាន​ដុល្លារ​អាមេរិក។ ក្នុង​ឆ្នាំ ២០១៣ នេះ PROPARCO បានធ្វើ​ប្រតិបត្តិការ​ជាច្រើន​ក្នុងនោះ​មានការ​ផ្តល់​ប្រាក់កម្ចី ១០ លាន​ដុល្លារ​ដល់​ក្រុមហ៊ុន​អង្ក​រមាស​កម្ពុជា ( Golden Rice) ដែលជា​ក្រុមហ៊ុន​ផលិត​អង្ករ​ផ្កាម្លិះ​ធំជាងគេ​នៅ​កម្ពុជា។

ក្រៅពីនោះ PROPARCO ក៏បាន​ផ្តល់ជំនួយ​ដល់​ធនាគារ​អេស៊ីលីដា និង​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​បី​ទៀត​គឺ ស្ថាប័ន​មីក្រូ​ហិរញ្ញ​វត្ថិ​អ​ម្រិ​ត ហត្ថា​កសិករ និង​ធនាគារ​ភូមិ ( TPC )។
ក្នុង​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ PROPARCO ក៏​ជា​ដៃគូ​របស់​ក្រុមហ៊ុន​វិនិយោគ​លើ​អាកាសយានដ្ឋាន​កម្ពុជា ( SCA) ផងដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ