កម្ពុជា - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ សៅរ៍ 25 កុម្ភៈ 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ សៅរ៍ 25 កុម្ភៈ 2012

សិស្ស​ក្រីក្រ​ជិត​៥ពាន់នាក់​ទទួល​អាហារូបករណ៍ ពី​អង្គការ​ស្បៀងអាហារ​ពិភពលោក

លោក អ៊ឹម សិទ្ធី រដ្ឋមន្រ្តី​ក្រសួង​អប់រំ ផ្តល់​អាហារូបករណ៍​ដល់​សិស្សក្រីក្រ​នៅ​ខេត្ត​កំពង់ធំ
លោក អ៊ឹម សិទ្ធី រដ្ឋមន្រ្តី​ក្រសួង​អប់រំ ផ្តល់​អាហារូបករណ៍​ដល់​សិស្សក្រីក្រ​នៅ​ខេត្ត​កំពង់ធំ
©ទេព សុរ៉ាវី

ដោយ ទេព សុរ៉ាវី

កម្ម​វិធី​ស្បៀង​អាហារ​ពិភព​លោក របស់​អង្គការ​សហ​ប្រជា​ជាតិ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌​មាន សម្រេច​ផ្តល់​អាហារូបករណ៍​ជា​សាច់​ប្រាក់ សម្រាប់​ឆ្នាំ​សិក្សា​២០១២​នេះ ដល់​សិស្ស​ក្រី​ក្រ​នៅ​តាម​សហគមន៍​ជិត​៥​ពាន់​នាក់ នៅ​កម្ពុជា ។​ គម្រោង​នេះ​ជា​ផ្នែក​សាក​ល្បង​មួយ នៃ​កម្ម​វិធី​អាហារ​តាម​សាលា​រៀន ដែល​ផ្តល់​ដោយ​កម្ម​វិធី​ស្បៀង អាហារ​ពិភព​លោក តាំង​ពី​ឆ្នាំ​១៩៩៩ ហើយ​មាន​សិស្ស​ក្រី​ក្រ ជិត​កន្លះ​លាន​នាក់​ កំពុង​ទទួល​បាន​នូវ​អត្ថ​ប្រយោជន៍​នៃ​គម្រោង​នោះ​។

សេចក្តីរាយការណ៍​របស់ ទេព សុរ៉ាវី ពីទីក្រុងភ្នំពេញ
 

25/02/2012 by ទេព សុរ៉ាវី

សិស្ស​បឋម​សិក្សា​ក្រី​ក្រ ជិត​៥​ពាន់​នាក់ ដែល​រស់​នៅ​ក្នុង​សហគមន៍ កំពុង​ជួប​ប្រទះ​បញ្ហា​អសន្តិ​សុខ​ស្បៀង​នៅ​កម្ពុជា ទទួល​បាន​ប្រាក់​អាហារូបករណ៍​ចំនួន​៥​ដុល្លារ​ក្នុង​ម្នាក់​ៗ ជា​រៀង​រាល់​ខែ​។ ការ​ផ្តល់​ឲ្យ​នេះ ធ្វើ​ឡើង​តាម​រយៈ​គម្រោង​ផ្តល់​អាហារូបករណ៍​ជា​សាច់​ប្រាក់ នៃ​កម្ម​វិធី​ស្បៀង​អាហារ​ពិភព​លោក​។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌​មាន​របស់​កម្ម​វិធី​ស្បៀង​អាហារ​ពិភព​លោក ចេញ​ផ្សាយ​នៅ​ថ្ងៃសុក្រ​។ គម្រោងនេះផ្តោតសំខាន់ គឺ​ដើម្បី​ជំរុញ​កុំ​ឲ្យ​សិស្ស​ក្រីក្រ​បោះបង់​ការសិក្សា​នៅ​ត្រឹម​ថ្នាក់​បឋមសិក្សា។
 
ក្នុង​សេចក្តី​ប្រកាស​ព័ត៌​មាន បាន​បន្ត​ថា គម្រោង​ផ្តល់​អាហារូបករណ៍​ជា​សាច់ ប្រាក់​ផ្ទាល់​ដល់​សិស្ស​ក្រី​ក្រ ជា​ផ្នែក​សាក​ល្បង​មួយ នៃ​កម្ម​វិធី​អាហារ​តាម​សាលា រៀន ដែល​គាំ​ទ្រ​ដោយ​កម្ម​វិធី​ស្បៀង​អាហារ​ពិភព​លោក តាំង​ពី​ឆ្នាំ​១៩៩៩​។ មាន​សិស្ស ក្រី​ក្រ​ជិត​កន្លះ​លាន​នាក់​នៅ​កម្ពុជា ទទួល​បាន​គម្រោង​ផ្តល់​អាហារ​តាម​សាលា ក្នុង​រយៈ​ពេល​ជាង ១០​ឆ្នាំ​។ តាម​ការ​ស្រាវ​ជ្រាវ​របស់​ក្រសួង​អប់​រំ បាន​ឲ្យ​ដឹង​ថា​សិស្ស​ក្រី​ក្រ​ថ្នាក់​ទី​៤ និង​ថ្នាក់​ទី​៦ ប្រឈម​មុខ​ខ្ពស់​ជាង​គេ​បំផុត ចំពោះ​បញ្ហា​បោះ​បង់​ការ​សិក្សា​។
 
រដ្ឋ​មន្រ្តី​ក្រសួង​អប់​រំ លោក អ៊ឹម សិទ្ធី បាន​ឲ្យ​ដឹង​ថា អត្រា​បោះ​បង់​ការ​សិក្សា ខ្ពស់ ជា​បញ្ហា​ប្រឈម​ដ៏​ចម្បង ដែល​រា​រំាង​ដល់​ការ​សម្រេច​ជោគ​ជ័យ​នៃ​ការ​អប់​រំ ជា​សកល​នៅ​កម្រិត​បឋម​សិក្សា ។​កម្ម​វិធី​ផ្តល់​អាហារូបករណ៍​ដល់​គ្រួសារ​សិស្ស ក្រី​ក្រ ជា​ការ​ជំរុញ​និង​លើក​ទឹក​ចិត្ត​ឳពុក​ម្តាយ ឲ្យ​កូន​អាច​បន្ត​ការ​សិក្សា​។
 
តាម​សំដី​លោក ហ្សង់ ប្យ៉ែរ ដឺ ម៉ាហ្សឺរី ( Jean Pierre de Margerie ) នាយក​កម្ម​វិធី​ស្បៀង​អាហារ​ពិភព​លោក ប្រចាំ​កម្ពុជា បាន​ឲ្យ​ដឹង​ថា​ក្រសួង​អប់​រំ​ត្រូវ​ធានា​ឲ្យ​បាន​ថា កុមារ​ក្រី​ក្រ ទទួល​បាន​ការ​គាំ​ទ្រ និង​ចាំ​បាច់​បន្ត​ការ​សិក្សា​ឲ្យ​បញ្ចប់​នៅ​ថ្នាក់​បឋម​សិក្សា​។
 
បច្ចុប្បន្ន​ក្រសួង​អប់​រំ កម្ម​វិធី​ស្បៀង​អាហារ​ពិភព​លោក និង​ធនាគារ​ពិភព​លោក កំពុង​ធ្វើ​ការ​វាយ​តម្លៃ​ពី​ផល​ប៉ះ​ពាល់ នៃ​ការ​ផ្តល់​អាហារូបករណ៍​ជា​សាច់​ប្រាក់​និង​ស្បៀង ដើម្បី​ត្រៀម​រៀប​ចំ​គោល​នយោបាយ​សម្រាប់​អាហារូបករណ៍​នៅ​កម្រិត​បឋម​សិក្សា ក្នុង​ផែន​ការ​យុទ្ធ​សាស្រ្ត​ថ្នាក់​ជាតិ សម្រាប់​វិស័យ​អប់​រំ​នៅ​កម្ពុជា នៅ​ឆ្នាំ​២០១៣៕

tags: កម្ពុជា
អត្ថាធិប្បាយ (1)

សិស្ស នៃគ្រួសារក្រីក្រក្នុងប្រទេសកម្ពុជាពិតជាត្រូវការជំនួយឧបត្ថម

ខ្ញុំសូមអរគុណ និងការគោរពដ៏ស្មោះស្ម័គ្រ ចំពោះវិទ្យុបារាំងអន្តរជាតិ (RFI) ដែលបានសរសេរ និងចុះផ្សាយអត្ថបទនេះ ព្រមទាំងអត្ថ បទផ្សេងៗជាច្រើនទៀតក្នុងការចូលរួមចំណែកលើកស្ទួយវិស័យព័ត៌មាន សិទ្ធិសេរីភាពក្នុងការសម្តែង មតិ ការអប់រំ និងសិក្សាស្រាវជ្រាវ ។ល។
ខ្ញុំក៏សូមសម្តែងនូវសេចក្តីអរគុណ និងការគោរពដ៏ស្មោះស្ម័គ្រ ចំពោះម្ម​វិធី​ស្បៀង​អាហារ​ពិភព​លោក របស់​អង្គការ​សហ​ប្រជា​ជាតិ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌​មាន សម្រេច​ផ្តល់​អាហារូបករណ៍​ជា​សាច់​ប្រាក់ សម្រាប់​ឆ្នាំ​សិក្សា​២០១២​នេះ ដល់​សិស្ស​ក្រី​ក្រ​នៅ​តាម​សហគមន៍​ជិត​៥​ពាន់​នាក់ នៅ​កម្ពុជា ។​

ការផ្តល់អាហារូបករណ៍ជាសាច់ប្រាក់ និងស្បៀង គឺមិនទាន់គ្រប់គ្រាននោះទេ គឺត្រូវជួយផ្តល់ការ អប់រំ និងបណ្តុះបណ្តាលផ្នែកចិត្ត គំនិត ឬការគិត និងស្មារតី ជួយប្រឹក្សាយោបល់ និងជួយ តម្រង់ទិស​ ជាចាំបាច់ ពីសំណាក់ឪពុកម្តាយ ឬអាណាព្យាបាល លោកគ្រូ អ្នកគ្រូ ក្រសួងអប់រំ យុវជន និងកីឡា អង្គការ សមាគម ឬស្ថាប័ន/អង្គភាពជាតិ និងអន្តរជាតិនានា ដើម្បីជួយឱ្យពួក គេក្លាយទៅជាទំពាំស្នងឫស្សី និងជាធនធានមនុស្សដ៏មានសក្តានុពលជាវិជ្ជមាន ប្រកបដោយ ភាពទទួលខុសត្រូវខ្ពស់ ស្មោះត្រង់ គុណភាពល្អ ចរិតល្អ ពលរដ្ឋល្អ ការងារល្អ ក្រមសីលធម៌ គុណធម៌ ។ល។

ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Image CAPTCHA
Enter the characters (without spaces) shown in the image.
Close