ពីបញ្ហាសមុទ្រចិនខាងត្បូងមកជាទំនាស់ផ្លូវទូតទ្វេភាគី

ជម្លោះសមុទ្រចិនខាងត្បូងកំពុងតែរាលដាលដល់ទំនាស់ផ្លូវទូតរវាងកម្ពុជានិងហ្វីលីពីន។ កាលពីរសៀលថ្ងៃអង្គារនេះ លោកកៅ គឹមហួនរដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជាកោះហៅភារៈធារីស្តីទីនៃស្ថានទូតហ្វីលីពីនប្រចាំកម្ពុជាដើម្បីបង្ហាញការតវ៉ារបស់កម្ពុជាចំពោះហេតុការណ៍នៃការបិទផ្សាយកំណត់ទូតកោះហៅឯកអគ្គរាជទូតកម្ពុជារបស់រដ្ឋាភិបាលហ្វីលីពីននៅលើជញ្ជាំងស្ថានទូតកម្ពុជានោះ។ អ្នកនាំពាក្យរបស់ក្រសួងការបរទេសកម្ពុជាចាត់ទុកថានេះ ជាសកម្មភាពពុំគួរគប្បី។
សង្គ្រាមប៉ាការវាងហ្វីលីពីន និងកម្ពុជាជុំវិញបញ្ហាសេចក្តីថ្លែងការណ៍រួមនៃរដ្ឋមន្ត្រីការបរទេសអាស៊ាន និងបញ្ហាជម្លោះក្នុងសមុទ្រចិនខាងត្បូងនោះ ឥឡូវនេះកំពុងរាលដាលដល់ការប៉ះទង្គិចផ្នែកទំនាក់ទំនងការទូតរវាងហ្វីលីពីននិងកម្ពុជា។
កាលពីរសៀលថ្ងៃអង្គារនេះ លោកកៅ គឹមហួនរដ្ឋលេខាធិការក្រសួងការបរទេសបានបង្ហាញកំណត់ទូតតវ៉ាមួយទៅភារៈធារីស្តីទីនៃស្ថានទូតហ្វីលីពីនប្រចាំកម្ពុជា ប្រឆាំងនឹងការបិទផ្សាយទំព័រកាសែតដែលមានចុះផ្សាយកំណត់ទូតរដ្ឋាភិបាលហ្វីលីពីនកោះហៅឯកអគ្គរាជទូតកម្ពុជា។ គឺក្រសួងការបរទេសហ្វីលីពីនបានកោះហៅឯកអគ្គរាជទូតកម្ពុជា បន្ទាប់ពីឯកអគ្គរាជទូត លោក ហើស សិរីធនបានចុះផ្សាយការឆ្លើយតបរបស់លោកប្រតិកម្មទៅនឹងអត្ថបទរបស់លោកស្រីអនុរដ្ឋមន្ត្រីការបរទេសហ្វីលីពីននៅលើទំព័រកាសែត Philippines Star។
យោងតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ភារៈធារីស្តីទីនៃស្ថានទូតហ្វីលីពីននឹងផ្ញើរកំណត់ទូតតវ៉ារបស់រដ្ឋាភិបាលកម្ពុជានេះទៅរដ្ឋាភិបាលក្រុងម៉ានីលភ្លាម។ ការប៉ះទង្គិចក្នុងទំនាក់ទំនងការទូតជាមួយហ្វីលីពីនដ៏កម្រនេះ បានកើតមានឡើងនៅពេលដែលហ្វីលីពីនក្នុងនាមសមាជិកអាស៊ានមួយ និងកម្ពុជាក្នុងឋានៈជាប្រធានអាស៊ាននៅពេលនេះ កំពុងតែមើលមុខគ្នាមិនត្រង់ ដោយសារតែជម្លោះសមុទ្រចិនខាងត្បូងដែលហ្វីលីពីនគឺជាភាគីជម្លោះជាមួយចិន។
ការមិនអាចចេញផ្សាយសេចក្តីថ្លែងការណ៍រួមនៃរដ្ឋមន្ត្រីក្រសួងការបរទេសអាស៊ានលើកទី៤៥នៅក្នុងខែកក្កដានេះ បានតម្រូវអោយហ្វីលីពីនធ្វើអត្ថាធិប្បាយដាក់ការទទួលខុសត្រូវមកលើកម្ពុជា។ ការអត្ថាធិប្បាយដែលចុងក្រោយនេះបានធ្វើឡើងដោយលោកស្រីអនុរដ្ឋមន្ត្រីការបរទេសហ្វីលីពីន លើទំព័រកាសែត Philippines Star បានបង្ខំអោយឯកអគ្គរាជទូតកម្ពុជាប្រតិកម្មយ៉ាងខ្លាំងតាមរយៈអត្ថបទសរសេរមួយវិញនៅលើទំព័រកាសែតដដែលនេះ។
អត្ថបទឆ្លើយតបរបស់ឯកអគ្គរាជទូតកម្ពុជាដែលបានវាយប្រហារធ្ងន់ៗលើហ្វីលីពីនតាមការជាក់ស្តែងនេះហើយ ដែលធ្វើអោយក្រសួងការបរទេសហ្វីលីពីនធ្វើកំណត់ទូតកោះហៅឯកអគ្គរាជទូតកម្ពុជា។ កំណត់ទូតនេះត្រូវបានចុះផ្សាយនៅលើទំព័រមុខរបស់កាសែតទៀតផង។ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាអត្ថាធិប្បាយថា សកម្មភាពបិទផ្សាយកំណត់ទូតកោះហៅឯកអគ្គរាជទូតកម្ពុជានៅលើជញ្ជាំងស្ថានទូតកម្ពុជានេះ គឺជាអំពើពុំគួរគប្បីមួយក្នុងនាមជាសមាជិកអាស៊ាន៕
ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសហ្វីលីពីនបានធ្វើសេចក្តីថ្លែងការណ៍ដើម្បីប្រតិកម្មទៅនឹងអត្ថបទរបស់លោកស្រីអនុរដ្ឋមន្ត្រីការបរទេសហ្វីលីពីននៅក្នុងកាសែត The Philippines Stars។ នៅពេលដែលលោកស្រី Erlinda Basilio ពិពណ៌នាដាក់ការទទួលខុសត្រូវមកលើកម្ពុជាក្នុងនាមប្រធានអាស៊ាន ដែលមិនអាចចេញបាននូវសេចក្តីថ្លែងការណ៍រួមនៃរដ្ឋមន្ត្រីការបរទេសអាស៊ាននោះ ឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំប្រទេសហ្វីលីពីន លោកហើស សិរីធន បានពន្យល់វិញថា គឺប្រទេសសមាជិកអាស៊ានចំនួន២ ហ្វីលីពីន និងវៀតណាមទេ ដែលបានប្រកាន់ជំហររឹងទទឹង មិនអាចចរចារបានដើម្បីអាចចេញផ្សាយសេចក្តីថ្លែងការណ៍រួមរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati










អត្ថាធិប្បាយ (1)
សហគមន៍អាស៊ីអាគ្នេយ៍មិនមែនជាកូនអុករបស់មហាអំណាចណាមួយទេ
ប្រទេសទាំងពីរអត់ការងារធ្វើ? បងប្អូនគួរតែចេះសាមគ្គីគ្នា និងស្រឡាញ់គ្នា រួមគ្នាដោះស្រាយបញ្ហាតំបន់
the good team work is Both of them need to seat and work together and find out the solution on how to prevent Asian countries - this is talking about Asian Politic, Economic and Society.
please dont let Asian is a កូនអុក of America and China
Me and Asian people is very much happy to see Asian community stands up and say that Asian community is independent and we are able to lead our ជោកវាស្នារបស់ខ្លួន .
Please Asian Leaders stand up and show to the world that we are leading our life, we are not a កូនអុក of any power community.
I am sure and trust on their leadship and external politic - Asian Community is able to lead their life for future.
ប្រតិកម្មជុំវិញអត្ថបទនេះ