អានតួអត្ថបទ
ថៃ-Unicef

របាយការណ៍ទីមួយ​​របស់ ​​Unicef ​​ស្ដីពី​​ការធ្វើបាប​​កុមារ​​នៅតំបន់​​អាស៊ី-ប៉ាស៊ីហ្វិក​​

អង្គការ​ Unicef​ បាន​ប្រកាស​នៅ​ថ្ងៃពុធ​ទី៨​សីហា​ឆ្នាំ២០១២​ម្សិលមិញ​ ​ នៅទីក្រុង​បាងកក​រាជធានី​នៃ​ប្រទេស​ថៃ​ នូវ​របាយការណ៍​ទីមួយ​របស់​ខ្លួន​ឲ្យដឹង​ពី​ការវិភាគ​នៃ​ការសិក្សា​ទៅលើ​ការធ្វើបាប​កុមារ​ នៅ​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក​នៅចន្លោះ​ឆ្នាំ២០០០​និង​ឆ្នាំ២០១០។​ របាយការណ៍​ទីមួយ​របស់​ Unicef ​ស្ដីពី​ការធ្វើបាប​កុមារ​នៅ​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក​ ​ គឺពិតជា​ជំហាន​ទីមួយ​ជួយ​ជំរុញ​ឲ្យ​ប្រជាជន​គ្រប់​ស្រទាប់​សង្គម​ ហើយនិង​រដ្ឋាភិបាល​នៅ​ក្នុងតំបន់​អាស៊ី-ប៉ាស៊ីហ្វិក​ចាប់​ភ្ញាក់រលឹក​ ​ យល់ដឹង​ពី​ផលវិបាក​ដ៏​សែន​ធ្ងន់ធ្ងរ​នេះ។

កុមារ​និង​គ្រួសារ​នៅក្នុង​សួន​ឧទ្យាន​វៀតណាម​ Phong Nha- Ke Bang
កុមារ​និង​គ្រួសារ​នៅក្នុង​សួន​ឧទ្យាន​វៀតណាម​ Phong Nha- Ke Bang Carsten Peter/National Geographic/Getty Images)
ផ្សាយពាណិជ្ជកម្ម

របាយការណ៍​ទីមួយ​របស់​ Unicef ​ស្ដីពី​ការធ្វើបាប​កុមារ​នៅ​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក​ នៅចន្លោះ​ឆ្នាំ២០០០​និង​ឆ្នាំ២០១០នេះ​ ​ គឺពិត​ជា​តំណាង​ការងារ​សំយោគ​មួយ​ដ៏ធំ​មហិមា​ ​ ដែល​ពឹងផ្អែក​ទៅលើ​ការសិក្សា​ចំនួន​៣៥០​របស់​អង្គការ​អន្តរជាតិ​ ​ រដ្ឋាភិបាល​និង​អង្គការ​ក្រៅរដ្ឋាភិបាល។​ លទ្ធផល​ដ៏​គួរ​ឲ្យ​រន្ធត់​នោះគឺ​ ​ អំពើ​ហិង្សា​ធ្វើបាប​កុមារ​មាន​វត្តមាន​នៅ​គ្រប់​ប្រទេស​ក្នុង​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក​ ​ ហើយ​ដែល​អាច​នាំឲ្យ​មាន​ផលវិបាក​ដ៏​សែន​​អវិជ្ជមាន​ដល់​កុមារ​នៅ​ពេល​អនាគត។

 
គួរបញ្ជាក់ថា​ ​ ជាសរុប​ អំពើ​ហិង្សា​ទៅលើ​កុមារ​កើតមាន​នៅ​គ្រប់ប្រទេស​ក្នុង​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក។ អំពើ​ហិង្សា​ទាំងនោះ​ មានដូចជា​អំពើហិង្សា​លើផ្លូវកាយ​ ​ ការរំលោភ​ផ្លូវភេទ​ ​ ឬ​អំពើ​ហិង្សា​តាមផ្លូវចិត្ត។​ នៅ​ប្រទេសចិន​ អំពើ​ហិង្សា​លើកុមារ​បាន​ប្រព្រឹត្ត​ដោយ​ឳពុក​ម្តាយ​របស់​កុមារ​ខ្លួនឯង​ ឬដោយ​គ្រូបង្រៀន​នៅ​តាម​សាលសារៀន។​ នៅ​ប្រទេស​វៀតណាម​ដែល​ទទួល​ឥទ្ធិពល​វប្បធម៌​ពី​ប្រទេស​ចិន​ក៏​ពុំខុស​គ្នា​ប៉ុន្មានឡើយ។

អំពើហិង្សា​លើកុមារ​តាមផ្លូវកាយ​ឬតាម​ផ្លួវចិត្ត​ ​ អាច​នាំឲ្យ​មាន​ផលវិបាក​អវិជ្ជមាន​នៅ​ពេល​អនាគត។​ ទៅថ្ងៃក្រោយ​ កុមារទាំងនោះ​អាចមាន​ជម្ងឺ​ផ្លូវចិត្ត​ ធ្វើឲ្យឈាន​ទៅរក​ការធ្វើ​អត្តឃាត​ជាដើម។​ ដូច្នេះហើយ​ បានជា​នៅតាម​ស្រុកស្រែ​ចម្ការ​នៃ​ប្រទេសចិន​ ​ គេឃើញ​មាន​មូលហេតុ​ទីមួយ​នៃ​ការស្លាប់​របស់​យុវនារី​ គឺ​បណ្តាល​មកពី​ការធ្វើ​អត្តឃាត។​ ការសិក្សា​របស់​អង្គការ​អន្តរជាតិ​ទាំងនោះ​បាន​គូស​បញ្ជាក់​ប្រាប់​ទៀតថា​ ​ អំពើ​ហិង្សា​លើកុមារ​កើតមាន​នៅ​ក្នុង​គ្រប់​ស្រទាប់​សង្គម​ ​ ពុំមែន​មាន​តែ​នៅក្នុង​ស្រទាប់​សង្គម​ក្រីក្រ​នោះឡើយ។

ដូច្នេះ​ របាយការណ៍​ទីមួយ​របស់​ Unicef ​ស្ដីពី​ការធ្វើបាប​កុមារ​នៅ​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក​ នៅចន្លោះ​ឆ្នាំ២០០០​និង​ឆ្នាំ២០១០នេះ​ ​ គឺពិតជា​ជំហាន​ទីមួយ​ជួយ​ជំរុញ​ឲ្យ​ប្រជាជន​គ្រប់​ស្រទាប់​សង្គម​ ហើយនិង​រដ្ឋាភិបាល​នៅ​ក្នុងតំបន់​អាស៊ី-ប៉ាស៊ីហ្វិក​ចាប់​ភ្ញាក់រលឹក​ ​ យល់ដឹង​ពី​ផលវិបាក​ដ៏​សែន​ធ្ងន់ធ្ងរ​នេះ​ ​ ដើម្បី​ជាការ​ងាយ​ស្រួល​សម្រាប់​ធ្វើការ​ប្រយុទ្ធ​ទប់ទល់​​ ​ ដូចការ​ធ្លាប់​កើតមាន​នៅ​ក្នុង​​ប្រទេស​អឺរ៉ុប​កាលពី​ពេលមុន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ