11/06/2013
-
អាមេរិក-ជប៉ុន
កាលថ្ងៃអង្គារម្សិលមិញ ជប៉ុននិងសហរដ្ឋអាមេរិកបាន ចាប់ផ្តើម បើកធ្វើសមយុទ្ធយោធាមួយរួមគ្នា នៅតាមបណ្តាកោះឆ្ងាយៗ។ ការប្រកាសធ្វើសមយុទ្ធខាងលើនេះ ធ្វើឲ្យ ស្ថានភាពជម្លោះដណ្តើមកោះគ្នារវាងជប៉ុន និងចិនកាន់តែតានតឹងឡើងៗ។ ដោយចិនយល់ថា នេះជាការបង្អូនសាច់ដុំមួយរបស់ជប៉ុន ក្រោមការជួយជ្រោមជ្រែងពីសំណាក់សហរដ្ឋអាមេរិក។