អានតួអត្ថបទ
អាហ្វហ្កានីស្ថាន-អាមេរិក-អូតង់

សភា​អាហ្វហ្កានីស្ថាន​បាន​អនុម័ត​លើ​កិច្ចព្រមព្រៀង​សន្តិសុខ​ជាមួយ​អាមេរិក និង​អង្គការអូតង់

នៅ​ថ្ងៃ​អាទិត្យ ទី២៣ វិច្ឆិកា សភា​នៃ​ប្រទេស​អាហ្វហ្កានីស្ថាន​បាន​អនុម័ត​ជា​ផ្លូវការ​លើ​កិច្ចព្រមព្រៀង​សន្តិសុខ​ជាមួយ​សហរដ្ឋអាមេរិក និង​អង្គការ​អូតង់។ យោង​តាម​កិច្ចព្រមព្រៀង អាមេរិក និង​អង្គការ​អូតង់​នឹង​បន្ត​រក្សា​ទុក​កម្លំាង​ទ័ព​មួយ​ភាគ​របស់​ខ្លួន​ដើម្បី​ជួយ​បង្ហាត់ហ្វឹកហ្វឺន​កម្លំាងទ័ព​អាហ្វហ្កានីស្ថាន នៅ​ក្រោយ​ឆ្នំា ២០១៤ ពោល​បន្ទាប់​ពី​អាមេរិក និង​អូតង់​ដក​កម្លំាង​ទ័ព​ប្រយុទ្ធ​ចេញ​ពី​អាហ្វហ្កានីស្ថាន​នៅ​ក្នុង​ខែ​ធ្នូ​ខាង​មុខ។

លោក Ashraf Ghani ប្រធានាធិបតី​អាហ្វហ្កានីស្ថាន
លោក Ashraf Ghani ប្រធានាធិបតី​អាហ្វហ្កានីស្ថាន
ផ្សាយពាណិជ្ជកម្ម

គឺ​នៅ​ថ្ងៃទី៣០ កញ្ញា​កន្លង​ទៅ​ដែល​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន អាមេរិក និង​អង្គការ​អូតង់​បាន​ចុះ​ហត្ថលេខា​រួម​គ្នា​លើ​កិច្ចព្រមព្រៀង​សន្តិសុខ​ស្តីពី​ការ​បន្ត​រក្សា​ទុក​កម្លំាងទ័ព​បរទេស​នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន​នៅ​ក្រោយ​ឆ្នំា ២០១៤។ គឺ​ជា​កិច្ចព្រមព្រៀង​មួយ​ដែល​បាន​អនុញ្ញាត​ឲ្យ​កម្លំាងទ័ព​បរទេស​ចំនួន ១២ ៥០០នាក់​អាច​បន្ត​បេសកកម្ម​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន​សម្រាប់​ឆ្នំា ២០១៥។ តែ​ជា​បេសកកម្ម​មួយ​នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​ការ​ជួយ​គំាទ្រ និង​បង្ហាត់បង្រៀន​​កម្លំាង​ទ័ព​អាហ្វហ្កានីស្ថាន ពោល​មិន​មែន​ជា​បេសកកម្ម​ចេញ​ប្រយុទ្ធ​ទល់​នឹង​ពួក​ឧទ្ទាម​តាលីបង់​ដោយ​ផ្ទាល់​ដូច​ពេល​កន្លង​មក​ទេ។ អ្វី​ជា​ការ​កត់សម្គាល់ កិច្ចព្រមព្រៀង​ដែល​សភា​អាហ្វហ្កានីស្ថាន​ទើប​បាន​អនុម័ត​ទទួល​យក​ដោយ​សម្លេង​ភាគ​ច្រើន​ពេល​នេះ​បាន​ចុះ​ហត្ថលេខា​នៅ​ក្រោយ​ការ​ស្បថ​ចូល​កាន់​តំណែង​ប្រធានាធិបតី​របស់​លោក Ashraf Ghani បាន​មួយ​ថ្ងៃ។ សូម​ជម្រាប​ជូន​ថា លោក​អតីត​ប្រធានាធិបតី​អាហ្វហ្កានីស្ថាន Hamid Karza¨r បាន​បដិសេធ​មិន​ព្រម​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នោះ​ទេ ព្រោះ​អ្វី​ដែល​លោក Karzaï ចង់​បាន គឺ​ការ​ដក​ទ័ពបរទេស​ទំាង​អស់​ចេញ​ពី​ទឹកដី​អាហ្វហ្កានីស្ថាន។

អ៊ីចឹង​ហើយ​បាន​ជា​នៅ​ក្នុង​សេចក្តីជូនដំណឹង​មួយ​ចេញ​ផ្សាយ​ក្នុង​ថ្ងៃ​អាទិត្យ ទី២៣ វិច្ឆិកា​ដដែល លោក Ghani បាន​សាទរ​ចំពោះ​ការ​ដែល​សភា​បាន​អនុម័ត​ទទួល​យក​កិច្ចព្រមព្រៀង​សន្តិសុខ​នោះ​ជា​ផ្លូវការ។ ទន្ទឹម​គ្នា​នេះ លោក Ghani ក៏​បាន​អំពាវនាវ​ព្រឹទ្ធសភា​ឲ្យ​ធ្វើ​ការ​អនុម័ត​ទទួល​យក​ដូច​ករណី​សភា​ដែរ។ លោក​ប្រមុខរដ្ឋ​ថ្មី​អាហ្វហ្កានីស្ថាន​បាន​ចាត់​ទុក​ការ​អនុម័ត​លើ​កិច្ចព្រមព្រៀង​សន្តិសុខ​ជាមួយ​អាមេរិក និង​អូតង់​ពេល​នេះ​ថា ជា​ការ​បោះ​មួយ​ជំហាន​ប្រកប​ដោយ​វិជ្ជមាន​ឆ្ពោះ​ទៅ​រក​ការ​ពង្រឹង​អធិបតេយ្យជាតិ​របស់​ប្រទេស​អាហ្វហ្កានីស្ថាន។

គួរ​ជម្រាប​ជូន​ថា ១៣ឆ្នំា​ក្រោយ​ការ​ដួលរលំ​របប​តាលីបង់​ក្នុង​ឆ្នំា ២០០១ កម្លំាងទ័ព​បរទេស​បញ្ចប់​បេសកកម្ម និង​ចាកចេញ​ពី​ប្រទេស​អាហ្វហ្កានីស្ថាន ដើម្បី​ទុក​ឲ្យ​កម្លំាងទ័ព និង​កម្លំាងប៉ូលីស​អាហ្វហ្កានីស្ថាន​ធានា​រ៉ាប់រង​សន្តិសុខ និង​សុវត្ថិភាព​ដោយ​ខ្លួន​ឯង​ម្តង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ