កម្ពុជា - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ ព្រហស្បតិ៍ 26 កក្កដា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ សៅរ៍ 28 កក្កដា 2012

អ្នក​តំណាងរាស្ត្រ​​​បក្ស​​​ប្រឆាំង​​​នឹង​​​ទៅ​​​សួរ​​​សុខទុក្ខ​​​លោក​​​ ម៉ម​ សូណង់ដូ​​​នៅ​​​ព្រៃ​ស​

លោក ម៉ម​ សូណង់ដូ​ ប្រធាន​វិទ្យុ​សំបុកឃ្មុំ​និង​ប្រធាន​សមាគមអ្នកប្រជាធិបតេយ្យ
លោក ម៉ម​ សូណង់ដូ​ ប្រធាន​វិទ្យុ​សំបុកឃ្មុំ​និង​ប្រធាន​សមាគមអ្នកប្រជាធិបតេយ្យ
© REUTERS

ដោយ គីន ហត្ថារ៉ូ

បន្ទាប់​ពី​​​លោក​​​ម៉ម ​សូណង់ដូ​​​​ប្រធាន​​​​​វិទ្យុ​​​​​សំបុក​​​ឃ្មុំ​​​​និង​​​ប្រធាន​​​​សមាគម​​​​​អ្នក​​​​​ប្រជា​​​ធិប​តេយ្យ​​បាន​​​ឃុំ​​​ខ្លួន​​​​នៅ​​​ពន្ធ​​នា​គារ​​​​​ព្រៃស​អស់​​​រយៈ​​ពេល​​​១២​​​ថ្ងៃ​​​ក្រោម​​​បទ​​​ចោទ​​​នៅ​​​ពី​​​ក្រោយ​​​ជម្លោះ​​​ដី​ធ្លី​​​នៅ​​​​​ក្នុង​ខេត្ត​​​​ក្រចេះ​​​​នោះ ​​​អ្នក​​តំណាង​រាស្ត្រ​​​បក្ស​​​ប្រ​ឆាំង​​​៧​រូប​​​និង​​​ទៅ​​​សួរ​​​សុខ​ទុក្ខ​​​លោក​​​ម៉ម សូណង់​ដូ​​នៅ​​​ឯ​​​ពន្ធនាគារ​​ព្រៃ​ស​​​នៅ​​​ថ្ងៃ​​​ទី​​​៣​​​ខែ​​​សី​ហា។​
 

សេចក្តីរាយការណ៍​របស់​គិន ហត្ថារ៉ូ1
 

26/07/2012 by គីន ហត្ថារ៉ូ

អ្នក​​តំណាង​រាស្ត្រ​​បក្ស​ប្រឆាំង​ចំនួន​៧​រូប​នឹង​​​ទៅ​​សួរ​សុខ​​ទុក្ខ​​​លោក​ ​ម៉ម ​​សូណង់ដូ​ ​ប្រធាន​​វិទ្យុ​​សំបុក​​ឃ្មុំ​​និង​ប្រធាន​​សមាគម​​​អ្នក​​​ប្រជា​​​ធិប​តេយ្យនៅ​ពន្ធ​​នាគារ​​ព្រៃស​នៅ​ថ្ងៃ​​​​ទី​០៣​ខែ​សីហា​នៅ​​វេលា​ម៉ោង​​៩​ព្រឹក​។
 
យោង​តាម​លិខិត​​របស់​លោក​ស្រី កែ ​សុវណ្ណរតន៍​ អគ្គលេខាគណបក្ស​សម​រង្ស៊ីចុះ​ថ្ងៃ​​​​ទី​២៤ខែ​កក្កដា​​​ ​ផ្ញើ​ជូន​​អគ្គ​​នាយក​​ពន្ធ​នាគារ​ព្រៃ​ស​បាន​អោយ​ដឹង​ថា ​ប្រតិ​ភូ​របស់​អ្នក​តំណាង​​រាស្ត្រ​​គណ​​បក្ស​​​សម​រង្ស៊ីនឹង​​​ដឹក​នាំ​ដោយ​លោក​​ស្រី មូរ សុខ​ហួរ ​អ្នក​តំណាង​រាស្ត្រ​​មណ្ឌល​​កំពត​​ នៅ​ថ្ងៃ​​ទី​​៣​ខែ​សីហា​​។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ ​ពុំ​ទាន់​មាន​ការ​ឆ្លើយ​តប​ពី​អ​គ្គ​នាយក​ដ្ឋាន​​ពន្ធនាគារ​​ព្រៃ​ស​​​នៅ​​ឡើយ​​នោះ​​ទេ​។​
 
តំំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​ចំនួន​៧​រូបដែល​គ្រោង​នឹង​ទៅ​សួរ​សុខ​ទុក​លោក​ម៉ម សូណង់​ដូ​​នោះ​​​ក្នុង​​គោល​បំណង​ចុះ​ទៅ​សួរ​សុខ​ទុក្ខ​នឹង​ចង់​ដឺង​​អំពី​ស្ថាន​ភាព​រស់​នៅ​របស់​គាត់​នៅ​ក្នុង​ពន្ធនាគារ​។
 
អ្នកស្រី​កែ សុវណ្ណរតន៍​ បាន​អោយ​ដឹង​ថា​ លោក​ម៉ម​ សូណង់​ដូ​គឺ​ជា​អ្នក​ដែល​ស្នេហាជាតិ​​ដូច​គ្នា​​ហើយ​អ្វី​ដែល​គាត់​បាន​ធ្វើ​គឺ​អប់​រំប្រ​ជា​ពលរដ្ឋ​អោយ​យល់​អំពី​សិទ្ធិ​របស់​គេ​និង​លិទ្ធិប្រ​ជា​ធិបតេយ្យ​។ ​
 
លោក​ ម៉ម សូណង់ដូ ​ប្រធាន​​វិទ្យុ​​សំបុក​ឃ្មុំ​និង​​ជា​​ប្រធាន​​សមាគម​​អ្នក​ប្រជាធិបតេយ្យ​ ត្រូវ​បាន​​ប៉ូលិស​​ចាប់​ខ្លួន​កាលពី​​​ថ្ងៃ​​ទី​​១៥ ​កក្កដា​ បន្ទាប់​ពីរូប​លោក​បាន​វិល​​ត្រឡប់​មក​ពី​បរទេស​រយៈ​ពេល​​បី​ថ្ងៃ​ ដោយ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​ឃុំខ្លួននៅ​ពន្ធនាគារ​ព្រៃ​សក្រោម​ការចោទប្រកាន់​ពី​បទផ្ដួច​ផ្ដើម​គំនិត​ប្រឆាំង​អ្នក​រាជការ​សាធារណៈ ធ្វើ​កុបកម្ម​ជ្រៀត​ជ្រែក​ខុស​ច្បាប់នៅ​ក្នុង​ការ​បំពេញ​មុខ​ងារ​​សាធារណៈ ញុះញង់​ឲ្យ​ប្រជាពលរដ្ឋ​កាន់​អាវុធ​ខុស​ច្បាប់និង​ប្រឆាំង​​នឹង​អាជ្ញាធរ​ស្រប​ច្បាប់ ​​ដែល​មានចែង​ក្នុង​មាត្រាមួយ​ចំនួន​នៃ​ក្រម​ព្រហ្មទណ្ឌ។
 
នោះ​គឺ​ជា​ការ​ឃាត់​ខ្លួន​លើក​ទី​៣​ហើយ​ដែល​​រដ្ឋាភិបាល​​បាន​ចាប់​ដាក់​ពន្ធនាគារដោយលើក​ទី​១ នៅ​ក្នុង​ឆ្នាំ​២០០ ៣ ​ទាក់ទង​​នឹង​កុបកម្ម​ប្រឆាំង​ថៃឈាន​ដល់​ការដុត​ស្ថានទូត​ថៃ​ និងលើក​​ទី​២ នៅ​ក្នុង​ឆ្នាំ២០០៥ ​ពាក់ព័ន្ធ​នឹង​ការ​រិះ​គន់​​រដ្ឋាភិបាល​កម្ពុជា​ចំពោះ​សន្ធិសញ្ញា​ ព្រំដែន​កម្ពុជា​-​វៀតណាម​៕​

tags: កម្ពុជា - គណបក្សនយោបាយ
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close