ស៊ីរី - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ ពុធ 01 សីហា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ ពុធ 01 សីហា 2012

អ្នកប្រឆាំង​ឈ្មោះ​ ​Haytham ​al-Maleh​​ មាន​បន្ទុក​​រៀបចំ​​បង្កើត​​រដ្ឋាភិបាល​​អន្តរកាល​​​មួយ​​នៅក្រៅ​​ប្រទេស​​

លោក​ Haytham al-Maleh ​​ត្រូវ​​ក្រុមប្រឹក្សា​​បដិវត្តន៍​​ស៊ីរី​​តែងតាំង​​ជា​អ្នក​​រៀបចំ​​បង្កើត​​រដ្ឋាភិបាល​​អន្តរកាល​​
លោក​ Haytham al-Maleh ​​ត្រូវ​​ក្រុមប្រឹក្សា​​បដិវត្តន៍​​ស៊ីរី​​តែងតាំង​​ជា​អ្នក​​រៀបចំ​​បង្កើត​​រដ្ឋាភិបាល​​អន្តរកាល​​

ដោយ សៀក សារិន

លោក​ Haytham al-Maleh ​ដែលជា​អ្នកប្រឆាំង​នឹង​របប​គ្រប់គ្រង​បាស្ហារ​អាល-អាស្សាដ​មួយ​រូប​ដ៏​សំខាន់​ ​ បាន​ត្រូវ​ក្រុមប្រឹក្សា​បដិវត្តន៍​ស៊ីរី​តែងតាំង​ជា​អ្នក​រៀបចំ​បង្កើត​ឲ្យមាន​រដ្ឋាភិបាល​អន្តរកាល​ស៊ីរី​មួយ​នៅក្រៅ​ប្រទេស។​ ក្រុមប្រឹក្សា​បដិវត្តន៍​ស៊ីរី​ដែល​ក្នុងនោះ​មាន​ អ្នកបដិវត្តន៍​មកពី​គ្រប់​និន្នាការ​នយោបាយ​ ​ បូកបន្ថែម​នឹង​កងកម្លាំង​ស៊ីរី​សេរី។

សេចក្តីរាយការណ៍របស់សៀក សារិន
 

01/08/2012 by សៀក សារិន

លោក​ Haytham al-Maleh ​មាន​អាយុ​៨១ឆ្នាំ​ ​ លោក​ធ្លាប់បាន​ជាប់​ពន្ធនាគារ​ជាច្រើនឆ្នាំ​នៅក្រោម​របបគ្រប់គ្រង​របស់​អាល-អាស្សាដ​ ឪពុក​និងកូន។​ មេធាវី​រូននេះ​ក៏ជា​អ្នកការពារ​សិទ្ធិមនុស្ស​ម្នាក់​ដ៏​​ល្បីល្បាញ។​ បច្ចុប្បន្ននេះ​ លោក​ Haytham al-Maleh ​រស់នៅ​ឯទីក្រុងគែរ​នៃ​ប្រទេស​អេហ្ស៊ីប។​ ​ អ្នកប្រឆាំង​នឹង​របប​គ្រប់គ្រង​បាស្ហារ​អាល-អាស្សាដ​មួយ​រូប​ដ៏​សំខាន់​នេះ​ ​ បាន​ត្រូវ​ក្រុមប្រឹក្សា​បដិវត្តន៍​ស៊ីរី​តែងតាំង​ជា​អ្នក​រៀបចំ​បង្កើត​ឲ្យមាន​រដ្ឋាភិបាល​អន្តរកាល​ស៊ីរី​មួយ​នៅក្រៅ​ប្រទេស។

 
“​ខ្ញុំ​ទើប​នឹង​បាន​ត្រូវ​គេ​តែងតាំង​ជា​ប្រមុខ​នៃ​អនាគត​រដ្ឋាភិបាល​ស៊ីរី។​ ខ្ញុំ​មាន​បន្ទុក​ជា​អ្នក​រៀបចំ​បង្កើត​រដ្ឋាភិបាល​អន្តរកាល​ស៊ីរី​មួយ​នៅក្រៅ​ប្រទេស​ ​ ដោយ​មាន​ការយល់​ព្រមព្រៀង​ពី​សំណាក់​សមាជិក​នៃ​បក្ស​ប្រឆាំង​មកពី​គ្រប់​និន្នាការ​នយោបាយ។​ ហើយ​ រដ្ឋាភិបាល​អន្តរកាល​ស៊ីរី​នេះ​ នឹង​កើតចេញ​ជារូបរាង​ក្រោយពី​មាន​ការ​ពិភាក្សា​ចរចាគ្នា”។​ នេះ​ជា​សេចក្តី​ប្រកាស​របស់​ លោក​ Haytham al-Maleh​ នៅ​ថ្ងៃទី​៣១កក្កដា​ម្សិលមិញ។
 
លោក​ Haytham al-Maleh​ ក៏​គ្រោង​មាន​ជំនួប​ពិភាក្សា​ជាមួយ​ក្រុមប្រឹក្សា​ជាតិ​ស៊ីរី​ CNS ​ដែលលោក​បាន​ដើរចេញ​កាលពី​ខែមីនា​កន្លងទៅ​ក្រោយពី​ការពុំ​ចុះសម្រុង​នឹង​គ្នា​ជាច្រើន។
 
ក៏​ប៉ុន្តែ​ លោក​ Haytham al-Maleh​ បាន​ថ្លែង​ពន្យល់ថា​ « ​ ក្រុមប្រឹក្សា​ជាតិ​ស៊ីរី​ CNS ​ចង់​បង្កើត​ឲ្យមាន​ រដ្ឋាភិបាល​អន្តរកាល​ស៊ីរី​មួយ​ ​ ហើយពួក​យើង​ក៏​ចង់បាន​ដូចគ្នា​អ៊ីចឹងដែរ។​ ដូច្នេះ​ ពួកយើង​មាន​គោល​បំណង​ដូចគ្នា”។​ សម្រាប់​ លោក​ Haytham al-Maleh ​ដែលជា​អ្នកប្រឆាំង​នឹង​របប​គ្រប់គ្រង​បាស្ហារ​អាល-អាស្សាដ​មួយ​រូប​ដ៏​សំខាន់​ ​ « បើប្រសិន​ជា​របប​គ្រប់គ្រង​របស់​បាស្ហារ​អាល-អាស្សាដ​ដួលរលំ​នៅពេល​ឆាប់ៗ​ខាងមុខនេះ​ ​ ក្រុមអ្នក​ប្រឆាំង​ស៊ីរី​ត្រូវតែ​ត្រៀម​លក្ខណៈ​ជាស្រេច​ ​ ក្នុង​ការ​ទទួល​ស្នងតំណែង​ ​ ដូច្នេះ​គេត្រូវតែ​ រៀបចំ​បង្កើត​ឲ្យមាន​រដ្ឋាភិបាល​អន្តរកាល​ស៊ីរី​មួយ​នៅក្រៅ​ប្រទេស”។
 
គូរបញ្ជាក់ថា​ ​ ការប្រកាស​នៅ​ទីក្រុង​គែរនេះ​ ​ គឺពិតជា​ការ​ឆ្លើយតប​ទៅនឹង​ការទាមទារ​ចង់បាន​របស់​ ក្រុមប្រឹក្សា​ជាតិ​ស៊ីរី​ CNS ​កាលពី​ថ្ងៃសៅរ៍​កន្លងទៅ​ដែល​ចង់​បង្កើត​ឲ្យមាន​ រដ្ឋាភិបាល​អន្តរកាល​ស៊ីរី​មួយ​ ​ ក៏ប៉ុន្តែ​ ការទាមទារ​ចង់បាន​របស់​ ក្រុមប្រឹក្សា​ជាតិ​ស៊ីរី​ CNS​ កាលណោះ​ ​ បានត្រូវ​ប្រឆាំង​ដោយ​កងកម្លាំង​យោធា​ស៊ីរី​សេរី​ ASL ៕

tags: ដើមបូព៌ា - នយោបាយ - ស៊ីរី
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close