អានតួអត្ថបទ
សហរដ្ឋអាមេរិក-អាស៊ី

លោក​អូបាម៉ា ​ទៅ​អាស៊ី​ដើម្បី​ផ្តល់​ការ​កក់​ក្តៅ​ដល់​សម្ព័ន្ធមិត្ត ប្រឈម​នឹង​ចិន

លោកប្រធានាធិបតីអាមេរិក​បារ៉ាក់​អូបាម៉ា នឹង​អញ្ជើញ​ទៅ​បំពេញ​​​ទស្សនកិច្ច​មួយ​ជុំ​នៅ អាស៊ី ដោយ​ត្រូវ​ចាប់​ផ្តើម​ពី​ប្រទេស​ជប៉ុន នៅ​ថ្ងៃ​ពុធ​ស្អែក។ កម្មវត្ថុ​របស់​លោក​ប្រធានាធិបតី គឺ​ធ្វើ​យ៉ាង​ណា​ ​ធានា​និង​ផ្តល់​ការ​កក់​ក្តៅ​​ដល់​ប្រទេស​ជា​ដៃគូ​ពាណិជ្ជកម្ម​ និង​ការទូត​ ​ជា​ច្រើន​នៅ​ក្នុង​តំបន់អាស៊ី​ ដើម្បី​ប្រឈម​​​នឹង​ស្ទុះ​ឡើង​របស់​ចិន។ ​ជា​ជំហរ​ដ៏​លំបាក !

ប្រធានាធិបតី​អាមេរិក លោក បារ៉ាក់ អូបាម៉ា នឹង​អញ្ជើញ​ទៅ​​ធ្វើ​ទស្សនកិច្ច​មួយ​ជុំ​នៅអាស៊ី​ចាប់​ពី​ថ្ងៃ​ទី ២៣​មេសា ២០១៤
ប្រធានាធិបតី​អាមេរិក លោក បារ៉ាក់ អូបាម៉ា នឹង​អញ្ជើញ​ទៅ​​ធ្វើ​ទស្សនកិច្ច​មួយ​ជុំ​នៅអាស៊ី​ចាប់​ពី​ថ្ងៃ​ទី ២៣​មេសា ២០១៤ REUTERS/Giampiero Sposito
ផ្សាយពាណិជ្ជកម្ម

ដំណើរ​ទស្សនកិច្ច​មួយ​ជុំ​នៅ​អាស៊ីលើក​នេះ ជា​វិញ្ញាសា​ដ៏​លំបាក​សម្រាប់​​លោក​ប្រធានាធិបតី​អាមេរិក បារ៉ាក់អូបាម៉ា ! លោក​ត្រូវ​ចាប់​ផ្តើម ជា​ដំបូង​នៅ​ប្រទេស​ជប៉ុន បន្ទាប់​មក​កូរ៉េខាងត្បូង ហ្វីលីពីន និង​ម៉ាឡេស៊ី ក្នុង​កម្មវត្ថុ​តែ​មួយ គឺ​ធ្វើ​យ៉ាង​ណា​កំរិត​ឱ្យ​បាន​មហិច្ឆតា​ចិន ដើម្បី​បំពេញ​ចិត្ត​ប្រទេស​ជា​សម្ព័ន្ធ​មិត្ត​ជាប់​ជម្លោះ​ជាមួយ​ប៉េកាំង តែ​មិន​ក៏​មិន​ត្រូវ​ធ្វើ​ចិន​មហាអំណាច​សេដ្ឋកិច្ច​ទីពីរ​រង្គាសចិត្ត ឡើង​សម្ពាធ​ឡើយ។

តាំង​ពី​ឆ្នាំ​២០១១​មក សហរដ្ឋ​អាមេរិក​​របស់​លោក​អូបាម៉ា បាន​ប្រកាស​ផ្តល់​អាទិភាព​ យោធា ការទូត និង​ពាណិជ្ជកម្ម​ ទៅ​ខាង​អាស៊ី​ ! ​ប៉ុន្តែ​សម្ព័ន្ធ​មិត្ត​អាមេរិក​នៅ​ក្នុង​តំបន់​នេះ ហាក់​ដូច​ជា​ពុំ​ឃើញ​មាន​សញ្ញា​អ្វី​ច្បាស់​លាស់​ បង្ហាញ​ពី​ទិសដៅ​នយោបាយ​ថ្មី​នេះ​ទេ។ ដូច្នេះនេះ​ជា​ឱកាស​ល្អ ឬ​អាច​ចាត់​ទុក​ជា​តេស្ត​ ដ៏​សំខាន់​មួយ បញ្ជាក់​ពី​​​នយោបាយ​អាមេរិក​នៅ​អាស៊ី។
ម្យ៉ាង​វិញ​ទៀត អាមេរិក​ត្រូវ​ការ​ឃើញ​​សម្ព័ន្ធ​អាស៊ី រួម​រូប​គ្នា​ជា​ធ្លុង​មួយ ជា​ពិសេស​ ជប៉ុន​និង​កូរ៉េខាង​ត្បូង ដើម្បី​ប្រឈម​នឹង​ការ​ស្ទុះ​ឡើង​ខ្លាំង​ផ្នែក​យោធា​របស់​ចិន។ នា​ឱកាស​ជំនួប​ប្រជុំ​នៅ​អឺរ៉ុប លោក​ អូបាម៉ា បាន​ប្រមូល​អស់គ្រប់​​រូបមន្ត​ ដើម្បី​ឱ្យ​ប្រធានាធិបតី​កូរ៉េខាង​ត្បូង​ លោកស្រី ប៉ាក់ គុនហេ និង​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ ព្រម​ចូល​អង្គុយ​ចរចា​គ្នា​ក្នុង​តុ​តែ​មួយ។
ប៉ុន្តែ​​នៅ​ថ្ងៃនេះ ពោល​គឺ​ពីរ​ថ្ងៃ​ មុន​ការ​អញ្ជើញ​ដល់​ក្រុង​តូក្យូ លោកប្រធានាធិបតី​​អាមេរិក ត្រូវ​ឃ្មើស​ចិត្ត​ជា​ថ្មី ​នឹង​ទង្វើ​ជាតិ​និយម​ដ៏​ងប់ងល់​របស់​នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក ស៊ីនហ្សូ​ អាបេ​ ដែល​​​ផ្ញើ​ដង្វាយ​ផ្កា​​ទៅ​វិដាក់​ហារ​យ៉ាស៊ូគូនី។ មា​ន​ចារ​ឈ្មោះ​ឧក្រិដ្ឋជន​សង្គ្រាម​១៤​នាក់​វិហារ​ យ៉ាស៊ូគូនី ទី​សក្ការៈ​តំណាង​អំណាច​យោធា​ជប៉ុន​ ក្នុង​សម័យ​សង្គ្រាម​លោក​លើក​ទីពីរ ដែល​បាន​ផ្តាច់ជីវិត​បណ្តាជន​អាស៊ី​​អស់​ជាង​២០​លាន​នាក់។
​រាល់ពេល​មាន​ឥស្សរជន​នយោបាយ​ជាន់​ខ្ពស់​ជប៉ុន​ទៅ​ទីនោះ​ តែង​ដុត​រោល​ប្រទេស​ជិត​ខាង​ចិន​ ពិសេស​កូរ៉េខាង​ត្បូង​ ឱ្យ​ក្រេវ​ក្រោធ​ឡើង។ បន្ថែម​លើ​ជម្លោះ​ដែន​កោះ កូរ៉េខាង​ត្បូង​និង​ជប៉ុន ដែ​ល​ជា​សម្ព័ន្ធមិត្ត​អាមេរិក​ទាំង​ពីរ​នាក់ មើល​មុខ​គ្នា​មិន​ចំ​តាំង​ពី​ជា​ច្រើន​ខែ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ