ភូមា - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ អង្គារ 18 កញ្ញា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ អង្គារ 18 កញ្ញា 2012

មាន​អ្នកទោស​នយោបាយ​ប្រមាណ​ជា ៦០នាក់​ត្រូវ​បាន​ដោះលែង

មាន​អ្នកទោស​នយោបាយ​ប្រមាណ​ជា ៦០នាក់​ត្រូវ​បាន​ដោះលែង
មាន​អ្នកទោស​នយោបាយ​ប្រមាណ​ជា ៦០នាក់​ត្រូវ​បាន​ដោះលែង
AFP/Photo/Jay Directo

ដោយ គួច គន្ធារ៉ា

នៅ​ថ្ងៃច័ន្ទ ទី១៧ កញ្ញា​ម្សិលមិញ ទូរទស្សន៍​រដ្ឋ​បាន​ប្រកាស​ឲ្យ​ដឹង​ថា អ្នកទោស​ចំនួន ៥១៤​នាក់​បាន​ទទួល​ការ​លើកលែង​ទោស តែ​គេ​មិន​ដឹង​ពី​ចំនួន​អ្នកទោសនយោបាយ​ទេ។ ប៉ុន្តែ​អ្នក​ទទួល​ខុសត្រូវ​ម្នាក់​នៃ​គណបក្សប្រឆំាង​របស់​លោកស្រី អ៊ុង សានស៊ូជី​បាន​បញ្ជាក់​នៅ​ថ្ងៃ​នេះ​ថា មាន​អ្នកទោសនយោបាយ​ប្រមាណ​ជា ៦០នាក់​បាន​ត្រូវ​ដោះលែង។

សេចក្តីរាយការណ៍​របស់ គួច គន្ធារ៉ា
 

18/09/2012 by គួច គន្ធារ៉ា

ក្នុង​ចំណោម​អ្នកទោស​ដែល​បាន​ទទួល​ការ​លើកលែងទោស​ទំាង​ជាង ៥០០នាក់ មាន​អ្នកទោសនយោបាយ​ប្រមាណ​ជា ៦០នាក់ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​លោក នីន នីន សមាជិក​ម្នាក់​នៃ​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ។ លោក នីន នីន​ដែល​បាន​បន្ថែម​ថា នា​ពេល​បច្ចុប្បន្ន​នេះ មាន​អ្នកទោសនយោបាយ​សរុប​ប្រមាណ​ជា ៣០០នាក់​កំពុង​ជាប់​ឃុំឃំាង​នៅ​ក្នុង​ប្រទេស​ភូមា។ ម្យ៉ាង​ទៀត ក្នុង​ចំណោម​អ្នកទោស​ដែល​បាន​ដោះលែង​ទំាង​នោះ ក៏​មាន​សមាជិក​របស់​គណបក្ស​លោកស្រី អ៊ុង សានស៊ូជី​យ៉ាង​តិច​ណាស់ ៨នាក់​ដែរ នេះ​ជា​ការ​អះអាង​របស់​អ្នកទោសម្នាក់​ជា​សមាជិក​របស់​គណបក្សប្រឆំាង​នា​ពេល​ចេញ​ពី​ពន្ធនាគារ Insein ស្ថិត​ក្នុង​ទីក្រុង​រ៉ង់ហ្គូន។
 
សូម​ជម្រាប​ជូន​ថា កាល​ពី​ថ្ងៃ​ច័ន្ទ ទី១៧ កញ្ញា​ម្សិលមិញ ទូរទស្សន៍​រដ្ឋ​ភូមា​បាន​ប្រកាស​ពី​ការ​លើកលែង​ទោស​អ្នកទោស​ចំនួន ៥១៤នាក់ ដោយ​មិន​បាន​ប្រាប់​ពី​តួលេខ​នៃ​ចំនួន​អ្នកទោសនយោបាយ​ទេ។ តែ​គ្រាន់​បាន​បញ្ជាក់​ថា ក្នុង​ចំណោម​អ្នកទោស​ទំាង​នោះ ក៏​មាន​អ្នកទោស​ជា​ជនបរទេស​ដែរ ពិសេស​គឺ​ជនជាតិ​ចិន។ ម្យ៉ាង​វិញ​ទៀត វិធានការ​លើកលែង​ទោស​នេះ គឺ​ដើម្បី​ចូលរួម​រក្សា​ស្ថិរភាព និង​សន្តិភាព​យូរអង្វែង ព្រមទំាង​រក្សា​មិត្តភាព​ជាមួយ​ប្រទេស​ជិតខាង​ផង។ អ្វី​ជា​ការ​កត់សម្គាល់ ការ​លើកលែងទោស​ដែល​មាន​ជាប់ពាក់ព័ន្ធ​នឹង​អ្នកទោសបរទេស ពិសេស​ជនជាតិ​ចិន​ពេល​នេះ​បាន​ធ្វើ​ឡើង មុន​ពេល​ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​ភូមា ថេន សេន ទៅ​កាន់​ប្រទេស​ចិន និង​ដែល​លោក​ត្រូវ​ស្នាក់នៅ​រហូត​ដល់​ថ្ងៃ​សៅរ៍ ទី២២ កញ្ញា​ចុង​សប្តាហ៍​នេះ។
 
មួយ​វិញ​ទៀត ការ​ប្រកាស​ដោះលែង​អ្នកទោស​ជាថ្មី​​របស់​រដ្ឋាភិបាល​ទីក្រុង​ណៃពីដ៏​ពេល​នេះ​ក៏​បាន​ធ្វើ​ឡើង ចំ​ថ្ងៃ​ដែល​លោកស្រី​ប្រមុខគណបក្សប្រឆំាង អ៊ុង សានស៊ូជី​បាន​ទៅ​ដល់​សហរដ្ឋអាមេរិក​ដើម្បី​បំពេញ​ទស្សនកិច្ច​រយៈពេល ៣សប្តាហ៍ និង​ជួនចំ​ពេល​ដែល​លោក​ប្រធានាធិបតី​ភូមា ថេន សេន ត្រៀម​ខ្លួន​ចេញ​ដំណើរ​ទៅ​កាន់​ទីក្រុង​ញូយ៉ក​ដើម្បី​ចូលរួម​មហាសន្និបាត​អង្គការសហប្រជាជាតិ៕

tags: ភូមា
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close