កម្ពុជា - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ ពុធ 01 សីហា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ ពុធ 01 សីហា 2012

នាយករដ្ឋមន្ត្រី ហ៊ុន សែន​ ចាត់ទុក​ការរួបរួម​រវាង​សមរង្ស៊ី​ និងកឹមសុខា​ជាព្យុះ​ក្នុងក្អម​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ចេញ​ប្រតិកម្ម​លើការរួបរួម​រវាង​លោកសមរង្ស៊ី ​និងលោក ​កឹមសុខា ​
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ចេញ​ប្រតិកម្ម​លើការរួបរួម​រវាង​លោកសមរង្ស៊ី ​និងលោក ​កឹមសុខា ​

ដោយ លី ម៉េងហួរ

ទីបំផុតទៅ​ នៅថ្ងៃពុធ​នេះ​ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ចេញ​ប្រតិកម្ម​លើការរួបរួម​រវាង​លោកសមរង្ស៊ី ​និងលោក ​កឹមសុខា ​ដើម្បី​ឈាន​ទៅបង្កើត​គណបក្សថ្មី​មួយ ​ដើម្បីប្រកួត​ប្រជែង​ការបោះឆ្នោត នៅឆ្នាំ២០១៣ ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ របស់​លោកនាយករដ្ឋ​មន្ត្រីហ៊ុនសែន។​ តាមលោក​នាយករដ្ឋមន្ត្រី ការរួបរួមនោះ គ្រាន់តែ​ជាខ្យល់ព្យុះ​នៅក្នុងក្អម​ ដែលមិនមាន​ផលប៉ះពាល់​អ្វីដល់​គណបក្ស​ប្រជាជនកម្ពុជា ដែលកំពុង​កាន់​អំណាចឡើយ។​ នៅព្រឹក​ថ្ងៃពុធនេះ​ លោកនាយក​រដ្ឋមន្ត្រី​ ក៏បាន​ប្រកាសថា ​ករណី​ចាប់ខ្លួន​លោកម៉មសូណង់ដូ​ គឺរដ្ឋាភិបាល មិនមាន​គម្រោង​បិទការ​ផ្សាយ​វិទ្យុ​សំបុកឃ្មុំ​ FM 105 មេហ្គាហឺត​របស់លោកទេ។

សេចក្តីរាយការណ៍របស់​លី ម៉េងហួរ
 

01/08/2012 by លី ម៉េងហួរ

ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​សាលា​ច្បាប់ នា​ព្រឹក​ថ្ងៃ​ពុធ​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាសថា ការរួបរួមរ​វា​ងគ​ណ​បក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស​ របស់លោក កឹម​សុខា ប្រៀប​ដូចជា ព្យុះ​ក្នុង​ក្អម​ ដែល​មិន​មាន​ផល​ប៉ះពាល់​អ្វី​ដល់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុងកាន់​អំណាច​របស់​លោក​ទេ​។

 
លោកនាយក​រដ្ឋមន្ត្រី ​អះអាងថា ​គណបក្ស​ប្រជាជន​កម្ពុជា ក៏​ដូច​រូបលោក​មិន​ខ្លាច​ញញើត​ នឹង​ការរួបរួម​រវាង​លោក​សម​រង្ស៊ី និង​លោក​កឹម​សុខា ក្នុង​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ នោះឡើយ​។ មិន​ត្រឹមតែ​មិន​ខ្លាច​រអា តែ​លោក​នាយករដ្ឋមន្ត្រី​នៅ​ព្រឹក​មិញ ក៏​បាន​រិះគន់​ដល់​សម្ព័ន្ធភាព​គណបក្ស​ប្រឆាំង​នោះ ហើយ​ជំរុញ​ឲ្យ​មេដឹកនាំ​គណបក្ស​ជួយ​ខ្លួនឯង​ពិសេស​ក្នុង​រឿង​ផ្ទាល់​ខ្លួន​ថែមទៀត​ផង​។
 
ទោះជា​គណបក្ស​ប្រឆាំង ​សមរង្ស៊ី​ និង​គណបក្ស​សិទ្ធិមនុស្ស​ ចាប់ដៃគ្នា​ ក៏​លោក​នាយករដ្ឋមន្ត្រី ​លើកឡើងថា​ មិន​អាច​ទទួល​សំឡេង​ឆ្នោត ឈ្នះ​គណបក្ស​ប្រជាជន​កម្ពុជា​ ដូច​ការគិតគូរ​របស់​មេដឹកនាំ​គណបក្ស​ប្រឆាំង​ឡើយ។​ ​អំពី​ការចាប់ខ្លួន លោក ម៉ម សូណង់ដូ ​ប្រធាន​សមាគម​អ្នកប្រជាធិបតេយ្យ ​និង​ជា​នាយក​វិទ្យុ​សំបុក​ឃ្មុំ FM 105 MHz ក៏​ត្រូវបាន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ ប្រកាសថា​ ករណី​នោះ ជា​រឿង​កំហុសឆ្គង​របស់​លោក​ម៉ម​សូណង់ដូ ​ដោយ​រដ្ឋាភិបាល មិន​មាន​ផែនការ​ដើម្បី​បិទ​វិទ្យុ​សំបុក​ឃ្មុំ ដែល​ជា​សំឡេង​រិះគន់​រដ្ឋាភិបាល​នោះ​ទេ។
 
ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​បញ្ចប់​ការសិក្សា នៅ​សាលា​ច្បាប់ នា​ព្រឹក​មិញ លោកនាយក​រដ្ឋមន្ត្រី ក៏​បាន​ប្រកាស​ពី​ការយល់ព្រម និង​ត្រៀម​ខ្លួន ចូល​បំភ្លឺ​ដោយ​ផ្ទាល់មាត់​ ក្នុង​កិច្ចប្រជុំ​រដ្ឋសភា ​ដើម្បី​ឆ្លើយតប​នឹង​សំណួរ​របស់​អ្នកតំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី ​ជុំវិញ​រឿង​ព្រំដែន​កម្ពុជា ​និង​វៀតណាម​។ ​រឿង​ព្រំដែន​នោះ គណបក្ស​ប្រឆាំង​ ចោទ​ប្រកាន់ថា ​រដ្ឋាភិបាល​កាត់​ដី​ឲ្យ​វៀតណាម​។​ លោកនាយក​រដ្ឋមន្ត្រី​ ត្រូវការ​ ៤ ម៉ោង​ ដើម្បី​ពន្យល់​ដល់​រដ្ឋសភា​ និង​ស្នើ​ឲ្យមាន​ការផ្សាយ​បន្តផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍​ផងដែរ​។
 
លោកនាយក​រដ្ឋមន្ត្រី ​នៅ​ព្រឹក​មិញ ក៏បាន​លើកឡើង​ពី​បេសកកម្ម​របស់​ក្រុមយុវជន​ស្ម័គ្រចិត្ត ដែល​បាន​ចុះ​វាស់វែង ចែក​ដី​ដល់​ប្រជាពលរដ្ឋ​។ ក្រុមយុវជន​ទាំងនោះ ត្រូវបាន​លោកនាយក​រដ្ឋមន្ត្រី អះអាង ពួកគេ​មាន​ភារកិច្ច​ត្រឹមតែ​វាស់វែង ​ចែក​ដី​ដល់​ប្រជាពលរដ្ឋ ​នៅលើដី​ ដែល​មិន​មាន​ទំនាស់​ប៉ុណ្ណោះ៕

tags: កម្ពុជា - គណបក្សនយោបាយ - នយោបាយ
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close