កម្ពុជា - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ សុក្រ 01 មិថុនា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ សុក្រ 01 មិថុនា 2012

នគរបាល​សណ្តាប់​ធ្នាប់​នៅ​ព្រះវិហារ​​ត្រូវ​អនុញ្ញាត​អោយ​មក​បោះឆ្នោត​សិន​

កម្លាំង​នគរបាល​សណ្តាប់ធ្នាប់​​​​​ប្រមាណ​៣០០​នាក់​​កំពុង​ប្រចាំការ​នៅ​តំបន់​ព្រំដែន​ប្រាសាទ​ព្រះវិហារ​
កម្លាំង​នគរបាល​សណ្តាប់ធ្នាប់​​​​​ប្រមាណ​៣០០​នាក់​​កំពុង​ប្រចាំការ​នៅ​តំបន់​ព្រំដែន​ប្រាសាទ​ព្រះវិហារ​
RFI/Leang Delux

ដោយ លាង ដឺលុច

អគ្គ​​ស្នងការ​ដ្ឋាន​​នគរបាល​​ជាតិ​ ​​បាន​​រៀបចំ​​បញ្ជូន​​បុគ្គលិក​​នគរបាល​​សណ្តាប់ធ្នាប់​​ដែល​​ជាប់​​បេសកកម្ម​​ក្នុង​​តំបន់​​ព្រំដែន​​ព្រះវិហារ​​អោយ​​មក​​ស្រុក​​កំណើត​​របស់​​ពួក​គេ​​វិញ​​នៅ​ថ្ងៃ​នេះ​​ដើម្បី​​អនុញ្ញាត​​អោយ​​ពួក​គេ​​បាន​​បោះឆ្នោត​​នៅ​​ថ្ងៃ​​អាទិត្យ។​ ក៏​​មាន​​ដែរ​​កម្លាំង​​ដែល​​មាន​​លំនៅ​​អចិន្ត្រៃយ៍​​នៅ​​ក្បែរ​​ព្រំដែន​ហើយ​​ពួក​គេ​​ត្រូវ​​បោះឆ្នោត​​តាម​​ធម្មតា​​នៅ​​តាម​​ការិយាល័យ​​បោះ​ឆ្នោត​​នៅ​ក្នុង​​មូលដ្ឋាន​​នោះ។​

 

សេចក្តីរាយការណ៍​របស់ លាង​​ ដឺលុច ពីទីក្រុងភ្នំពេញ
 

01/06/2012 by លាង ដឺលុច

 

មាន​កម្លាំង​នគរបាល​សណ្តាប់ធ្នាប់​យ៉ាង​ហោច​ណាស់​ ៣០០នាក់​​ដែល​កំពុង​ប្រចាំការ​នៅ​តំបន់​ព្រំដែន​ប្រាសាទ​ព្រះវិហារ ត្រូវ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​អនុញ្ញាតិ​អោយ​ពួកគេ​ត្រឡប់​មក​គេហដ្ឋាន​វិញ​ដែល​នៅ​តាម​ខេត្ត​និង​រាជធានី​ដើម្បី​ពួកគេ​បាន​បោះឆ្នោត​នៅ​ថ្ងៃ​អាទិត្យ​​ទី​​៣​​មិថុនា​​​ខាន​ស្អែក​​នេះ។ ​នេះ​​បើ​តាម​​ការ​​បញ្ជាក់​​របស់​​លោក​​ឧត្តមសេនីយឯក​​គៀត ​ចន្ទ​ថារិទ្ធ​ ​​អ្នក​នាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ។
 
មន្ត្រី​ជាន់ខ្ពស់​នគរបាល​ជាតិ​បាន​បន្ត​ថា ក្រោយ​ពី​ការ​បោះឆ្នោត​ចប់ កំលាំង​នគរបាល​សណ្តាប់ធ្នាប់ទាំងជាង៣០០នាក់​នឹង​ត្រូវ​ដឹក​បញ្ជូន​ទៅ​តំបន់​ប្រចាំការ​នៅ​ព្រំដែន​ប្រាសាទ​ព្រះវិហារ​វិញ។
នេះ​គឺ​ចំពោះ​បុគ្គលិក​នគរបាល​ដែល​ត្រូវ​បាន​បញ្ជូន​ពី​ខេត្ត និង​រាជធានី​ភ្នំពេញ។ តាម​ការ​អះអាង​របស់​លោក​ឧត្តមសេនីយ​ឯក​គៀត ចន្ទថារិទ្ធ​ដដែល បុគ្គលិក​នគរបាល​ដែល​មាន​គេហដ្ឋាន​នៅ​ក្នុង​តំបន់​ព្រំដែន​នោះ ពួកគេ​នឹង​ចូលរួម​បោះឆ្នោត​ក្នុង​ការិយាល័យ​បោះឆ្នោត​ក្នុង​ឃុំ​មូលដ្ឋាន​របស់​ពួកគេ​នៅ​ទី​នោះ។
 
គួរបញ្ជាក់ថា ចាប់​ពី​មាន​ចរចារ​ដើម្បី​ដាក់​កម្លាំង​សន្តិសុខ​សណ្តាប់ធ្នាប់ ដែល​មិនមែន​ជា​កងទ័ព​ប្រដាប់​អាវុធ​នៅក្នុង​តំបន់​ព្រំដែន​ប្រាសាទ​ព្រះវិហារ​នោះ កម្ពុជា​បាន​ត្រៀម​កម្លាំង​នគរបាល​​សណ្តាប់ធ្នាប់​ជាច្រើននិង​បាន​ចាប់ផ្តើម​ឈរ​ជើង​ប្រចាំការ​រួចហើយ​នៅ​ក្នុង​តំបន់​ប្រាសាទ​ព្រះវិហារ​នោះ៕

 

tags: កម្ពុជា - បោះឆ្នោត
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close