អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ សុក្រ 09 មេសា 2010 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ សៅរ៍ 29 មករា 2011

ធ្វើយ៉ាងណាដើម្បីស្តាប់ការផ្សាយរបស់វិទ្យុ RFI?

ESA/ill.Pierre Carril

វិទ្យុបារាំង​អន្តរជាតិ (RFI) ផ្សាយ​ជា​ភាសាខ្មែរ ១ម៉ោង ក្នុងមួយ​ថ្ងៃ ជារៀងរាល់​ថ្ងៃ ពីម៉ោង ១២ ដល់​ ម៉ោង ១​រសៀល ម៉ោង​សកល (ម៉ោង ៧ ដល់​ម៉ោង ៨​យប់ ម៉ោង​នៅ​ប្រទេស​កម្ពុជា)។ នៅ​ប្រទេស​កម្ពុជា ​វិទ្យុ RFI ជាភាសាខ្មែរ ផ្សាយ​បន្តផ្ទាល់​តាម​រលកធាតុអាកាស FM នៅ​តាម​ខេត្ត-ក្រុង​ចំនួន ៥។ ក្រៅពីការផ្សាយ​តាម​រលកធាតុអាកាស លោក​ -អ្នកក៏អាច​ស្តាប់​ការផ្សាយ​របស់​វិទ្យុ RFI ជាភាសាខ្មែរ​តាម​អ៊ីនធ័រណែតផងដែរ។

ស្តាប់តាមរលកធាតុអាកាស

លោក-អ្នកនាង នៅប្រទេសកម្ពុជា អាចស្តាប់ការផ្សាយបន្តផ្ទាល់របស់វិទ្យុបារាំងអន្តរជាតិ (RFI) ជាភាសាខ្មែរ ជារៀងរាល់ថ្ងៃ ពីម៉ោង៧ ដល់ម៉ោង ៨យប់ តាមរលកធាតុអាកាស FM ៖

  • ភ្នំពេញ FM 92 MHz
  •  សៀមរាប FM 92 MHz
  •  កំពង់ចាម FM 94.5 MHz
  •  បាត់ដំបង FM 94.5 MHz
  •  ខេត្តព្រះសីហនុ FM 94.5 MHz

ម្យ៉ាងទៀត ប្រសិនបើលោក-អ្នកនាងមិនបានស្តាប់ការផ្សាយបន្តផ្ទាល់ លោក-អ្នកនាង​អាចស្តាប់កម្មវិធីផ្សាយទាំងស្រុងរបស់វិទ្យុបារាំងអន្តរជាតិ (RFI) ឡើងវិញ តាមរយៈវិទ្យុ 102 FM ពីម៉ោង ៩កន្លះ ដល់ម៉ោង ១០កន្លះយប់។
 
ស្តាប់តាមអ៊ីនធ័រណែត

លោក-អ្នកនាងអាចស្តាប់វិទ្យុបារាំងអន្តរជាតិ (RFI) តាមវែបសៃត៍ www.khmer.rfi.fr

ស្តាប់តាមកម្មវិធី​ទូរស័ព្ទ​ដៃ (Smartphone)

លោក-អ្នកនាង​ដែល​មាន​ទូរស័ព្ទ​ប្រភេទ Smartphone អាច​ស្តាប់​ការផ្សាយ​វិទ្យុបារាំង​អន្តរជាតិ​ជាភាសាខ្មែរ តាមរយៈកម្មវិធី​ឈ្មោះថា "RFI & MCD"។ កម្មវិធី "RFI & MCD"​នេះ ចែកចាយ​ជូន​ដោយ​ឥតគិតថ្លៃ នៅ​ក្នុង ៖

  • App Store (សម្រាប់ iPod, iPad និង​ទូរស័ព្ទ​ប្រភេទ iPhone)
  • Android market (សម្រាប់​ទូរស័ព្ទ​ដែលប្រើ​​ Android)
  • OVI (សម្រាប់​ទូរស័ព្ទ Nokia)
  • Windows market (សម្រាប់​ទូរស័ព្ទ​ដែលប្រើ​​​កម្មវិធី Windows Mobile)
  • សម្រាប់​ប្រភេទ​ទូរស័ព្ទ Samsung នឹង​មាន​ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ ក្នុង Bada
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close