អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ សុក្រ 05 កុម្ភៈ 2010 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ អង្គារ 20 មេសា 2010

តារាងកម្មវិធី​ផ្សាយ​របស់​វិទ្យុ RFI ជាភាសាខ្មែរ

កម្មវិធី​រយៈពេល​មួយម៉ោង​នៃ​វិទ្យុ​បារាំង​អន្តរជាតិ RFI (សូមអញ្ជើញ ​មើល​តារាង​កម្មវិធី​ខាងក្រោម) ត្រូវ​បាន​តាក់តែង​ឡើង​ក្នុង​ គោលដៅ​ពីរយ៉ាង៖ ម៉្យាង គឺ​គោលដៅ​ដែល​មាន​ទ្រង់ទ្រាយ​សារពត៌មាន​សុទ្ធសាធ ស្រប​ទៅ​តាម​អត្ថន័យ ដែល​ថា​ « ដឹង​ហើយ ត្រូវ​ផ្សាយ​ឲ្យ​គេ​ដឹង យល់​ហើយ ត្រូវ​ពន្យល់​ឲ្យ​គេ​យល់ »។ ម៉្យាង​ទៀត គឺ​គោលដៅ​លើកដំកើង​កម្រិត​វប្បធម៌​ទូទៅ​របស់ ​អ្នក​ស្តាប់​ វិទ្យុ​យើង ពិសេស អ្នក​ស្តាប់​នៅ​ប្រទេស​កម្ពុជា។

 

ដើម្បី​ឆ្លើយ​តប​ទៅនឹង​គោលដៅ​ទាំងពីរ​ខាងលើ​នេះ ​កម្មវិធី​ផ្សាយ​របស់​ វិទ្យុ​បារាំង​អន្តរជាតិ RFI ត្រូវ​បាន​បែងចែក​ជា​ពីរ​វគ្គ។
 
វគ្គទី១ ជា​នាទី​មួយចំនួន​ដែល​ផ្តោត​ទៅ​លើ​ពត៌មាន​ក្តៅគគុក​ប្រចាំ​ថ្ងៃ នៅក្នុងលោក នៅ​ក្នុង​តំបន់​អាស៊ី និង​នៅក្នុង​ប្រទេស​កម្ពុជា ដែល​យើង​ត្រូវ​ផ្សាយ​ឲ្យ​ដឹង និង​ពន្យល់​ឲ្យ​យល់ រួម​មាន​ជាអាទ៌ នាទី​ពត៌មាន នាទី​ព្រឹត្តិការណ៍​ប្រចាំ​ថ្ងៃ នាទី​ទស្សនៈ​សារពត៌មាន​បារាំង​ឬ​ខ្មែរ និង​នាទី​ទស្សនៈ​ព្រឹត្តិការណ៍​ផ្សេងៗ ដូចជា​ទស្សនៈ​ព្រឹត្តិការណ៍​សេដ្ឋកិច្ច​ពិភពលោក​ឬ​សេដ្ឋកិច្ច​ខ្មែរ នយោបាយ​អាស៊ី​ឬ​នយោបាយ​ខ្មែរ។
 
ចំណែក​ឯ​វគ្គ​ទី២​វិញ ជា​នាទី​មួយចំនួន​ដែល​មិន​ទាក់ទង​សោះឡើយ​នឹង​ព្រឹត្តិការណ៍​ក្តៅគគុក តែ​ទាក់ទង​នឹង​ចំណេះដឹង​ទូទៅ ដូចជា​នាទី​ភូមិសាស្ត្រ​នយោបាយ នាទី​ប្រវត្តិសាស្ត្រ​ខ្មែរ នាទី​អក្សរសាស្ត្រ​បារាំង​ឬ​ខ្មែរ ។ល។​និង​។ល។
យ៉ាងណាមិញ កម្មវិធី​​នេះ​មិន​អាច​នៅ​នឹងថ្កល់​យូរឆ្នាំ​បាន​ទេ។ យូរៗម្តង យើង​ត្រូវ​កែ​លំអ​វា ផ្លាស់ប្តូរ​នាទី​ខ្លះ ដូរ​នាទី​ចាស់​ដាក់​នាទី​ថ្មី ពីព្រោះ​វិទ្យុ​យើងខ្ញុំ​មាន​គោលបំណង​តែ​មួយ​គត់ នោះ​គឺ​បំពេញ​ចិត្ត​អ្នក​ស្តាប់ ហើយ​អ្នក​ស្តាប់​របស់​យើង​អាច​នឿយណាយ​នឹង​នាទី​ដដែលៗ អាច​ប្តូរ​ចិត្ត​គំនិត អាច​ចង់​ដឹង​ពី​រឿង​នេះ​ជាង​រឿង​នោះ អាច​ចង់​រៀនសូត្រ​និង​យល់ដឹង​អំពី​ប្រធានបទ​ផ្សេង​និង​ថ្មី ដែល​យើង​មិន​ទាន់​មាន​ឳកាស​លើក​មក​និយាយ​សោះ រហូត​មក​ទល់​ពេល​នេះ។
 
តារាងកម្មវិធីផ្សាយ​
 
ម៉ោង ១២:០០-១២:១៨ (ម៉ោងសកល) ព័ត៌មានប្រចាំថ្ងៃ (រៀងរាល់ថ្ងៃ)
ម៉ោង ១២:១៨-១២:២៥ (ម៉ោងសកល) ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ (រៀងរាល់ថ្ងៃ)
ម៉ោង ១២:២៥-១២:៣០ (ម៉ោងសកល)

  • ថ្ងៃចន្ទ៖ ទស្សនៈព្រឹត្តិការណ៍​សេដ្ឋកិច្ច​ខ្មែរ
  • ថ្ងៃអង្គារ៖ ទស្សនៈសារព័ត៌មាន​ខ្មែរ
  • ថ្ងៃ​ពុធ៖ ទស្សនៈព្រឹត្តិការណ៍​អាស៊ី
  • ថ្ងៃព្រហស្បតិ៍៖ ទស្សនៈសារព័ត៌មានខ្មែរ
  • ថ្ងៃ​សុក្រ៖ ទស្សនៈ​ព្រឹត្តិការណ៍​សេដ្ឋកិច្ច​ពិភពលោក
  • ថ្ងៃ​សៅរ៍៖ ទស្សនៈព្រឹត្តិការណ៍​នយោបាយខ្មែរ
  • ថ្ងៃ​អាទិត្យ៖ ទស្សនៈ​សារព័ត៌មាន​ខ្មែរ

ម៉ោង ១២:៣០-១២:៣៨ (ម៉ោងសកល)

  • ថ្ងៃចន្ទ៖ ភូមិសាស្រ្តនយោបាយ
  • ថ្ងៃអង្គារ៖ នាទីជីវិតជោគជ័យ
  • ថ្ងៃ​ពុធ៖ នាទីសុខភាព និង​អនាម័យ
  • ថ្ងៃព្រហស្បតិ៍៖ នាទីយល់ដឹងអំពីច្បាប់ និង​ជំនួញ
  • ថ្ងៃ ​សុក្រ៖ ប្រវត្តិសាស្រ្តខ្មែរ
  • ថ្ងៃ​សៅរ៍៖ នាទីភ្ញៀវប្រចាំសប្តាហ៍
  • ថ្ងៃ​អាទិត្យ៖ ទស្សនៈ​ សារព័ត៌មាន​ខ្មែរ

ម៉ោង ១២:៣៨-១២:៤៦ (ម៉ោងសកល) បទយកការណ៍ (រៀងរាល់ថ្ងៃ)
ម៉ោង ១២:៤៦-១៣:០០ (ម៉ោងសកល) សង្ខេប​ព័ត៌មាន​ប្រចាំថ្ងៃ (រៀងរាល់ថ្ងៃ)

 

Close