About

ស្តីពី​ RFI
 

rfi1RFI គឺជា​វិទ្យុ​រដ្ឋ ផ្សព្វផ្សាយ​ទៅ​កាន់​ប្រជាជន ឬ​សហគមន៍​នានា​ នៅទូទាំងពិភពលោក។ RFI គឺ​ជា​វិទ្យុ​ធំជាងគេ ដែល​ធ្វើ​ការផ្សព្វផ្សាយ​ព័ត៌មាន​អន្តរជាតិ ២៤ម៉ោង លើ​២៤​ម៉ោង។ RFI ផ្សាយជា​ភាសាបារាំង និង​ជា​ភាសា​បរទេស។ RFI មាន​អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​ជាច្រើន និង​មាន​ការិយាល័យ​អចិន្រ្តៃយ៍​ចំនួន ១០ នៅទូទាំងប្រទេស។
rfi2 RFI មាន៖
• អ្នកស្តាប់ ៣៥,៦​លាន​នាក់
• អ្នកចូលមើល​វែបសៃត៍ ៤លាន​នាក់
• កម្មវិធី​ផ្សាយ​ជា​ភាសាបារាំង និង​ភាសា​បរទេស ចំនួន ៣៩០​ម៉ោង ក្នុងមួយសប្តាហ៍
• ការផ្សាយ​ព័ត៌មាន​ចំនួន ៦០​លើក ក្នុងមួយថ្ងៃៗ
• ប្រព័ន្ធផ្សព្វផ្សាយ ១៦៤ ក្នុង​ប្រទេស ចំនួន ៧១ ដោយ​ផ្សាយ​តាម​រលក​ធាតុអាកាស SW, MW, ខ្សែកាប និង​អ៊ីនធ័រណែត
• ផ្កាយរណប ៣០ គ្របដណ្តប់​ទ្វីបទាំង៥

ចង់ដឹង​ពីរបៀប​ចាប់ការផ្សាយ​ RFI សូមចុច​ត្រង់នេះ
RFI3 គុណសម្បតិ្ត​ផ្សេងទៀត​របស់ RFI៖

រៀងរាល់​ឆ្នាំ RFI ប្រគល់​រង្វាន់ ចំនួន ៧៖ រង្វាន់ RFI Découvertes, រង្វាន់ RFI Danse, រង្វាន់ RFI Témoin du monde ។ល។

RFI គឺ​ជា​ដៃគូ​ រៀបចំ​​​ពិធី​ធំៗ នៅ​ប្រទេស​បារាំង និង​នៅ​ក្នុង​ពិភពលោក

RFI ផលិត​ថាស និង​បោះពុម្ព​សៀវភៅ ដើម្បី​​ពង្រីក​​ព័ត៌មាន ឬ​ព្រឹត្តិការណ៍

RFI យកចិត្តទុកដាក់​ចំពោះ​អ្នកស្តាប់​របស់​ខ្លួន ដោយ​​ចាត់ឲ្យ​មាន​អន្តរការី និង​សេវា​ទំនាក់ទំនង​ជាមួយ​អ្នកស្តាប់
RFI4 RFI មាន​វគ្គហ្វឹកហ្វឺន ឈ្មោះ Talent + ដើម្បី​បង្រៀន​​អាជីព​ជា​អ្នក​ផ្សាយ​វិទ្យុ

RFI លើក​តម្កើង​​​ភាសា​បារាំង តាមរយៈ​កម្មវិធី​ ដូចជា Journal en français facile, La danse des mots ឬ​កម្មវិធី​បង្រៀន​ភាសា​បារាំង​តាម​អ៊ីនធ័រណែត

RFI លើក​តម្កើង​​​​បទចម្រៀង​​ជាភាសាបារាំង

RFI ជា​អ្នកចែកចាយ​កម្មវិធីផ្សាយ​ទៅ​វិទ្យុ​ដៃគូ







Close