អានតួអត្ថបទ

រដ្ឋា​​ភិបាល ​សហ​ជីព​ និង ​សមា​គម​​រោង​ចក្រ​ កំពុង​​ស្វែង​​រក​​ចំនុច​​សមូល​​ប្រាក់​​ឈ្នួល​​កម្មករ​​ជា​​ថ្មី​​ម្តង​ទៀត​

ក្នុង​វេទិ​កា​​ពិ​ភាក្សា​ត្រី​ភា​គី​រយៈ​ពេល​ពីរ​ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី​២៤​មេសា​នេះ រដ្ឋា​ភិបាល សហ​ជីព និង​សមា​គម​រោង​ចក្រ​កាត់​ដេរ បាន​លើក​យក​បញ្ហា​ប្រាក់​ឈ្នួល​អប្បបរ​មា​​របស់​កម្មករ​ដ៏​ចម្រូង​ចម្រាស មក​ពិភាក្សា​គ្នា​សា​ជា​ថ្មី​ម្តង​ទៀត។ ជា​ការ​ពិភាក្សា​ដើម្បី​ស្វែង​រក​ចំណុច​សម្រួល​ដើម្បី​កំណត់​ប្រាក់​ឈ្នួល​អប្បប​រមា​ នាពេល​បច្ចុប្បន្ន និង​ការ​កំណត់​ប្រាក់​ឈ្នួល​នា​ពេល​ខាង​មុខ។

កម្មករ​កាត់ដេរ​បាន​ប្រមូល​ផ្តុំគ្នា​តវ៉ា​នៅមុខ​ក្រសួង​ការងារ​​ ដោយ​បាន​បិទ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​នៅថ្ងៃ​សុក្រ​ទី ​២៧ ​ធ្នូ​។​
កម្មករ​កាត់ដេរ​បាន​ប្រមូល​ផ្តុំគ្នា​តវ៉ា​នៅមុខ​ក្រសួង​ការងារ​​ ដោយ​បាន​បិទ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​នៅថ្ងៃ​សុក្រ​ទី ​២៧ ​ធ្នូ​។​
ផ្សាយពាណិជ្ជកម្ម

បញ្ហា​ប្រាក់​ឈ្នួល​អប្បបរ​មា​ដ៏​ចម្រូងចម្រាស់​របស់​កម្ម​ករ​រោងចក្រ​វាយ​ន​ភណ្ឌ​ទាំងអស់​ត្រូវបាន​ពិភាក្សា​សាជាថ្មី​ម្តងទៀត​ហើយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។ ជាការ​ព​ភិ​ក្សា​ដែលមាន​សមាសភាព​ត្រីភាគី​ចូលរួម​គឺ​ក្រសួង​ការ សហជីព និង​សមាគម​រោងចក្រ​កាន់​ដេរ ដោយមាន​ជំនួយ​ពី​អង្គការ​អន្តរជាតិ​ខាង​ការងារ ILO។ គោលបំណង​នៃ​វេទិកា​ត្រីភាគី​ពីថ្ងៃ​ទី២៤ដល់​ថ្ងៃទី២៥មេសា​នេះ គឺ​ដើម្បី​កសាង​មតិ​រួ​ម​ស្តីពី​ការកំណត់​ប្រាក់ខែ​របស់​កម្ម​ករ​ ដោយ​ផ្អែកលើ​ការសិក្សា​ស្រាវជ្រាវ​ដោយ​ពិតប្រាកដ។

រដ្ឋមន្ត្រីក្រសួង​ការងារ​លោក អ៊ិត សំហេង ដែល​បាន​ចូលរួម​បើក​វេទិកា​​នេះ បាន​បញ្ជាក់ថា​តាមរយៈ​នៃ​ការពិភាក្សា​ត្រីភាគី​នេះ កម្ពុជា​នឹង​អាច​កំណត់​បាន​នៅ​យន្តការ​ផ្តល់ប្រាក់​ឈ្នួល​អប្បរមាដ​ល់កម្ម​ករ​បាន​យ៉ាង​សមស្រប។ ជាការ​ផ្តល់​ដើម្បី​បញ្ចៀ​សបាន​រាល់​នូវ​ទម្រង់​បាតុកម្ម និង​ការមិន​ពេញចិត្ត​ទាំងឡាយណា​ដែល​ធ្លាប់បាន​កើតឡើង​នាពេល​កន្លងមក។ ប៉ុន្តែ​លោក​រដ្ឋមន្ត្រី បាន​បញ្ជាក់ថា ការដំឡើង​ប្រាក់​ឈ្នួល១០០ដុល្លារ​របស់​រដ្ឋាភិបាល​កន្លងមក គឺ​បាន​ពិភាក្សា​យ៉ាង​ល្អិតល្អន់​ដើម្បី​ធានាបាន​ការប្រកួតប្រជែង​នៃ​ទីផ្សារ​ក្នុង​តំបន់​ផងដែរ។

ជា​តំណាង​របស់​សហជីព​ទូទាំងប្រទេស​កម្ពុជា​ក្នុង​កិច្ចពិភាក្សា លោក អាត់ ធន់ ប្រធាន​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា បាន​អះអាង​ប្រាក់​ឈ្នួល​គោល​អប្បរ​មា​របស់​កម្ម​ករ​ចំនួន១០០ដុល្លារ​នាពេល​បច្ចុប្បន្ន​នេះ​គឺ​មិនទាន់បាន​ឆ្លើយតប១០០%ដល់​ការរស់នៅ​របស់​កម្មក​រ​នៅឡើយ​នោះទេ។ប្រធាន​សហជីព​រូបនេះ ក៏បាន​បង្ហាញ​ជំហរ​ថា​ការទាមទារ​ប្រាក់​ឈ្នួល១៦០ដុល្លារ​របស់ខ្លួន​នោះ គឺ​មិនមែនជា​ជំហរ​រឹងត្អឹង​នោះទេ។ លោក​បញ្ជាក់​យ៉ាងខ្លី​ថា បើ​មិន​អាចឱ្យ១៦០ដុល្លារ​បាន តើ​អាច​ផ្តល់​បាន​ប៉ុន្មាន។ ប៉ុន្តែ​យ៉ាងណាក៏ដោយ លោក​អាត់ ធន់ បន្ថែមថា រាល់​ការកំណត់​ណាមួយ​នោះ គឺ​ត្រូវ​ផ្អែក​មូលដ្ឋាន​សិក្សា​ស្រាវជ្រាវ​ច្បាស់លាស់ និង​សេដ្ឋកិច្ច។

សូម​រំលឹកថា​ដោយសារ​បញ្ហា​ប្រាក់​ឈ្នួល​អប្បរ​មា​ដែល​មិនមាន​ចំនុច​យល់ព្រម​រួមគ្នា​នេះ បាន​បញ្ឆេះ​កំហឹង​កម្មករ​ឱ្យ​ផ្ទុះ​អំពើហិង្សា​បង្ហូរឈាម​កាលពី​ដើមខែ​មករា​កន្លងមក ដែល​បណ្តាលឱ្យ​មនុស្ស​យ៉ាងហោចណាស់៥នាក់​បាន​ស្លាប់​និង​ជាង២០នាក់​ផ្សេងទៀត​នៅ​បន្ត​ជាប់ឃុំ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ