អានតួអត្ថបទ
ភូមា

ភូមា​ពន្យា​ពេល​៥​ឆ្នាំ​ទៀត​ដើម្បី​កំចាត់​គ្រឿន​ញៀន​

រដ្ឋអំណាច​​​ភូមា​​ ​មាន​​ការ​​ព្រួយ​​បារម្ភ​​យ៉ាង​​ខ្លាំង​​អំពី​ការ​​កើន​​ឡើង​​វិញ​​នូវ​​ដំណាំ​​​អាភៀន​​នៅ​​​អំឡុង​​​ប៉ុន្មាន​​ឆ្នាំ​​ចុង​​ក្រោយ​​នេះ​​​ហើយ​ភូមា​ ក៏​​ជា​​ប្រទេស​​ទី​ពីរ​​ដាំ​​អាភៀន​​ក្នុង​​ពិភព​លោក​​បន្ទាប់​​ពី​​​​អាហ្វហ្កានិស្ថាន។​ ដោយ​​មើល​​ឃើញ​​នូវ​​ទំហំ​​នៃ​​វិបតិ្ត​​នេះ ​រដ្ឋាភិបាល​ភូមាបាន​​សំរេច​ចិត្ត​​ពន្យា​​ពេល​​បន្ថែម​​៥​​ឆ្នាំ​​ទៀត​គឺ​រហូត​ដល់​​២០១៩​​ ដើម្បី​កំចាត់​ឲ្យ​អស់​ការ​ផលិត​​គ្រឿង​​ញៀន​​នៅ​ក្នុង​​ទឹកដី​​របស់​​ខ្លួន។​ 

ដំណាំអាភៀនOpium នៅប្រទេស​អាហ្វហ្កានីស្ថាន​
ដំណាំអាភៀនOpium នៅប្រទេស​អាហ្វហ្កានីស្ថាន​ REUTERS/Parwiz
ផ្សាយពាណិជ្ជកម្ម

ដោយ​យល់​ដឹង​ពី​ទំហំ​រីក​រាលដាល​​យ៉ាង​ខ្លាំង​​នៃ​ការ​ផលិតគ្រឿង​ញៀន​ ​នៅ​ភូមា ទីភ្នាក់ងារ​ខាង​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន CCDAC របស់ភូមា បាន​សម្រេចចិត្ត ពន្យា​ពេល​រហូត​ដល់​ឆ្នាំ ២០១៩ ក្នុង​ការ​កំចាត់​គ្រឿង​ញានឲ្យ​អស់​ពី​ទឹក​ដី​ភូមា-នេះ ជា​សេចក្តី​ថ្លែង​របស់​ទីភ្នាក់ងារ​ CCDAC នៅ​ឱកាស​សម័យ​ប្រជុំ​តំបន់​មួយ​ដែល​ឧទ្ទិស​នៅ​លើ​សំណុំ​រឿង​នេះ។

 ថ្នាក់​ដឹក​នាំ​នៃ​ប្រទេស​ចិន ឡាវ ថៃ កម្ពុជា​និង​វៀតណាម បាន​ជួប​ជុំ​គ្នា​នៅ​ទីក្រុង រ៉ង់ហ្គូន មុន​ពេល​ការ​រួម​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​មួយ ដែល​នឹង​ត្រូវ​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ខាង​មុខ​ក្នុង​រដ្ឋធានី Naypyidaw។

ភូមា ធ្លាប់​បាន​សន្យា​កាលពីលើក​ដំបូង ថា​ខ្លួន​នឹង​ប្រយុទ្ធ​កំចាត់​ផលិតកម្ម​គ្រឿង​ញៀន​ឲ្យ​បាន​សម្រេច​ជា​ស្ថាពរ​នៅ​ឆ្នាំ​២០១៤។ ក៏ប៉ុន្តែ ការ​រត់​ពន្ធ​និង​ការ​ផលិត​គ្រឿង​ញាន បាន​កើន​ឡើង​​យ៉ាង​ឆាប់រហ័សដូច្នេះ ក៏ដោយសារតែ ភូមា កំពុង​ជួប​នឹងបញ្ហាអសន្តិសុខ អស្ថិរភាព​និងចលនាឧទ្ទាម​នៅតាមតំបន់ព្រំដែន​ជាមួយឡាវ ថៃនិងចិន​។ នៅ​តំបន់​នេះ​ហើយ ដែល​ពួក​ឧទ្ទាម​បាន​ត្រូតត្រា​ទីតាំង​ផលិត​គ្រឿង​ញៀន​ជា​ច្រើន​ឆ្នាំ​មក​ហើយ។​

របប​ភូមា​ថ្មី​ដែល​ជា​អ្នក​កំណែ​ទម្រង់ ចាប់​តាំង​ពី​២​ឆ្នាំ​មក​ហើយ បាន​ចុះ​កិច្ច​សន្យា​​លើ​បទ​ឈប់​បាញ់​គ្នា​ប្រមាណ​ជា​១០​ដង​មក​ហើយ ជា​អាទិ៍​ជាមួយ​ពួក​ឧទ្ទាម​Shans ដែល​ជា​ផលិតករ​ដ៏​ចំបង​គ្រឿង​ញៀន méthamphétamines។

ក្រុម​ឧទ្ទាម Shans នេះ​ ក៏​ធ្លាប់​​បាន​ចុះ​កិច្ច​ព្រមព្រៀង​ជា​មួយ​រដ្ឋាភិបាល​ភូមា​ក្នុង​ការ​កំចាត់​គ្រឿង​ញៀន​​ដែរ។ ក៏​ប៉ុន្តែ​ការ​អនុវត្តន៍​ជាក់​ស្តែងវិញ​ពុំ​មែន​ធ្វើ​បាន​ដូច​តាម​ការ​សន្យា​ឯណា​-​នេះ​​ជា​ការ​កត់​សម្គាល់​របស់​លោក​Gary Lewis ​មន្ត្រី​នៃ​ការិយាល័យ​របស់​អសប​ទទួល​បន្ទុក​ខាង​ផ្នែក​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​និង​ឧក្រឹដ្ឋកម្ម​(Onudc) កាលពី​ខែ​ធ្នូ​មុន។ ដោយហេតុថា ថ្នាំញៀន ប្រមាណ ៥​លាន​៩​សែន​គ្រាប់​ត្រូវ​រិបអូស​បាន​នៅ​ឆ្នាំ​២០១១ ឬ​​ចំនួន​៣​ដង​លើស​កាល​ពី​ឆ្នាំ​២០១០៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ