ប្រទេសស៊ីរីឋិតនៅក្នុងស្ថានភាពវាយបង្ក្រាបឬការងើបបះបោរដោយប្រើអាវុធ
អំពើហិង្សាកើតមានជារៀងរាល់ថ្ងៃនៅប្រទេសស៊ីរី។ នៅថ្ងៃសៅរ៍ទី២៦វិច្ឆិកាម្សិលមិញ មានមនុស្សយ៉ាងតិច២៤នាក់បានត្រូវគេបាញ់សម្លាប់។ ប្រជាជន១៦នាក់បានស្លាប់ដោយហេតុតែមានការវាយបង្ក្រាបពីសំណាក់អាជ្ញាធរ ហើយទាហានស៊ីរី៨នាក់បានស្លាប់ក្នុងការវាយប្រហារថ្មីមួយដែលកើតមាននៅចម្ងាយ៣២០គ.ម.ពីទីក្រុងដាម៉ាស ដោយក្រុមទាហានរត់ចោលជួរស៊ីរី ហើយទាហានស៊ីរីកាន់តែច្រើនឡើងៗបានប្រកែកពុំព្រមធ្វើអន្តរាគមន៍ប្រឆាំងទល់នឹងប្រជាជនស៊ីវិល។
ការវាយប្រហារជាច្រើនទៅលើកងកម្លាំងរក្សាសន្តិសុខស៊ីរីបានត្រូវគេសន្និដ្ឋានថា ជាស្នាដៃរបស់ក្រុមទាហានរត់ចោលជួរស៊ីរីដែលបានចាកចេញពីកងកម្លាំងយោធារត់ទៅជួយគាំទ្រពួកប្រឆាំងស៊ីរីដែលមានមូលដ្ឋាននៅក្រៅប្រទេស។
អ្វីដែលជាក់ច្បាស់គឺការវាយប្រហារដោយអាវុធបានចាប់កើតមានជាច្រើនខែមកហើយ មុនការលេចចេញនៅខែកក្កដានៃកងកម្លាំងទ័ពស៊ីរីសេរី (ASL) ទៅទៀត។ កងកម្លាំងទ័ពស៊ីរីសេរី (ASL) ដែលមានទាហានរត់ចោលជួរជាច្រើនបានមកជួយគាំទ្រ។ ការវាយប្រហារសំខាន់បានចាប់កើតមាននៅខែមេសាកន្លងទៅ។
ឥឡូវនេះនរណាក៏ទទួលស្គាល់ដែរថា មានការងើបបះបោរធ្វើការវាយប្រហារដោយប្រើអាវុធនៅប្រទេសស៊ីរី ហើយទាហានស៊ីរីបានរត់ចោលជួរកាន់តែច្រើនឡើងៗ ហើយនិងបានប្រកែកពុំព្រមធ្វើអន្តរាគមន៍យោធាប្រឆាំងប្រជាជនស៊ីវិលនៅតាមទីក្រុង។
គូរកត់សម្គាល់ថា ការវាយប្រហារទៅលើកងកម្លាំងយោធាស៊ីរីភាគច្រើនបានកើតមាននៅទីក្រុង Homs Hama Idleb ដែលជាដែនអំណាចរបស់ពួកភាតរបុត្រអ៊ីស្លាម។
ចំណែកឯសម្ព័ន្ធអារ៉ាប់វិញ គេបានរៀបចំនៅថ្ងៃសៅរ៍ទី២៦វិច្ឆិកាឆ្នាំ២០១១ឲ្យមានវិធានការមួយចំនួនដើម្បីដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសស៊ីរី ដែលមានជាអាទិ៍៖
- ឃាត់ផ្អាប់ទុកប្រាក់របស់រដ្ឋាភិបាលស៊ីរីដែលមាននៅក្នុងធនាគារ។
- ហាមឃាត់ពុំឲ្យអ្នកទទួលខុសត្រូវស៊ីរីសំខាន់ៗអាចធ្វើដំណើរនៅក្នុងប្រទេសអារ៉ាប់។
វិធានការទាំងនេះបានទទួលការអនុម័តពីសំណាក់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៃប្រទេសសមាជិកសម្ព័ន្ធអារ៉ាប់ដែលមានជំនួបនៅទីក្រុងគែរ ហើយនិងត្រូវមានការទទួលយល់ព្រមពីសំណាក់រដ្ឋមន្ត្រីក្រសួងការបរទេសនៃសម្ព័ន្ធអារ៉ាប់ដែលមានជំនួបប្រជុំនៅថ្ងៃអាទិត្យនេះទៀត៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati












អត្ថាធិប្បាយ
ប្រតិកម្មជុំវិញអត្ថបទនេះ