Middle east

Syndicate contentដើមបូព៌ា
បាតុកម្ម​ប្រឆាំង​នឹង​លោក​បាស្ហា អាល់អាសាដ នៅ​ទីក្រុង Homs ប្រទេស​ស៊ីរី ថ្ងៃសុក្រ ១០កុម្ភៈ ២០១២
14/05/2012 - រុស្ស៊ី-ស៊ីរី

​រុស្ស៊ី​​​បន្ត​​គាំទ្រ​​ផែនការ​​ឈប់​បាញ់​​នៅ​​ស៊ីរី​​

ទីក្រុង​​ម៉ូស្គូ​​​យល់​​ថា​​ផែនការ​​សន្តិភាព​​នៅ​​ប្រទេស​​ស៊ីរី​​របស់​​​​បេសកជន​​ អ.ស.ប.​​ លោក​​ កូហ្វី​​អាណាន់​​​នៅ​មាន​នៅ​ឡើយ​ភ័ព្វ​សំណាង​សម្រេច​បាន​ជោគជ័យ​ហើយ​រុស្ស៊ី​នឹង​“ធ្វើ​​សព្វ​​បែប​​យ៉ាង”​​​ដើម្បី​បញ្ចៀស​ផែនការ​នេះ​ឲ្យ​ផុត​ពី​បរាជ័យ។

លោក​​​អគ្គនាយក​ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ('AIEA )Yukiya Amano  នៅទីស្នាក់ការAIEAនៅទីក្រុង​  Vienne រដ្ឋធានីអូទ្រីសនៅខែ​មីនា​២០១២
14/05/2012 - អ៊ីរ៉ង-អន្តរជាតិ

ទំនាក់​ទំនង​ឡើង​វិញ​រវាង​AIEA​និង​អ៊ីរ៉ង់​

ទំនាក់​​ទំនង​​ត្រូវ​​បាន​​ផ្តាច់​​បី​​ខែ​​មក​​ហើយ​។​​ទី​ភ្នាក់ងារ​​ថាមពល​​បរមាណូ​​អន្តរជាតិ​​(​ ហៅ​​កាត់​​ថា​​ AIEA​ )​​និង​​អ៊ីរ៉ង់​​ចរចា​​គ្នា​​ឡើង​​វិញ​​ នៅ​​ថ្ងៃ​​ចន្ទ​​១៤​​ឩសភា​​នេះ​​និង​​នៅ​​ថ្ងៃ​​អង្គារ​​ស្អែក​​នៅ​​ទីក្រុង​​វីយ៉ែន​​នៃ​​ប្រទេស​​អូទ្រីស​។​

លោក ​កូហ្វី​ អាណាន បេសកជន​ពិសេស​របស់​អ.ស.ប.​
09/05/2012 - អ.ស.ប.-ស៊ីរី

លោក Kofi Annan ការពារ​​សកម្មភាព​​របស់​លោក​​នៅស៊ីរី​​

ផែនការលោកAnnan ជាក្តី​សង្ឃឹម​ចុង​ក្រោយ​មុន​សង្គ្រាម​ស៊ីវិល​ បេសកជន​ពិសេស​របស់​អ.ស.ប.​ ដើម្បី​ស៊ីរី​ត្រូវ​ប្រឈម​មុខ​នឹង​សំនួរ​ចោទ​ឡើង​ពិត​ប្រាកដ​ស្តីពី​ផល​ប្រយោជន៍​នៃ​បេសកកម្ម​សង្កេត​ការណ៍​ដែ​ល​នៅខណៈ​នេះ​ឱ្យ​លទ្ធផល​តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ។​

កងកម្លាំង​សន្តិសុខ​​អេហ្ស៊ីប​​នៅជិត​​ក្រសួង​​ការពារ​ជាតិ​​នៅ​ទីក្រុង​គែរ​​
05/05/2012 - អេហ្ស៊ីប

យោធា​អេហ្ស៊ីប​ដាក់​បំរាម​គោចរ​នៅទីក្រុងគែរ​ក្រោយពី​មាន​ទង្វើ​ហិង្សា​

ប្រមាណ​បីសប្តាហ៍​ទៀត​ការបោះឆ្នោត​ជ្រើសតាំង​ប្រធានាធិបតី​អេហ្ស៊ីប​ថ្មី​នឹងឈាន​មកដល់។​ ការប៉ះ​ទង្គិច​គ្នា​ដ៏​ហិង្សា​រវាង​ក្រុម​បាតុករ​និង​កងកម្លាំង​យោធា​នៅ​ថ្ងៃសុក្រ​ម្សិលមិញ​ នៅជិត​ក្រសួង​ការពារជាតិ​នៅ​ទីក្រុងគែរ​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់២នាក់​និង​របួស​៣៧៣នាក់។​

ប្រធាន​​បេសកកម្ម​​រក្សា​​សន្តិភាព​​របស់​​អ.ស.ប.​​ ​ លោក​​ Hervé ​Ladsous​
02/05/2012 - ស៊ីរី-អ.ស.ប.

ដាម៉ាស​​បដិសេធ​​ពុំផ្តល់​​ទិដ្ឋាការ​​ឲ្យ​អ្នក​សង្កេតការណ៍​​

អង្គការ​សហប្រជាជាតិ​បាន​ប្រកាស​ប្រាប់ពី​ការ​បដិសេធ​ដោយ​ប្រទេស​ស៊ីរី​ពុំព្រម​ផ្តល់​ទិដ្ឋាការ​ឲ្យ​អ្នក​សង្កេតការណ៍​អន្តរជាតិ​បីនាក់​ ​ ហើយនិង​បាន​ចោទ​របប​គ្រប់គ្រង​ស៊ីរី​និង​ក្រុមអ្នក​ប្រឆាំង​ថា​ ​ បាន​រំលោភ​លើ​កិច្ចព្រមព្រៀង​ឈប់​បាញ់គ្នា​ដែលបាន​សម្រេចបាន​កាលពី​បី​សប្តាហ៍មុន​។

ក្រុម​អ្នក​​សង្កេតការណ៍​​អន្តរជាតិ​១៥នាក់​​ដែលមាន​​នៅក្នុង​​ប្រទេស​ស៊ីរី​
26/04/2012 - ស៊ីរី

បារាំង​គំរាម​ប្រើ​កម្លាំង​យោធា​

“ប្រទេស​បារាំង​និង​សម្ព័ន្ធមិត្ត​របស់​ខ្លួន​គ្រោង​ប្រើ​កម្លាំង​យោធា​ បើ​ប្រសិន​ជា​បេសកកម្ម​ស្វែងរក​សន្តិភាព​ឲ្យ​ស៊ីរី​ដោយ​អង្គការ​សហប្រជាជាតិ​ទទួល​បរាជ័យ”​។​ នេះ​ជា​សេចក្តី​ប្រកាស​របស់​លោក​អាឡាំង​ ហ្ស៊ូប៉េ​ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​បារាំង​នៅ​ថ្ងៃពុធ​ម្សិលមិញ។

អ្នកសង្កេតការណ៍​របស់​អង្គការ​សហប្រជាជាតិមួយ​ក្រុម​ដំបូង មាន​គ្នា ៦នាក់ ​កំពុង​ពិនិត្យ​មើល​បទ​ឈប់បាញ់​នៅ​ក្នុង​ទឹកដី​ស៊ីរី
21/04/2012 - ស៊ីរី

ក្រុម​អ្នកសង្កេតការណ៍​អន្តរជាតិ​នឹង​កើន​ឡើង​ដល់​៣០០​នាក់ នៅ​ស៊ីរី

នៅ​ថ្ងៃ​សៅរ៍ទី ២១ មេសា ២០១២ ក្រុមប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហប្រជាជាតិ​ត្រូវ​បោះឆ្នោត អនុម័ត​លើ​សេចក្តី​សម្រេច​ថ្មី​មួយ​ទៀត​ស្តីពី​ការបញ្ជូន​អ្នកសង្កេតការណ៍​បន្ថែម​ទៀត ទៅប្រទេស​ស៊ីរី។

O ministro das Relações Exteriores da Rússia, Sergei Lavrov.
20/04/2012 - រុស្ស៊ី-ស៊ីរី

បទ​​ឈប់បាញ់​នៅ​ស៊ីរី​ ជាទូទៅ​ត្រូវ​គេ​គោរព​តាម​ទោះបី​មាន​ការ​បង្កហេតុ​ខ្លះ​ក្តី​

នេះ​ជា​យោបល់​យល់​ឃើញ​របស់​ទីក្រុង​ម៉ូស្គូ​ដែល​តែង​កាន់​ជើង​រដ្ឋាភិបាល​ស៊ីរី។​ យោបល់​នេះ ​ត្រូវ​បាន​បញ្ចេញ​ព្រឹក​ថ្ងៃ​សុក្រ​២០មេសា​នេះ​ ​ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​ការទូត​រុស្ស៊ី។​

18/04/2012 - ស៊ីរី

អំពើ​ហិង្សា​នៅ​ស៊ីរី​កើនឡើង​ទោះបី​មាន​អ្នក​សង្កេតការណ៍​អ.ស.ប.

កាល​ពីថ្ងៃ​អង្គារ ម្សិលមិញ អំពើ​ហិង្សា​នៅ​ស៊ីរី​បាន​បណ្តាល​ឲ្យ​​ស្លាប់​មនុស្ស​យ៉ាងតិច ២០នាក់។ ​នៅថ្ងៃ​ពុធ​នេះ កងកម្លាំង​របស់​លោក​អាសាដ នៅតែ​បន្ត​ធ្វើការ​បាញ់​ផ្លោង​លើ​ទីក្រុង Homs ដែល​ជា​ទីតាំង​របស់​ក្រុមប្រឆាំង ក្នុង​ពេល​ដែល​ក្រុមអ្នកសង្កេតការណ៍​អ.ស.ប. មួយក្រុម​ដំបូង​ត្រូវបាន​គេ​បញ្ជូន​ទៅ​ដល់​ស៊ីរី តាំង​ពីថ្ងៃ​អាទិត្យ។

លោក​ប៊ែនយ៉ាមីន នេតាន់យ៉ាហ៊ូ (Benjamin Netanyahu) នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល
17/04/2012 - ដើមបូព៌ា

ប៉ាឡេស្ទីន និងអ៊ីស្រាអែល ផ្តើម​ចរចា​ជា​ថ្មី ?!

តើ​ជា​ពន្លឺ​នៃ​ក្តី​សង្ឃឹម ឬ ជា​ការ​ទ័ល​ច្រក​ថ្មី ? បន្ទាប់​ពី​អាក់ខានអស់​រយៈ​ពេល​១៨​ខែ នៅ​ថ្ងៃ​ទី ១៧​មេសា នេះ នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល Benjamin Netanyahou ទទួល​ជួប​ជា​ថ្មី​សមភាគី​ប៉ាឡេស្ទីនលោក Salam Fayyad ​ នៅ​ទីក្រុង​ហ្ស៊េរុយសាឡិម ដើម្បី​ បុព្វហេតុ​នៃ​ការ​​ចរចា​សន្តិភាព។ នាឱកាស​នោះ​ តំណាង​ប៉ាឡេស្ទីន ត្រូវ​ប្រគល់​លិខិត​របស់​លោក​ប្រធានរដ្ឋ​អំណាច​ប៉ាឡេស្ទីន ទៅ​ជូន​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​ផង។

Close