អានតួអត្ថបទ
កម្ពុជា

ទិវា​គ្រូ​បង្រៀន​បាន​ក្លាយ​ជា​អំពើ​ហិង្សា​

ដូចដែល​បានគ្រោង​ទុក លោក រ៉ុង ​ឈុន​ ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ បាន​ដឹក​នាំ​មនុស្ស​ប្រមាណ​ជា២០០នាក់ ជួបជុំគ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ​ហើយ​ នៅ​ព្រឹក​ថ្ងៃអាទិត្យ​ទី១៣ តុលា​នេះ ដើម្បី​ប្រារព្ឋ​ទិវា​គ្រូបង្រៀន​ពិភពលោក លើក​ទី១២ បើទោះបីជា​គ្មាន​ការ​អនុញ្ញាត​របស់​សាលា​រាជធានី​ភ្នំពេញ​ក៏ដោយ។ ប៉ុន្តែ​ អំពើហិង្សា​មួយ​បាន​ផ្ទុះឡើង​ក្នុង​ពិធី​ជួបជុំ​នេះ​រវាង​អ្នកចូលរួម​ក្នុង​ទិវា​គ្រូបង្រៀន​ ជាមួយ​បុរស​ម្នាក់​ដែលជា​អ្នក​សារព័ត៌មាន​ ព្រោះថា​ ​បុរស​ម្នាក់​នោះបាន​យក​កាំភ្លើង​ចូលក្នុង​ពិធី​ជួបជុំ។

បុរស​ម្នាក់​ដែល​គេ​អៈអាង​ថា ជា​អ្នកកា​សែត​មានកាន់​កាំភ្លើង​ខ្លី​ បាន​រង​អំពើ​ហិង្សា​នៅក្នុង​ទិវា​គ្រូប​ង្រៀន។
បុរស​ម្នាក់​ដែល​គេ​អៈអាង​ថា ជា​អ្នកកា​សែត​មានកាន់​កាំភ្លើង​ខ្លី​ បាន​រង​អំពើ​ហិង្សា​នៅក្នុង​ទិវា​គ្រូប​ង្រៀន។ Siv Channa/RFI
ផ្សាយពាណិជ្ជកម្ម

មនុស្សប្រមាណជា២០០នាក់ដែលមានគ្រូបង្រៀន ជាកម្មករ និងសហគមន៍ទាមទារ​សិទ្ធ​ដីធ្លីក្នុងក្រុងភ្នំពេញ រួមទាំងលោក ស៊ុន ឆ័យ និងលោកស្រីមូ សុខហួរមន្ត្រី​គណ​បក្សសង្គ្រោះ​ជាតិផងនោះ បានចូលរួមប្រារព្ឋទិវាគ្រូបង្រៀនពិភពលោកលើកទី១២ ដែលដឹក​​នាំដោយ​លោក​ ​រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ។

ប៉ុន្តែបន្ទាប់ពីការឡើងថ្លែងរបស់លោក រ៉ុង ឈុន ពីគោលបំណង នៃការប្រារព្ឋទិវាគ្រូបង្រៀ​នពិភពលោកនេះ និង ថ្លែងទាមទារឱ្យរដ្ឋាភិបាកំណែ​ទម្រង់នៃវិស័យអប់រំរួចមក អំពើ​ហិង្សា​មួយ​បានផ្ទុះឡើងរវាងក្រុមអ្នកចូលរួមទិវាគ្រូបង្រៀនមួយចំនួន និងបុរសម្នាក់​ដែល​ពាក់កាត​ជាអ្នកសារព័ត៌មាន ព្រោះតែបុរសនេះ បាននាំយកកាំភ្លើងមកជាមួយ។

ក្នុងអំពើហិង្សានេះ បុរសម្នាក់ដែលពាក់កាតសារព័ត៌នោះ មានឈ្មោះថា ប៉ឹង ជឿន មាន​អាយុ៣៥ឆ្នាំ បានទទួរងរបួសយ៉ាងដំណំ។ បើតាមលោកឡុង ឌីម៉ងអ្នក​នាំពាក្យ​សាលារា​ជ​ធានី​ភ្នំពេញ ក្រោយការជួយពីកម្លាំសមត្ថកិច្ច បុរសអ្នកសារព័ត៌មាននោះ ត្រូវបាន​បញ្ជូន​ទៅកា​ន់​មន្ទីពេទ្យ ប៉ុន្តែមិនដឹងថាមន្ទីពេទ្យមួយណានោះទេ។

លោកអំ សំអាត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃអង្កការលីកាដូ ដែលចូលរួមអង្កេតការ​ជួបជុំទិវា​គ្រូបង្រៀនេះ បានឱ្យដឹងថាការប្រើប្រាស់អំពើហិង្សានេះ គឺជារឿងមួយគួរឱ្យសោកស្តាយ។ សោកស្តាយព្រះថាការជួបជុំនៅលើទីលានប្រជាធិបតេយ្យនេះ គឺជាការជួបជុំដោយសន្តិវិធី មិនគួរមានអ្នកយកកាំភ្លើងចូលរួមនោះឡើយ។ ហើយបាតុករ មិនគួរប្រើប្រាស់អំ​ពើ​ហិង្សា​នោះទេ គួរតែឃាត់ជនខ្លួនហើយប្រគ​ល់ជូនសមត្ថកិច្ចវិញជាការប្រសើរជាង។

ចំណែកឯកាំភ្លើង​ដែលបាតុករយកបាននោះត្រូវបានលោកស៊ុន ឆ័យតំណាងរាស្ត្រគណបក្ស​សង្គ្រោះជាតិដែលបានចូលរួមក្នុងពិធីជួបជុំនោះ បានប្រគល់ជូន ព្រះរាជអាជ្ញាមាស ចន្ទ​ពិសិដ្ឋិ​ហើយ។

លោក ឡុង ឌី​ម៉​ង់​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​ថ្លែងប្រាប់​វិទ្យុ​បារាំង​RFIនៅថ្ងៃនេះ តាមពិត​ការជួប​ជុំគ្នា​ក្នុង​ទិវា​គ្រួ​បង្រៀន​ឯករាជ្យ​ដែល​ស្នើឱ្យ​រដ្ឋាភិបាល​កែប្រែ​ចំនុច​ខ្វះខាត​នៃ​វិស័យ​អប់រំ ដូចជា​ការ​តំ​ម្លើ​ង​ប្រាក់ខែ និង​បង្កើន​ថវិកា​ដល់​វិស័យ​គ្រូបង្រៀន​នោះ គឺជា​ការ​លើកទឹកចិត្ត។ ប៉ុន្តែ​លោក​ថា ទិវា​គ្រូបង្រៀន​ដែល​ប្រព្រឹត្ត​នៅ​ថ្ងៃទី​អាទិត្យ​នេះ បានធ្វើឱ្យ​បាត់​បង់​តម្លៃ​គ្រូបង្រៀន​ព្រោះ​តែមាន​អំពើហិង្សា និង​មាន​អ្នក​ដទៃទៀត​ក្រៅពី​គ្រូបង្រៀន ដូច​ជា​កម្មករ សកម្មជន​ដីធ្លី​ចូលរួម​ទៅវិញ ហើយ​បានប្រែក្លាយ​អត្ថន័យ​នៃ​វេទិកា​បញ្ចេញមតិ​ក្នុង​ទិវា​គ្រូបង្រៀន​នេះ ទៅជា​វេទិកា​ជួបជុំ​មួយ​ផ្សេងទៀត​ទៅវិញ។

យ៉ាងណាក៏ដោយ ការជួបជុំ​នៃ​ទិវា​គ្រូបង្រៀន​ពិភពលោក​នៅ​ថ្ងៃអាទិត្យ​នេះ បាន​បិទ​បញ្ចប់​នៅ​ម៉ោង​ប្រមាណ​ជា១១ព្រឹក​ក្រោយ​បាតុករ​ទាំងអស់​បាន​រំសាយ និង​កងកម្លាំង​ជាច្រើន​នាក់ ដែល​បាន​បិទផ្លូវ​ព័ទ្ធជុំវិញ​ទីលាន​ប្រជាធិបតេយ្យ ត្រូវបាន​ដកចេញ​ដែរ។

គួររំលឹកថា ក្នុង​ទិវា​គ្រូបង្រៀន​នៅ​ថ្ងៃទី១៣តុលា សំណើ៩ចំនុច ក្នុងនោះ​រួមមាន​ការដំឡើង​ប្រាក់ខែ​អ​ប្បរមា​ចំនួន១លាន​រៀល ក្នុង​មួយខែ។ ការបង្កើន​ថវិកាជាតិ សម្រាប់​វិស័យ​អប់រំ និង​កំចាត់​អំពើពុករលួយ​ជាដើម​នោះ​គឺ​សំណើ​យ៉ាង​ទ​ទួ​ច​របស់​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ