កម្ពុជា - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ សៅរ៍ 28 កក្កដា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ សៅរ៍ 28 កក្កដា 2012

លោក​ម៉ម សូណង់ដូ​អំពាវនាវ​សុំ​អន្តរាគមន៍​អន្តរជាតិ​ឲ្យ​រូចផុត​ពី​ការ​ចោទប្រកាន់

លោក ម៉ម​ សូណង់ដូ​ប្រធានសមាគម​អ្នកប្រជាធិបតេយ្យ ​និង​ជានាយក​វិទ្យុ​សំបុក​ឃ្មុំ នៅព្រលានយន្តហោះភ្នំពេញ​ពេលត្រឡប់ពី​បរទេស​ មុន​ការចាប់ខ្លួន
លោក ម៉ម​ សូណង់ដូ​ប្រធានសមាគម​អ្នកប្រជាធិបតេយ្យ ​និង​ជានាយក​វិទ្យុ​សំបុក​ឃ្មុំ នៅព្រលានយន្តហោះភ្នំពេញ​ពេលត្រឡប់ពី​បរទេស​ មុន​ការចាប់ខ្លួន
RFI/Siv Channa

ដោយ គីន ហត្ថារ៉ូ

អស់​រយៈ​ពេល​ពី​រសប្តាហ៍​ហើយ​ដែល​លោក​ម៉ម សូណង់​ដូ​ នាយក​វិទ្យុ​សំបុក​ឃ្មុំនិង​ជាប្រធាន​សមាគម​អ្នក​​ប្រជា​ធិប​​តេយ្យបាន​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃ​ស ​ដោយ​ត្រូវ​បាន​ចោទ​ប្រកាន់ ​នៅ​ពី​ក្រោយ​ជម្លោះ​ដី​ធ្លី​ នៅ​ក្នុងខេត្ត​ក្រចេះ​។នៅ​ខណៈ​​​​​មន្ត្រី​​អង្គការ​សង្គមស៊ី​វិល​បាន​ចូល​ទៅ​សួរ​សុខទុក្ខ​នោះ​ លោក​ម៉ម​ សូណង់​ដូ​ បាន​អំពាវ​នាវ​រក​អន្តរាគមន៍​​ពី​អន្តរ​ជាតិ​​ ​ឲ្យ​ជួយ​រក​យុត្តិធម៌​ ឲ្យ​​លោក​រួច​ផុ​​​តពី​​ការ​​​​​​​​​​ចោទ​​ប្រកាន់​​។

សេចក្តីរាយការណ៍​របស់​គីន ហត្ថារ៉ូ ពី​ទីក្រុង​ភ្នំពេញ
 

28/07/2012

បន្ទាប់​ពី​​ជាប់​ឃុំខ្លួន​​ក្នុង​ពន្ធនាគារ​ព្រៃ​ស​អស់​រយៈ​ពេល​២​សប្តាហ៍កន្លង​មក​​លោក ម៉ម សូណង់ដូ នាយក​វិទ្យុ​សំបុក​ឃ្មុំ និង​ជាប្រធាន​សមាគម​អ្នក​​ប្រជា​ធិប​តេយ្យ បា​នអំពាវនាវ​​រកអន្តរាគមន៍ពី​អន្តរជាតិ ឲ្យជួយ​រក​យុត្តិធម៌​ឲ្យ​​លោក​រួច​ផុ​​​តពី​​ការ​​​​​​​​​​ចោទ​​ប្រកាន់​​។
 
ការ​អំពាវ​នាវ​នេះ​បាន​ធ្វើ​ឡើង​តាម​រយៈ​ប្រធាន​​មជ្ឈមណ្ឌល​​សិទ្ធិ​មនុស្ស​កម្ពុជា ដែល​បាន​ចូល​សួរ​សុខទុក្ខលោកម៉ម សូ​​​​ណង់​ដូ នៅ​ពន្ធនាគារ​ព្រៃស កាល​ពី​ល្ងាច​ថ្ងៃទី២៧ ​ខែ​កក្កដា​។ ​លោក​ម៉ម សូ​​​​ណង់​​​​​ដូ នៅ​​តែ​​អះ​អា​​ង​ថា ​លោ​​ក​មិនមាន​​​កំហុស​​​ដូច​ការចោទ​ប្រកាន់​​របស់​​​​រដ្ឋាភិបាល​ទេ​។ ​លោកអំពាវ​នាវ​​សុំកុំ​​ចោទរឿង​នេះ​ទៅ​ជា​រឿង​នយោបាយ​​ ពី​ព្រោះ​រឿង​គាត់​គឺ​ជា​រឿង​អ្នក​សារ​ព័ត៌​មាន​។
 
លោក​អ៊ូ វីរៈ ប្រធាន​​មជ្ឈមណ្ឌល​​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ លោក​ម៉ម សូណង់ដូ​​បាន​ប្រាប់​លោក​នៅ​ក្នុង​ពន្ធនាគារ​ថា​​សុំ​​ឲ្យ​​​អ​ន្តរ​​​​ជាតិ​​​ជួយ​​​អន្តរាគមន៍​រកយុត្តិ​​​ធម៌​​​ករណី​​គាត់ផង​ ពី​ព្រោះ​អ្វី​ដែល​គាត់​បានធ្វើ​បទ​សម្ភាសន៍​​​ក្នុង​ក​​ម្មវិធី​វិទ្យុ​​​របស់​គាត់​​​កន្ល​​ង​​​​​មក ​​គ្រាន់​​​​តែ​បំពេញ​​​តួនាទី​​​ជា​អ្នក​​​ព័ត៌​​មាន​​​​​ឯក​​រាជ្យ​​ម្នាក់តែ​ប៉ុណ្ណោះ។
 
ប្រ​ធាន​មជ្ឈមណ្ឌល​រូប​នោះ​បាន​​ពាំនាំ​​​នូវ​អ្វី​ដែល​ម៉ម សូណង់​ដូ​បាន​ផ្តែ​ផ្តាំ​ទៀត​ថា​រឿង​គាត់​នេះសុំ​ធ្វើ​ម៉េច​កុំ​ឲ្យ​ទៅ​ជា​រឿង​នយោ​បាយវា​ជា​រឿង​សារព័ត៌មាន​ ​ពី​ព្រោះ​គាត់​បាន​​ផ្សាយ​អំពី​ ការ​ទទួល​ពាក្យ​បណ្តឹង​ថ្ងៃ​ទី​២២ ​ខែ​មិ​​​ថុ​​នា​​​របស់​តុលា​ការ​ឧក្រិដ្ឋ​​កម្ម​អន្តរ​ជាតិ​ ​ICC​ ប្រឆាំង​​នឹង​​រាជ​​រដ្ឋា​ភិបាល​​​កម្ពុជា​ ពី​​បទ​​ឧក្រិដ្ឋកម្ម​​ប្រ​​ឆាំង​​​​​​នឹង​មនុស្ស​​ជាតិ​ ដែល​មាន​លោក​​សួន សេរី​រដ្ឋា ជា​ដើម​​បណ្ដឹង​​។ 
 
ទាក់​ទិន​ទៅ​និង​ការ​អំពាវ​នាវ​នោះ​ ​អ្នក​នាំពាក្យ​ទីស្តី​ការ​គណៈ​រដ្ឋមន្ត្រី​ លោក​ផៃ ស៊ី​ផាន​ បានអំពាវ​នាវ​ឲ្យ​អ្នក​ទាំង​ឡាយណា​ដែល​ប្រើ​ឆន្ទៈ​វា​យ​តម្លៃ​ត្រូវឬរឺ​ខុស​ ​ដក​ខ្លួន​ចេញ​​ទុក​ឲ្យ​លោក​ម៉ម សូណង់​ដូ​ តតាំង​ជាមួយ​​​តុលាការ​ទៅតាម​ផ្លូវ​ច្បាប់​។ ​លោក​ថា​ ការ​ឃាត់​ខ្លួន​លោក​ម៉ម សូណង់​ដូ​ គឺ​ជារឿង​របស់​តុលាការ​ធ្វើ​តាម​នីតិរដ្ឋ​ ​ពុំ​មាន​សម្ពាធ​​ផ្នែក​នយោបាយណា​​នោះ​ទេ។​​​
 
លោក​ម៉ម សូណង់ដូ ត្រូវ​បាន​​ប៉ូលិស​​ចាប់​ខ្លួន ​កាលពី​​​ថ្ងៃ​​ទី​​១៥ ​កក្កដា​ បន្ទាប់​ពីរូប​លោក​បាន​វិល​​ត្រឡប់​មក​ពី​បរទេសរយៈពេល​បី​ថ្ងៃ​ ដោយ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​ឃុំខ្លួននៅ​ពន្ធនាគារ​ព្រៃ​សក្រោម​ការចោទប្រកាន់​ពី​បទ​​ផ្ដួច​ផ្ដើម​គំនិត​ប្រឆាំង​អ្នក​រាជការ​សាធារណៈ ធ្វើ​កុបកម្ម​ជ្រៀត​ជ្រែក​ខុស​ច្បាប់នៅ​ក្នុង​ការ​បំពេញ​មុខ​ងារ​​សាធារណៈ ញុះញង់​ឲ្យ​ប្រជាពលរដ្ឋ​កាន់​អាវុធ​ខុស​ច្បាប់ និង​ប្រឆាំង​នឹង​អាជ្ញាធរ​ស្រប​ច្បាប់ ​​ដែល​មានចែង​ក្នុង​មាត្រា​មួយ​ចំនួន​នៃ​ក្រម​ព្រហ្មទណ្ឌ។ នេះ​​គឺ​ជា​ការ​ឃាត់​ខ្លួន​លើក​ទី​៣​ហើយ​ដែល​​រដ្ឋាភិបាល​​បាន​ចាប់លោក​ម៉ម សូណង់​ដូ​​ដាក់​ពន្ធនាគារ​៕​

tags: កម្ពុជា - ជម្លោះដីធ្លី - តុលាការ - នយោបាយ
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close