អានតួអត្ថបទ
កម្ពុជា

ប្រ​ជា​ស​ហ​គម​ន៍​រង​ការ​ប៉ះ​ពាល់​ពី​ការ​អ​ភិ​វឌ្ឍ​ផ្លូវ​ដែក​ត​វ៉ា​ដោយ​គ្មាន​លទ្ធ​ផល​

ប្រ​ជា​ពល​រដ្ឋ​ដែល​រង​ការ​ប៉ះ​ពាល់​ពី​ការ​អភិ​វឌ្ឍ​ផ្លូវ​ដែក​ ក្រោម​ជំ​នួយ​ពី​ធនា​គារ​អភិ​វឌ្ឃន៍​អា​ស៊ី​​(ADB)​ បាន​ត​វ៉ា​នៅ​ពី​មុខ​ទី​ស្នាក់​ការ​របស់​ធ​នា​គារ​នេះ​ដើ​ម្បី​សុំ​ឲ្យ​មាន​ការ​បញ្ជាក់​ឲ្យ​បាន​ច្បា​ស់​លាស់​ពី​គម្រោង​អភិ​វឌ្ឍន៍​ផ្លូវ​រថ​ភ្លើង​ដែល​ពួក​គេ​ទទួល​រង​គ្រោះ​។ ​ខាង​ភា​គី​ធ​នា​គារ​ ADB​ បាន​អញ្ជើញ​តំ​ណាង​អ្នក​ភូមិ​៤​នាក់​ឲ្យ​ចូល​ជួប​ពិ​ភា​ក្សា​អំ​ពី​បញ្ហា​ដែល​អ្នក​ភូមិ​បាន​លើក​ឡើង​។ ប៉ុ​ន្តែ​ ការ​ត​វ៉ា​ដែល​មាន​ការ​ចូល​រួម​ពី​ស​ហ​គមន៍​ចំ​នួន​១៥ ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ​មិន​ទទួល​បាន​លទ្ធ​ផល​អ្វី​នោះ​ទេ​។

ប្រជាពលរដ្ឋដែលរងការប៉ះពាល់ពីការអភិវឌ្ឍផ្លូវដែក បានមកតវ៉ានៅពីមុខទីស្នាក់ការរបស់ធនាគារADBដើម្បីសុំការដោះស្រាយបញ្ហាដែលពួកគេកំពុងជួប។
ប្រជាពលរដ្ឋដែលរងការប៉ះពាល់ពីការអភិវឌ្ឍផ្លូវដែក បានមកតវ៉ានៅពីមុខទីស្នាក់ការរបស់ធនាគារADBដើម្បីសុំការដោះស្រាយបញ្ហាដែលពួកគេកំពុងជួប។ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

ដោយ​មាន​ការ​ត​វ៉ា​ពី​អ្នក​រង​ការ​ប៉ះ​ពាល់​ក្នុង​គម្រោង​អភិ​វឌ្ឍន៍​ផ្លូវ​ដែក​ប្រ​មាណ​២០០​នាក់​នៅ​ពីមុខ​ទី​ស្នាក់​ការ​របស់​ខ្លួន​ ធ​នា​គារ​អភិ​វឌ្ឍន៍​អា​ស៊ី(​ADB)​ បាន​អញ្ជើញ​តំ​ណាង​ប្រ​ជា​ពល​រដ្ឋ​បួន​នាក់ ​មក​ពី​ស​ហ​គមន៍​ផ្សេង​គ្នា​ឲ្យ​ចូល​ជួប​ដើ​ម្បី​ពិ​ភា​ក្សា​ពី​អ្វី​ដែល​ពួក​គេ​ចង់​បាន​។ ​អ្នក​ស្រី ​នី ​សន្តោស​ បាន​ឲ្យ​ដឹង​បន្ទាប់​ពី​ជំនួប​នោះ​ថា កន្លង​មក​ខាង​ស​ហ​គមន៍​បាន​លេច​លឺ​ព័ត៌​មាន​ច​ចាម​អា​រាម​ជា​ច្រើន​ជុំ​វិញ​ការ​អភិ​វឌ្ឍ​ផ្លូវ​ដែក​ដែល​ហួស​ពី​គម្រោង​របស់ ​ADB​។ ​

អ្វី​ដែល​ស​ហ​គមន៍​ពល​រដ្ឋ​នៅ​តាម​បណ្តោយ​ផ្លូវ​រថ​ភ្លើង​មិន​អស់​ចិត្ត​គឺ​ដោយ​សារ​ពួក​គេ​បាន​លឺ​ពី​ដំ​បូង​ថា ​គម្រោង​នេះ​ប៉ះ​ពាល់​ដី​ចម្ងាយ​ពី​អ័ក្ស​ផ្លូវ​រថ​ភ្លើង​ប្រ​វែង​ ៣.៥​ម​ តែ​ក្រោយ​មក​មាន​ព័ត៌​មាន​ថា ​ដី​ដែល​ប៉ះ​ពាល់​នោះ​មាន​ប្រវែង​លើស​ពី​នេះ​ទៅ​ទៀត​។ ​ដោយ​យល់​ថា ​ក្នុង​ឋា​នៈ​ជា​ម្ចាស់​ជំ​នួយ ​ភា​គី​ធនា​គារ ​ADB​ អាច​មាន​ព័ត៌​មាន​លម្អិត​អំ​ពី​គម្រោង​អភិ​វឌ្ឍន៍​ផ្លួវ​ដែក​នៅ​កម្ពុជា​នោះ ​ទើប​ប្រ​ជា​ស​ហ​គមន៍​នៅ​តែ​ទ​ទូច​ចង់​ទទួល​បាន​ព័ត៌​មាន​អំ​ពី​គម្រោង​លំ​អិត​នោះ​ពី​ធ​នា​គារ​អភិ​វឌ្ឍន៍​អា​ស៊ី​។

ទោះ​ជា​យ៉ាង​នេះ​ក្តី ​ជំ​នួប​រវាង​ប្រ​ជា​ស​ហ​គមន៍​និង​តំ​ណាង ​ADB​ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ​មិន​ទទួល​បាន​លទ្ធ​ផល​អ្វី​នោះ​ទេ​ដោយ​សារ​គ្មាន​វត្ត​មាន​របស់​តំ​ណាង​រដ្ឋា​ភិ​បាល​។ ​ភា​គី​ទាំង​ពីរ​បាន​សម្រេច​ឲ្យ​មាន​ការ​ប្រ​ជុំ​លើក​ក្រោយ​ដោយ​មាន​ការ​ចូល​រួម​ពី​អន្តរ​ក្រ​សួង​។ ​ ភា​គី​ធនា​គារ​ ADB​ បាន​បញ្ជាក់​ថា ​ផល​ប៉ះ​ពាល់​ចម្ងាយ​ពី​អ័ក្ស​ផ្លូវ​រថ​ភ្លើង​ប្រ​វែង​ ៣.៥ម​ ដែល​ជា​គំ​រោង​របស់​ខ្លួន​នោះ​បាន​ដោះ​ស្រាយ​រួច​រាល់​ហើយ​។ ​ដូច្នេះ​ គម្រោង​ក្រៅ​ពី​នេះ​គឺ​ជា​ស​មត្ថ​កិច្ច​របស់​អន្ត​ក្រ​សួង​។ ​ចំ​ណែក​ឯ​ភា​គី​ធ​នា​គារ​នឹង​ធ្វើ​ជា​អ្នក​សម្រប​សម្រួល​ក្នុង​ការ​ចរ​ចា​គ្នា​នា​ពេល​ខាង​មុខ​នេះ​។

គួរ​បញ្ជាក់​ថា​នេះ ​គឺ​ជា​ការ​ត​វា​លើក​ទី​៤​ហើយ​របស់​ស​ហ​គមន៍​ដែល​រង​ការ​ប៉ះ​ពាល់​ពី​ការ​អភិ​វឌ្ឍ​ផ្លួវ​រថ​ភ្លើង​។ ​នេះ​បើ​តាម​ការ​លើក​ឡើង​រប​ស់​ប្រ​ជា​ស​ហ​គមន៍​។​ ប៉ុន្តែ ​ពួក​គេ​នៅ​តែ​មិន​ទាន់​ទទួល​បាន​ចម្លើយ​ច្បាស់​លាស់​ពី​អា​ជ្ញា​ធរ​នៅ​ឡើយ​ទេ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ