សៅរ៍ 25 កុម្ភៈ 2012
បណ្ណាល័យចល័តកំពុងទាក់ទាញអ្នកអានតាមភូមិ

បណ្ណាល័យចល័តកំពុងទាក់ទាញអ្នកអានតាមភូមិ
©លី ម៉េងហួរ
ការអភិវឌ្ឍន៍អំណានសាធារណៈរបស់អង្គការ ស៊ីប៉ា ( SIPAR ) មានបំណងលើកតម្កើងអំណានសាធារណៈនៅតាមសហគមន៍។ កម្មវិធីនេះរួមមាន រថយន្តបណ្ណាល័យចល័តដែលដឹកជញ្ជូនសៀវភៅ និងល្បែងសិក្សាទៅកាន់កុមារជាង ២០.០០០ នាក់ និងគ្រួសាររបស់គេនៅតាមតំបន់ជនបទក្រីក្រ និងតំបន់ជាយក្រុង តាមមន្ទីរពេទ្យមណ្ឌលកុមារកំព្រា មណ្ឌលសង្គ្រោះកុមារ នៅជុំវិញទីក្រុងភ្នំពេញ ក្នុងខេត្តចំនួន ២ គឺខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ។ អង្គការស៊ីប៉ា ដែលផ្តួចផ្តើមបង្កើតដោយជនជាតិបារាំង នៅកម្ពុជា ក្នុងឆ្នាំ១៩៩១ ក៏មានគម្រោងបង្កើតបណ្ណាល័យ និងបណ្តុះបណ្តាលមន្ត្រីពន្ធនាគារ ឲ្យក្លាយទៅជាបណ្ណារក្ស នៅក្នុងពន្ធនាគារទាំង២៦ នៅកម្ពុជា ដោយសហការជាមួយអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃផងដែរ៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati




អត្ថាធិប្បាយ
ប្រតិកម្មជុំវិញអត្ថបទនេះ