កម្ពុជា - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ ចន្ទ 02 កក្កដា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ ចន្ទ 02 កក្កដា 2012

មេ​ដឹកនាំ​សហជីព​កម្មករ​ព្រមាន​​ធ្វើ​កូដកម្ម​បើសិន​ជា​ការ​ចរចា​មិន​ត្រូវ​គ្នា​នៅ​សប្តាហ៍​ក្រោយ​

លោក ជា មុនី ប្រធាន​សហជីពសេរិកម្មករ​នៃព្រះរាជាណាចក្រកម្ពុជា​ផ្សព្វផ្សាយ​គម្រោង​មហាបាតុកម្មអហិង្សាមួយ​នៅខែសីហា​ខាងមុខ
លោក ជា មុនី ប្រធាន​សហជីពសេរិកម្មករ​នៃព្រះរាជាណាចក្រកម្ពុជា​ផ្សព្វផ្សាយ​គម្រោង​មហាបាតុកម្មអហិង្សាមួយ​នៅខែសីហា​ខាងមុខ
RFI/Ly Meng Hour

ដោយ លី ម៉េងហួរ

ប្រធាន​​សហជីព​​សេរី​​កម្មករ​នៃ​​ព្រះរាជា​ណាចក្រ​​កម្ពុជា​ លោក​ជា ​មុនី ​បាន​​ប្រជុំ​ផ្សព្វផ្សាយ​​គម្រោង​​ធ្វើ​​មហា​​កូដកម្ម​​អហិង្សា​​ដ៏​​ធំ​​មួយ​នៅ​​ខែ​​សីហា​​ខាង​មុខ​។​ តាម​​លោក​​ជា​​មុនី​ កូដកម្ម​​ដ៏​​ធំ​​នោះ​នឹង​​ធ្វើ​​ឡើង​​ទូទាំង​ប្រទេស​តាម​​ការ​គ្រោង​ទុក​បើ​សិន​ជា​​ការ​ចរចា​ដំឡើងប្រាក់​​បន្ទាប់​បន្សំ​​ដល់​​កម្មករ​ដូច​ជា​ថ្លៃ​ឈ្នួល​​ឡាន​និង​​ថ្លៃ​​ស្នាក់​នៅ ​។​​ល​។ និង​។​ល​។​ នៅ​​ថ្ងៃ​​ទី​​១១​​កក្កដា​​ខាង​​មុខ​មិន​​ត្រូវ​រ៉ូវ​​គ្នា​។​ កិច្ច​ប្រជុំ​​នៅ​​ថ្ងៃ​ទី​​១១​​កក្កដា​នឹង​​ធ្វើ​ឡើង​ក្នុង​នាម​​ក្រុម​ប្រឹក្សា​​ការ​ងារ​ដែល​​មាន​​ការ​ចូល​រួម​​ពី​​តំណាង​​រដ្ឋាភិបាល​ដឹកនាំ​​ដោយ​​ក្រសួង​​ការងារ​សហជីព​​តំណាង​​កម្មករ​និង​​ភាគី​​ថៅកែ​​រោងចក្រ​​កាត់ដេរ​​។​​

សេចក្តីរាយ​ការណ៍​របស់​​ លី ម៉េងហួរ
 

02/07/2012

កិចច្ចប្រជុំ កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ ត្រូវបាន​ធ្វើឡើង ក្នុង​ក្របខណ្ឌ​សហជីព​សេរី​កម្មករ​របស់​លោក ជា មុនី ជាមួយ​សមាជិក​មកពី​បណ្ដា​រោងចក្រ ដែល​តំណាង​ឲ្យ​កម្មក​រកាត់​ដេរ​ជាង ១០​ម៉ឺន​នាក់​។

កិច្ចប្រជុំ បាន​សម្រេច​ថា កូដកម្ម​ទ្រង់ទ្រាយ​ធំ នៅ​ទូទាំង​ប្រទេស នឹង​ធ្វើឡើង ប្រសិន​បើ​កិច្ច​ប្រជុំ​​ចរចា​ត្រីភាគីនៅ​ថ្ងៃ​ទី​១១​កក្កដា សប្តាហ៍​ក្រោយ រវាង​ក្រសួង​ការងារ សហជីព​តំណាង​កម្មករ និង​សមាគម​តំណាង​រោងចក្រ​កាត់ដេរ ចរចា​មិន​ត្រូវរ៉ូវ​គ្នា​។

​លោក ជា មុនី ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានឲ្យដឹងថាការ​សម្រេច​​ចិត្ត​ ​របស់​សហជីព​សេរី​កម្មករ ក្នុង​ការដឹកនាំ​ធ្វើ​កូដកម្ម​ទ្រង់ទ្រាយ​ធំ នៅ​ខែ​សីហា បាន​ធ្វើឡើង បន្ទាប់​ពី​សហជីព​ធ្វើលិខិត​ជាច្រើន ចាប់តាំងពី​ឆ្នាំ​២០១១ ដាក់​ទៅ​កាន់​សមាគម​រោងចក្រ​កាត់ដេរ និង​ដាក់​ទៅកាន់​លោកនាយក​រដ្ឋមន្ត្រី មិន​មាន​ការឆ្លើយតប​។ នោះ​គឺ​ការស្នើ​សុំ​​ដំឡើង​​ប្រាក់​បន្ទាប់បន្សំ ដល់​កម្មករ​កាត់ដេរ ដូចជាប្រាក់​ធ្វើដំណើរនិង​ថ្លៃឈ្នួល​ផ្ទះចំនួន ១០​​ដុល្លារ ព្រមទាំង​ប្រាក់រង្វាន់​ការងារ​ទៀងទាត់​ចំនួន ១០​ដុល្លារ ក្នុង​មួយ​ខែ សម្រាប់​កម្មករ​កាត់ដេ​រ ជាដើម​។​

 

​សំណើ​ទាំងនេះ ក៏​នឹង​ត្រូវ​លើកឡើង ក្នុង​កិច្ចប្រជុំ​របស់​គណៈកម្មកា​រ​ប្រឹក្សា​ការងារ ដែល​ជា​យន្តការ​ដោះស្រាយ​ទំនាស់​ត្រីភាគីនឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​១១ខែកក្កដា ខាងមុខ​។ ​លោក​​ជា​មុនី​ អះអាងថា បើសិន​ជា​យន្តការ​ដោះស្រាយ​ទំនាស់​ត្រីភាគី ដែល​នឹង​បើក​កិច្ចប្រជុំ​នៅ​ថ្ងៃ​១១​កក្កដា សប្តាហ៍​ក្រោយ មិន​បាន​ជោគជ័យ តាម​ការស្នើសុំ​របស់​ស​ហ​ជី​ពក​ម្មករ​ទេ គឺ​លោក​នឹង​ដឹកនាំ ធ្វើ​មហា​កូដកម្ម​ទូទាំងប្រទេស​។
 
​យ៉ាងណាក៏ដោយ ក្នុង​កិច្ចប្រជុំ​ត្រីភាគី នៅ​ថ្ងៃ​១១​កក្កដា​ខាង​មុខ ត្រូវបាន​លោក ជា​មុនី ឲ្យ​ដឹង​ថា លោក​មិនមែន​ជា​សមាជិក​នៃ​កិច្ចប្រជុំ​នោះ​ទេ​។ តែ​លោក​រង់ចាំ​ការកោះប្រជុំ ដើម្បី​ចូលរួម អង្គុយ​ចរចា​លើ​ការ​ដំឡើង​​ប្រាក់កម្រៃដល់​កម្មករ​កាត់ដេរ​។ ​កម្មករ​កាត់ដេរ នៅ​កម្ពុជា បច្ចុប្បន្ន មាន​ជាង ៤៧ ម៉ឺន​នាក់​។ ចំណែក​ប្រាក់ខែ​គោល របស់​កម្មករ​កាត់ដេ​រ​ម្នាក់ ទទួលបាន ៦១ ដុល្លារ​។ ប្រាក់ខែ​របស់​កម្មករ​កាត់ដេរ ដែល​ភាគច្រើន​ជា​ស្ត្រី មិន​អាច​ចំណាយ​គ្រប់គ្រាន់ ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​ឡើយ​។​
 
​ពាក់ព័ន្ធ​បញ្ហា​កម្មករ នៅ​ថ្ងៃ​ចន្ទ​នេះ យ៉ាងហោចណាស់ មាន​កម្មករ​កាត់ដេរ ៣ រោងចក្រ នៅ ផ្លូវជាតិ​លេខ ៣ និង​ផ្លូវជាតិ​លេខ ៤ ក្នុង​ខេត្ត​កណ្តាល និង​ខេត្ត​កំពង់ស្ពឺ បាន​ធ្វើ​កូដកម្ម​តវ៉ា​។ ក្រសួង​ការងារ បាន​តម្រូវឲ្យ​កម្មករ​ស្ងប់​ស្ងាត់ និង​ចូល​ធ្វើការ​ឡើង​វិញ ហើយ​រង់ចាំ​កិច្ចប្រជុំ​ចរចា នៅ​ថ្ងៃ​១១​កក្កដា​។ ក៏​ប៉ុន្តែ​លោក​ជា​មុនី អះអាងថា កម្មករ​ទាំង ៣ រោងចក្រ​កាត់ដេរ ធ្វើ​កូដកម្ម​នោះ មិនមែន​តវ៉ា​រឿង​ដំឡើង​​ប្រាក់​បន្ទាប់បន្សំ​ទេ តែ​ជា​ការតវ៉ា ប្រឆាំង​នឹង​ថៅកែ​រោងចក្រ ដែល​បញ្ឈប់​ការងារ តំណាង​កម្មករ​ប៉ុណ្ណោះ​៕

 

tags: កម្ពុជា - សហជីព
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close