កម្ពុជា - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ សៅរ៍ 01 កញ្ញា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ សៅរ៍ 01 កញ្ញា 2012

សិស្ស​ប្រឡង​ជាប់បាក់ឌុប​ឆ្នាំ​នេះមាន​ចំនួន​ច្រើន​ជាង​ឆ្នាំមុន ប៉ុន្តែ​លោក រ៉ុង ឈុន មិន​សាទរ

លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជាឯករាជ្យ
លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជាឯករាជ្យ
© ចាន់ណា/rfi

ដោយ គី សុខលីម

នៅ​ឆ្នាំ​សិក្សា​២០១២​នេះ សិស្ស​ប្រឡង​ជាប់​បាក់ឌុប​មាន​ចំនួន​ជាង​៨៦%​​ ពោល​គឺ​កើន​ជាង​ឆ្នាំ​មុន​ចំនួន​៤​%។ ប៉ុន្តែ ​លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​មិន​សាទរ​ចំពោះ​លទ្ធផល​ប្រឡង​នេះ​ទេ​ ពីព្រោះ​ការ​ប្រឡង​នា​ពេល​កន្លង​មក​មាន​ភាព​មិន​ប្រក្រតី​ច្រើន។

សេចក្តីរាយការណ៍​របស់ គី សុខលីម ពីទីក្រុង​ភ្នំពេញ
 

01/09/2012 by គី សុខលីម

លោក សម មុនីរ័ត្ន អគ្គនាយកដ្ឋាន​អប់រំ​នៃ​ក្រសួង​អប់រំ យុវជន​និង​កីឡា បាន​បញ្ជាក់​ប្រាប់​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា នៅ​ឆ្នាំ​២០១២​នេះ សិស្ស​ដែល​ប្រឡង​ជាប់​បាក់ឌុប​មាន​ចំនួន​ជាង​៨៦%​ពោល​គឺ​កើន​ជាង​ឆ្នាំ​មុន​ចំនួន​៤%។ មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​អប់រំ​រូបនេះ​បាន​ពន្យល់​ថា នៅឆ្នាំ​នេះ​សិស្ស​ធ្វើ​ត្រូវ​ច្រើន​ អ៊ីចឹង​ហើយ​ទើប​ពួកគេ​ប្រឡង​ជាប់​ច្រើន​ជាង​ឆ្នាំ​មុន។ មិន​ត្រឹមតែ​ប៉ុណ្ណោះ លោក​អគ្គនាយកដ្ឋាន​អប់រំ​នៃ​ក្រសួង​អប់រំ​​បាន​បន្ថែម​ទៀត​ថា សិស្ស​ដែល​ទទួល​បាន​និទេ្ទស A នៅ​ឆ្នាំ​នេះ​មាន​ចំនួន​១០៥​នាក់ ​រីឯ​កាល​ពី​ឆ្នាំ​មុន​មាន​ចំនួន​តែ​៥០​នាក់​ប៉ុណ្ណោះ។

ទាក់ទង​ទៅ​នឹង​លទ្ធផល​ប្រឡង​បាក់ឌុប​នៅឆ្នាំ​នេះ លោក រ៉ុង ឈុន បាន​អត្ថាធិប្បាយ​នៅ​ថ្ងៃ​នេះ​ថា លោក​មិន​សាទរ​ទេ​ពីព្រោះ​ការ​ប្រឡង​នាពេលកន្លងមក​ពោពេញ​ទៅ​ដោយ​ភាព​មិន​ប្រក្រតី។ ភាព​មិនប្រក្រតី​ទាំងនោះ​ជារួម​មាន៖ អំពើ​សូកប៉ាន់និង​ការ​បើក​មើល​វិញ្ញាសារ​ព្រាង​ជា​ដើម។ លោក កែម ឡី អ្នកស្រាវជ្រាវឯករាជ្យ​នៅ​ក្នុងប្រទេស​កម្ពុជា​​ដែល​បាន​ធ្វើ​ការ​ស្រាវជ្រាវ​លើ​ការប្រឡង​បាក់ឌុប​នាពេល​កន្លងមក​បាន​ទទួល​ស្គាល់​ថា ការ​ប្រឡង​នាពេលកន្លងមក​មាន​ភាព​មិន​ប្រក្រតី​មែន​ប៉ុន្តែ​លោក​បានបញ្ជាក់​តាមរយៈ​ការ​អង្កេត​របស់​លោក​ថា ​ការ​ប្រឡង​ឆ្នាំ​នេះ​មាន​ភាព​តឹងរឹង​ជាង​ឆ្នាំ​មុន។
 
លោក រ៉ុង ឈុន បាន​បន្ត​បញ្ជាក់​ទៀត​ថា លទ្ធផល​នៃ​ការ​ប្រឡង​នេះ​មិន​ឆ្លើយតប​ទៅ​នឹង​សមត្ថភាព​ជាក់ស្តែង​របស់​សិស្ស​ទេ មានន័យថា ប្រសិនបើ​ការ​ប្រឡង​ប្រព្រឹត្តិ​ទៅ​ប្រកប​ដោយ​យុត្តិធម៌​និង​ត្រឹមត្រូវ​នោះ ​ចំនួន​អ្នក​ប្រឡង​ជាប់​ត្រូវ​ទាប​ជាង​នេះ។ លោក ឈុន បាន​បន្ត​ទៀត​ថា លោក​មាន​ការព្រួយបារម្ភ​ពី​គុណភាព​មនុស្ស​នា​ពេលអនាគត​។ គុណភាព​ធនធាន​មនុស្ស​ខ្មែរ​​មិន​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ទីផ្សារឡើយ។ លោក រ៉ុង ឈុន ចោទ​ប្រកាន់​វិស័យ​អប់រំ​ខ្មែរ​ថា បណ្តុះបណ្តាល​ធនធាន​មនុស្ស​យក​តែ​បរិមាណ​ប៉ុន្តែ​មិន​គិត​ពី​គុណភាព។
 
ក្រៅ​ពី​បញ្ហា​គុណភាព លោក កែម ឡី អ្នក​ស្រាវជ្រាវ​ឯករាជ្យ​បាន​លើក​ឡើង​ថា នៅ​ក្នុង​ប្រទេស​សិង្ហបុរី យុវជន​២​នាក់​ក្នុង​ចំណោម​យុវជន​៣​នាក់​បាន​ចូល​រៀន​នៅ​មហាវិទ្យាល័យ​ រីឯ​នៅ​កម្ពុជា​វិញ យុវជន​ម្នាក់​ក្នុង​ចំណោម​២០​នាក់​បាន​ចូលរៀន​នៅ​មហាវិទ្យាល័យ៕

tags: កម្ពុជា - អប់រំ
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ (4)

ប្រឡង​ ឫចំលង បាក់ឌុប?

តើស្ថានភាពការអប់រំនៅស្រុកខ្មែរបច្ចុបន្បភាពនេះ កុំពុងស្ថិតក្នុងលំដាប់ណាមួយ?

សិស្សពីមួយឆ្នាំទៅមួយឆ្នាំ មានការកើនឡើងនូវចំនួនអ្នកឆ្លងកាត់មធ្យមសិក្សាទុតិយភូមិ ក៏ប៉ុន្តែបរិមាណនៃធនធានមនុស្សដែលអាចទទួលយកបានហាក់ស្ទើរតែគ្មានសោះ។​ ក្រុមហុ់នមួយចំនួនធំកុំពុងតែប្រកាសរកបុគ្គលិកដែលសាកសមនឹងការងារ ប៉ុន្តែការស្វែងរកបុគ្កលិកដែលពោពេញដោយសមត្ថភាព ពិតប្រាកដគឺពិតជាពិបាករកណាស់នៅស្រុកខ្មែរ

Why lower the score?

As notice this year, Bac II passed with score 15%, grade E = 15 to 44 (about), D=45 to about 60, C about between 60 to 80 etc.

The score system is changed so that number of students passed increase.

The education today should focus now on issue of extra courses (រៀនគួរ), according to my interview with around 50 students, they said they would fail if during bac2, they don't take extra courses because teachers do not teach them well in class.

What should we do?

Agree

"គុណភាព​ធនធាន​មនុស្ស​ខ្មែរ​​មិន​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ទីផ្សារឡើយ" ចូរពិចារណាសម្តីរបស់ រ៉ុង ឈុន មើល ថាតើកំពុងបន្ទាបបន្ថោកមនុស្សខ្មែរឬ?

យកមកធ្វើអ្វីមានតែបរិមាណតែគ្មានគុណភាព!!

គួរសាទរចំពោះតែអ្នកដែលធ្វើដោយសមត្ថភាពពិតៗទើបជាការលើកទឹកចិត្តដ៏ប្រសើរចំពោះកូនខែ្មរ!! ខ្មែរសម័យដើមសងសងអង្គរមានទៅចំលងពីណាមករឺអត់? ចុះហេតុអ្វីយើងកូនខ្មែរជំនាន់ក្រោយគ្រាន់តែប្រលងបាកឌុបក៏ចំលងគ្នាដែរ!! តើនេះជាអ្វីដែរគួរតែប្រជែងឈ្នះគេដែរលើទីផ្សារការងារអន្តរជាតិ?

ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close