ចិន-វៀតណាម - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ ពុធ 25 កក្កដា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ ពុធ 25 កក្កដា 2012

គម្រោងការ​​ប៉េកាំង​​នៅ​​ Paracels ​​បាននាំឲ្យ​​កើតមាន​​ការប្រឆាំង​​យ៉ាង​ខ្លាំង​ក្លា​​នៅក្នុង​​តំបន់​​

បាតុករសម្តែង​ការប្រឆាំង​នៅមុខ​ស្ថានទូតចិន​នៅទីក្រុង​ហាណូយ
បាតុករសម្តែង​ការប្រឆាំង​នៅមុខ​ស្ថានទូតចិន​នៅទីក្រុង​ហាណូយ
REUTERS/Nguyen Lan Thang

ដោយ សៀក សារិន

ភាពតានតឹង​បាន​កើនឡើង​មួយ​កម្រិត​នៅ​សមុទ្រ​ចិន​ខាងត្បូង​ ​ ក្រោយពី​មាន​គម្រោងការ​របស់​ទីក្រុង​ប៉េកាំង​ ​ ដាក់​មូលដ្ឋាន​យោធា​នៅលើ​ទីប្រជុំកោះ​ Paracels ​ដែល​ជាទី​កន្លែង​ឈ្លោះ​ដណ្តើម​គ្នា​រវាង​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។​ គម្រោងការ​ប៉េកាំង​នៅ​ទីប្រជុំកោះ​ Paracels ​នេះ​ បាន​ធ្វើឲ្យ​ប្រទេស​វៀតណាម​និង​ប្រទេស​ហ្វីលីពីន​ខឹង​ក្រេវក្រោធ​យ៉ាងខ្លាំង។

សេចក្តីរាយការណ៍របស់សៀក សារិន
 

25/07/2012 by សៀក សារិន

 

សេចក្តី​សម្រេចចិត្ត​របស់​ប្រទេសចិន​ដែល​គ្រោង​ដាក់​មូលដ្ឋាន​ទ័ព​នៅ​ទី​ប្រជុំកោះ​ Paracels ​នេះ​ ​ បាន​ទទួលរង​ការ​ថ្កោលទោស​យ៉ាង​ខ្លាំងក្លា​ពី​សំណាក់​ប្រទេស​វៀតណាម។​ ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​ទីក្រុង​ម៉ានីល​វិញ​ បាន​ត្រូវ​កោះហៅ​ដោយ​អាជ្ញាធរ​ហ្វីលីពីន​ ​ ដើម្បី​សម្តែង​បង្ហាញ​ឲ្យ​ឃើញ​នូវ​ការ​ប្រឆាំង​ដាច់ណាត់​របស់​គេ។​ ការទិតៀន​ប្រឆាំង​មាន​កាន់តែ​ច្រើនឡើងៗ​នៅក្នុង​បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍​ ​ ប្រឆាំង​ទល់នឹង​ការដំឡើង​បង្ហាញ​សាច់ដុំ​របស់​ទីក្រុង​ប៉េកាំង។
 
សេចក្តី​សម្រេចចិត្ត​របស់​ប្រទេស​ចិន​ក្នុង​ការ​ដាក់​មូលដ្ឋាន​យោធា​នៅ​សានស្ហា​ឬ​ទីប្រជុំកោះ​ប៉ារ៉ាសែល​ដែលឋិត​នៅ​ប៉ែក​ខាងជើង​នៃ​សុមុទ្រចិន​ខាងត្បូង​ ​ បាន​បណ្តាល​ឲ្យ​កើតមាន​កំហឹង​ក្រេវក្រោធ​យ៉ាងខ្លាំង​ពី​សំណាក់​ទីក្រុង​ហាណូយ​ ​ ដែល​ទាមទារ​ចង់បាន​មួយ​ចំណែក​នៃ​ទីប្រជុំកោះ​ទាំងនោះ។​ សម្រាប់​ប្រទេស​វៀតណាម​ ​ ទង្វើ​របស់​ប្រទេស​ចិន​គឺជា​ការ​រំលោភ​ទៅលើ​ច្បាប់​អន្តរជាតិ​ ​ ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​អធិបតេយ្យ​របស់​វៀតណាម។
 
រីឯ​ប្រទេស​ហ្វីលីពីន​វិញ​បាន​បរិហារ​ពី​គម្រោងការ​របស់​ទីក្រុង​ប៉េកាំង​ ​ ហើយ​បារម្ភ​ពី​ផលវិបាក​ដែល​អាច​កើត​មាន​នៅ​ក្នុង​តំបន់​មួយ​ដ៏​ “យុទ្ធសាស្ត្រ”​ ​ ដែល​គេ​​សង្កេត​ឃើញ​ឧប្បត្តិហេតុ​កើតមាន​កាន់តែ​ច្រើនឡើងៗ​នារយៈ​ពេល​ប៉ុន្មានខែ​ចុង​ក្រោយនេះ​ ​ មាន​ដូចជា​ ការ​មកដល់​កាលពី​សប្តាហ៍​មុន​នៃ​នាវា​នេសាទចិន​មួយ​ក្រុម​ដែលបាន​មកដល់​ជិត​ទីប្រជុំកោះ​ Spratleys ​ដែលឋិត​នៅ​ប៉ែក​ខាងត្បូង​នៃ​ទីប្រជុំកោះ​ប៉ារ៉ាសែល​ ​ ហើយ​ដែល​ដណ្តើម​ចង់បាន​ដោយ​ទីក្រុង​ម៉ានីល។​ គួរបញ្ជាក់ថា​ ​ ទីប្រជុំកោះ​ Spratleys​នេះ​ឋិត​នៅ​ប្រមាណ​១២០ miles nautiques ​ពី​ជ្រាំង​សមុទ្រ​ហ្វីលីពីន។
 
ចំណែកឯ​តៃវ៉ាន់វិញ​ ​ បាន​ប្រកាស​ឲ្យដឹង​ថា​ ​ នៅខែក្រោយ​ គេនឹង​ដឹក​យក​ទៅដាក់​នៅលើ​ ទីប្រជុំកោះ​ Spratleys​ នូវ​កាំភ្លើង​ធំ​និង​កាំភ្លើង​ត្បាល​ ​ ដែល​នៅទីនោះ​ តៃវ៉ាន់​មាន​ទាហាន​ប្រមាណ​១៣០នាក់​រួច​ស្រេច​ទៅហើយ។
 
គួរបញ្ជាក់ថា​ ​ ទីក្រុង​ប៉េកាំង​បាន​តាំងខ្លួន​ជា​ម្ចាស់​ដែនសមុទ្រ​នៃ​សមុទ្រចិន​ខាងត្បូង​ ​ ក៏​ប៉ុន្តែ​ ការ​ប្រកាស​ដំឡើង​បង្ហាញ​សាចដុំ​បែបនេះ​ ​ គឺពិត​ជា​ជួយ​រុញច្រាន​ឲ្យ​ប្រទេស​មួយ​ចំនួន​នៅ​អាស៊ី​អាគ្នេយ៍​ធ្លាក់​ទៅក្នុង​ដៃ​របស់​សហរដ្ឋ​អាមេរិក​ជាពុំខាន៕

 

tags: ចិន - ជម្លោះព្រំដែន - តៃវ៉ាន់ - វៀតណាម - សមុទ្រចិនខាងត្បូង - ហ្វីលីពីន - អាស៊ាន - អាស៊ី
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ (2)

Same Feeling

Hey, Vietnam!
This feeling is what we lost Koh Trol to you!!!!!!

ចៃ​ចិន​ខំ​ស្មោះ​នឹង​ម្ចាស់​ទៅ

ចៃ​ចិន​ខំ​ស្មោះ​នឹង​ម្ចាស់​ទៅ គង់​មាន​ថ្ងៃ​ត្រូវ​ចិនអេះ​ចេញ ​​ចាំ​មើល​ទៅ​!

ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close