Law

Syndicate contentច្បាប់
ការ​ការពារ​ផលប្រយោជន៍​និយោជិត​ក្នុង​ករណី​ក្រុមហ៊ុន​ក្ស័យធន
10/05/2012 - នាទី​យល់ដឹង​អំពី​ច្បាប់ និង​ជំនួញ

ការ​ការពារ​ផលប្រយោជន៍​និយោជិត​ក្នុង​ករណី​ក្រុមហ៊ុន​ក្ស័យធន

នៅក្នុង​នាទី​យល់ដឹង​អំពី​ច្បាប់​​​របស់​យើង​នៅថ្ងៃ​នេះ សេង ឌីណា នឹង​ពន្យល់​អំពី​​អាទិភាព​នៃ​ផលប្រយោជន៍​របស់​​បុគ្គលិក និង​និយោជិត​ ក្នុងករណី​ក្រុមហ៊ុន​ត្រូវ​ក្ស័យធន។ នៅក្នុងករណី​ក្រុមហ៊ុន​​ជួប​នឹង​បញ្ហា​ហិរញ្ញវត្ថុ ដែល​អាច​នាំទៅរក​ការ​ក្ស័យធន បញ្ហា​ដែល​ចោទឡើង​ចំពោះ​និយោជិត​របស់​ក្រុមហ៊ុន គឺ​​ការបាត់បង់​ការងារ និង​ប្រាក់បៀវត្សរ៍ ដែល​ក្រុមហ៊ុន​ជំពាក់។ តើ​ក្នុង​ច្បាប់​ខ្មែរ និយោជិត​ទទួល​បាន​នូវការ​ការពារ​ដូចម្តេច​ខ្លះ?

03/05/2012 - កម្ពុជា

តុលាការ​ខ្មែរក្រហម​ផ្អាក​សវនាការ​លើ​សំណុំរឿង​០០២

តុលាការ​ខ្មែរក្រហម​បាន​ប្រកាស​ថា អង្គជំនុំជម្រះ​សាលាដំបូង​បាន​ផ្អាក​សវនាការ​លើ​សំណុំរឿង​០០២ នា​ព្រឹក​ថ្ងៃទី៣​ឧសភា​នេះ។ សវនាការ​ត្រូវ​លើក​ទៅ​បន្តធ្វើ​ នៅ​ថ្ងៃ​ទី១៧ ខែ​ឧសភា ឆ្នាំ២០១២។

ពិធី​បុណ្យ​សព​លោក​ឈុត វុទ្ធី
03/05/2012 - កម្ពុជា

ការ​ស៊ើបអង្កេត​នៅ​បន្តធ្វើ ប្រតិកម្ម​ក៏​នៅមាន​ក្នុង​ករណី​ស្លាប់​ឈុត វុទ្ធី​និង​អ៊ិន រតនា

គណៈកម្មការ​ចម្រុះ​ដែល​បង្កើត​ឡើង​ដោយ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ នៅ​បន្ត​ធ្វើ​ការងារ​របស់​ខ្លួន​ នៅក្នុង​ខេត្ត​កោះកុង​ ដើម្បី​ស៊ើប​អង្កេត​ករណី​ស្លាប់​របស់​សកម្មជន​បរិស្ថាន និង​មន្ត្រី​កងរាជ​អាវុធ​ហត្ថ។ ស្ថានទូត​អាមេរិក​បាន​អំពាវនាវ​អោយ​រដ្ឋាភិបាល​ចាប់​អ្នក​ទទួលខុសត្រូវ​លើ​ឧក្រិដ្ឋកម្ម​នេះ​មក​ផ្តន្ទាទោស ខណៈ​តុលាការ​បាន​ឃាត់​ជន​សង្ស័យ​ម្នាក់​មក​សាកសួរ។

ឆ្លើយ​នឹង​សំណួរ​អ្នកស្តាប់​ជុំវិញ​កិច្ចសន្យា​ជួល​អចលនវត្ថុ
03/05/2012 - នាទី​យល់ដឹង​អំពី​ច្បាប់ និង​ជំនួញ

ឆ្លើយ​នឹង​សំណួរ​អ្នកស្តាប់​ជុំវិញ​កិច្ចសន្យា​ជួល​អចលនវត្ថុ

នៅក្នុង​នាទីយល់​ដឹង​អំពី​ច្បាប់​របស់​យើង នៅថ្ងៃ​នេះ សេង ឌីណា សូម​ឆ្លើយ​នឹង​សំណួរ​មួយ​ចំនួន​របស់​​អ្នក​ស្តាប់ ជុំវិញ​កិច្ចសន្យា​ជួល​ផ្ទះ ឬដី ដែល​វិទ្យុយើង​បាន​លើក​យក​មក​ពន្យល់ កាល​ពីថ្ងៃ​ព្រហស្បតិ៍មុន។

លោក​ឈុត​វុទ្ធី កាលនៅរស់ បាន​នាំ​អ្នកកាសែត​ទៅ​មើល​ការកាប់បំផ្លាញ​ព្រៃឈើ​នៅខេត្ត​កំពង់ធំ
27/04/2012 - កម្ពុជា

របាយការណ៍៖ ប៉េអឹម​បាន​បាញ់​សម្លាប់​ប្រធាន​អង្គការ​បរិស្ថាន មុន​ធ្វើ​ឃាត​ខ្លួនឯង

បន្ទាប់​ពី​ធ្វើ​កោសល្យពិច័យ​លើ​សាកសព និង​សួរ​សាក្សី​រួចរាល់ តុលាការ និង​សមត្ថកិច្ច​ខេត្ត​កោះកុង បាន​ធ្វើ​របាយការណ៍ ដោយ​ទាញ​ការសន្និដ្ឋាន​ថា លោក ឈុត វុទ្ធី ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ​ត្រូវ​បាន​ប៉េអឹម បាញ់សម្លាប់ នៅក្នុង​រថយន្ត​របស់​លោក កាលពី រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​២៦​មេសា​ម្សិលមិញ នៅ​ខេត្ត​កោះកុង។

លោក ឈូក បណ្ឌិត អតីត​អភិបាល​ក្រុង​បាវិត​ ជាប់​សង្ស័យ​ថា​បាន​បាញ់​កម្មករ​របួស
26/04/2012 - កម្ពុជា

សហជីព​កម្មករ​អន្តរជាតិ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​នាំ​ខ្លួន​ឈូក ​បណ្ឌិត​ទៅ​កាត់​ទោស​

សហព័ន្ធ​​សហជីព​​អន្តរជាតិ​ ជំរុញ​​ឲ្យ​​រដ្ឋាភិបាល​​កម្ពុជា​នាំ​​ខ្លួន​​ជន​ល្មើស​​លោក​ ឈូក ​បណ្ឌិត​ អតីត​​អភិបាល​ក្រុង​​បាវិត​ដែល​​​បាន​​បាញ់​​កម្មការិនី​​រោងចក្រ​​កាត់​ដេរ​​៣​នាក់​ឲ្យ​​របួស​ធ្ងន់​កាលពី​​ខែ​​កុម្ភៈ​​យក​​មក​​កាត់​ទោស​។​ តាម​​​សហជីព​​កម្មករ​​អន្តរជាតិ​គ្មាន​​អំពើ​​ហិង្សា​​ណា​មួយ​ ត្រូវ​​យក​មក​ប្រើ​នៅ​ក្នុង​​វិស័យ​​ទំនាក់​ទំនង​​ឧស្សាហកម្ម​​កាត់ដេរ​​ឡើយ​។

អំពី​សិទ្ធិ កាតព្វកិច្ច និង​ទម្រង់​នៃ​កិច្ចសន្យា​ជួល​ផ្ទះ ឬដីធ្លី
26/04/2012 - នាទី​យល់ដឹង​អំពី​ច្បាប់ និង​ជំនួញ

អំពី​សិទ្ធិ កាតព្វកិច្ច និង​ទម្រង់​នៃ​កិច្ចសន្យា​ជួល​ផ្ទះ ឬដីធ្លី

កិច្ចសន្យា​ជួល (​តាមភាសា​ច្បាប់ថា ភតិសន្យា) មាន​ចែង​នៅ​ក្នុង​ក្រម​រដ្ឋប្បវេណី​ (ឆ្នាំ២០០៧) ពី​មាត្រា ៥៩៦ ដល់​ មាត្រា ៦២១ (ជំពូកទី៥)។ យោងតាម​និយមន័យ​ក្នុង​ក្រមរដ្ឋប្បវេណីនេះ “ភតិសន្យា សំដៅទៅលើ​កិច្ចសន្យា​មួយ ដែល​ភាគី​ម្ខាង ឲ្យ​ភាគី​ម្ខាង​ទៀត​ប្រើប្រាស់ និង​អាស្រ័យ​ផល​ ពីវត្ថុណាមួយ ដោយ​យក​ថ្លៃ”។

ចៅក្រុម​នៃ​តុលាការ​ខ្មែរក្រហម
23/04/2012 - កម្ពុជា

ក្មួយ​​ ប៉ុលពត​ចូល​ធ្វើ​សាក្សី​នៅ​តុលាការ​ខ្មែរក្រហម​

ក្នុង​​សវនាកា​រ​លើ​​សំណុំរឿង​​០០២​នៅ​​ថ្ងៃ​​ចន្ទ​​នេះ​​ បាន​​ចូល​​ដល់​​ការ​ផ្តល់​​សក្ខីកម្ម​​របស់​​សាក្សី​​មួយ​​រូប​​ទៀត​ដែល​​ជា​​ក្មួយ​ប្រុស​​របស់​ ប៉ុល ពត​ ឬ ​សាឡុត ​ស​។

តុលាការ​ខេត្ត​ស្វាយ​រៀង
21/04/2012 - កម្ពុជា

ប្រតិកម្ម​រិះគន់​តុលាការ​ខេត្ត​ស្វាយរៀង​កើន​ឡើង​ចំពោះ​ករណី​ ឈូក បណ្ឌិត

ប្រតិកម្ម​បាន​ធ្លាក់​មកជា​បន្តបន្ទាប់​ប្រឆាំង​ទៅនឹង​ការសម្រេច​របស់​តុលាការ​ខេត្ត​ស្វាយរៀង​ក្នុង​សំណុំរឿង​លោក​ឈូក បណ្ឌិត អតីត​អភិបាល​ក្រុង​បាវិត។ ជនសង្ស័យ​ក្នុងករណី​បាញ់ប្រហារ​ទៅលើ​កម្មការិនី​ឲ្យ​រង​របួស​៣​នាក់​កាលពី​ខែកុម្ភៈ​កន្លង​ទៅ​ត្រូវបាន​តុលាការ​ចោទ​ត្រឹមតែ​បទ​បង្ក​របួសស្នាម​ដោយ​អចេតនា​ដែល​ជា​បទ​ចោទ​ដ៏​ស្រាល​មួយ​ប៉ុណ្ណោះ។ បទ​ចោទ​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​មានការ​រិះគន់​ជា​បន្តបន្ទាប់។

លោក​សុក សំអឿន៖ “បើបាញ់សំដៅទៅហ្វូងមនុស្ស គេមិនអាចនិយាយថាជាទង្វើដោយអចេតនាទេ”
21/04/2012 - ភ្ញៀវប្រចាំសប្តាហ៍

លោក​សុក សំអឿន៖ “បើបាញ់សំដៅទៅហ្វូងមនុស្ស គេមិនអាចនិយាយថាជាទង្វើដោយអចេតនាទេ”

​ភ្ញៀវប្រចាំសប្តាហ៍​របស់​យើង​នៅថ្ងៃ​នេះ គឺ​លោក សុក សំអឿន នាយកប្រតិបត្តិ​នៃ​ក្រុមអ្នកច្បាប់​ការពារសិទ្ធិ​កម្ពុជា។ ឆ្លើយ​នឹង​សំណួរ​របស់​ សេង ឌីណា លោក​ សុក សំអឿន ពន្យល់​អំពី​ “បទ​បង្ក​របួស​ស្នាម​ដោយ​អចេតនា” ដែល​​ព្រះរាជអាជ្ញា​អម​តុលាការ​ខេត្ត​ស្វាយរៀង ចោទប្រកាន់​លើ​លោក ឈូក បណ្ឌិត អតីត​អភិបាល​ក្រុង​បាវិត​ ជុំវិញ​រឿងរ៉ាវ​បាញ់​កម្មករ​ឲ្យ​របួស កាល​ពីថ្ងៃ​ទី២០ កុម្ភៈ ២០១២។

Close