កម្ពុជា - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ សុក្រ 03 កុម្ភៈ 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ សុក្រ 03 កុម្ភៈ 2012

“ជាប់គុកមួយជីវិត”​សម្រាប់​កាំង ហ្គេចអ៊ាវ​ហៅឌុច​

កាំង​ ហ្គេចអ៊ាវ​ ហៅឌុច​ មេគុក​ទួលស្លែង​ឬស២១​ ​
កាំង​ ហ្គេចអ៊ាវ​ ហៅឌុច​ មេគុក​ទួលស្លែង​ឬស២១​ ​
© Reuters

ដោយ សៀក សារិន

ឌុច​ មេគុក​ស២១​នៅក្នុង​ទីក្រុង​ភ្នំពេញ​ក្រោមរបប​ខ្មែរក្រហម​ ​ ដែល​នៅទីនោះ​ ​ មាន​មនុស្ស​ប្រមាណ​១៥ ០០០នាក់​ ​ បានត្រូវ​មេគុក​ឌុច​ធ្វើទណ្ឌកម្ម​និង​សម្លាប់យ៉ាង​ឃោរឃៅ។​ នៅ​ថ្ងៃសុក្រ​ទី៣កុម្ភៈ​នេះ​ ​ តុលាការ​កំពូល​ឧបត្ថម្ភ​ដោយ​អង្គការ​សហប្រជាជាតិ​បាន​សម្រេច​កាត់ទោស​ឲ្យ​ឌុច​ជាប់គុក​មួយជីវិត។

សេចក្តីរាយការណ៍របស់​ សៀក សារិន
 

03/02/2012 by សៀក សារិន

ឌុច​ដែលជា​អតីត​មេគុក​ទួលស្លែង​ឬ​ស២១​ដែលជា​ពន្ធនាគារ​ដ៏ធំ​នៅក្នុង​ទីក្រុង​ភ្នំពេញ​ ​ ក្រោមរបប​ខ្មែរក្រហម​ (​ឆ្នាំ១៩៧៥-១៩៧៩​) ​ ​បានត្រូវ​គេចាប់​ខ្លួន​នៅឆ្នាំ១៩៩៩​ ពោលគឺ​២០ឆ្នាំ​ក្រោយពី​របប​ខ្មែរក្រហម​ដ៏សាហាវ​ឃោរឃៅ​បាន​ដួលរលំ។​ កាំង​ ហ្គេចអ៊ាវ​ហៅឌុច​ក៏​បាន​ត្រូវ​តុលាការ​ឧបត្ថម្ភ​ដោយ​អង្គការ​សហប្រជាជាតិ​កាត់ទោស​ជាលើក​ដំបូង​ឲ្យ​ “ជាប់គុក​៣០ឆ្នាំ​”​ នៅ​ខែកក្កដា​ឆ្នាំ២០១០​ពី​បទឧក្រិដ្ឋកម្ម​សង្គ្រាម​និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ។

 
បន្ទាប់មក​ ​ ឌុច​និង​មេធាវី​ក៏​បាន​ប្តឹង​តវ៉ា​ទៅ​សាលា​កំពូល​សុំ​រួចខ្លួន​ពី​ពន្ធនាគារ​ ​ ដោយ​អះ អាង ថា​ ​ ខ្លួន​ពុំមែន​ជា​មេដឹកនាំ​ធំដុំ​នៅក្នុង​របប​ខ្មែរក្រហម​ ​ ហើយគ្មាន​តួនាទី​អ្វី​សំខាន់​ឡើយ។​ ទង្វើ​អ្វីៗ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​នៅ​ក្នុង​គុក​ទួលស្លែង​គឺ​ធ្វើតាម​តែ​ការបញ្ជា​របស់​ថ្នាក់លើ​តែ ប៉ុណ្ណោះ។
 
ក៏ប៉ុន្តែ​ ​ នៅ​ថ្ងៃសុក្រ​ទី៣កុម្ភៈ​នេះ​ តុលាការ​កំពូល​បាន​សម្រេច​កាត់ទោស​ឲ្យ​ឌុច​ “​ជាប់គុក​មួយជីវិត​”​ ទៅវិញ​ ​ ដោយ​តុលាការ​កំពូល​យល់ថា​ ​ ការ​កាត់ទោស​ជាលើក​ដំបូង​ឲ្យ​ “ជាប់គុក​៣០ឆ្នាំ​”​ជាទោស​មាន​លក្ខណៈ​ស្រាលពេក​ ​ ពុំស្មើនឹង​កម្រិត​ឧក្រិដ្ឋកម្ម​ដ៏​ធ្ងន់ធ្ងរ​ដែលបាន​ប្រព្រឹត្ត​ដោយ​ កាំង​ ហ្គេចអ៊ាវ​ ហៅឌុច​ មេគុក​ទួលស្លែង​ឬស២១​ ​ ដែល​នៅទីនោះ​មាន​មនុស្ស​ប្រមាណ​១៥ ០០០នាក់​ ​ បានត្រូវ​មេគុក​ឌុច​ធ្វើទណ្ឌកម្ម​និង​សម្លាប់​យ៉ាង​ឃោរឃៅ។
 
ឌុច​ដែលមាន​អាយុ​៦៩ឆ្នាំ​ ​ ពាក់អាវស​ នៅពេល​ឮ​តុលាការ​កំពូល​សម្រេច​កាត់ទោស​ឲ្យ​"ជាប់គុក​មួយជីវិត​”​ ​ ពុំបាន​ចេញស្ដី​អ្វីឡើយ​។​ គួរបញ្ជាក់ថា​ ​ ការ​កាត់ទោស​ជាលើក​ដំបូង​ដោយ​តុលាការ​ឲ្យ​ឌុច​ “ជាប់គុក​៣០ឆ្នាំ​”​ ​ អាច​អនុញ្ញាត​ឲ្យ​មេគុក​ទួលស្លែង​ហៅឌុច​រួចខ្លួន​ចេញពី​ពន្ធនាគារ​ក្នុងរយៈ​ពេល​១៨ឆ្នាំ​ខាងមុខ​ នៅពេល​ដែល​ឌុច​មាន​អាយុ​៨៧ឆ្នាំ​ ​ ដោយហេតុថា​ ឌុច​បាន​ត្រូវ​គេចាប់​ឃុំឃាំង​អស់​រយៈកាល​១២ឆ្នាំ​រួចមកហើយ។
 
នេះ​ក៏ជា​កត្តា​មួយ​នាំឲ្យ​តុលាការ​កំពូល​សម្រេច​កាត់ទោស​ឲ្យឌុច​ “ជាប់គុក​មួយជីវិត​” ។​ ហើយម្យ៉ាងទៀត​ ​ ការកាត់ទោស​ជាលើក​ដំបូង​ឲ្យ​ឌុច​ “ជាប់គុក​៣០ឆ្នាំ​”​ នៅ​ខែកក្កដា​ឆ្នាំ២០១០​ពី​បទឧក្រិដ្ឋកម្ម​សង្គ្រាម​និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ ​ ជាការ​កាត់ទោស​មាន​លក្ខណៈ​ស្រាលពេក​ ​ ពុំសមស្រប​នឹង​ទម្ងន់​នៃ​ឧក្រិដ្ឋកម្ម​ដែលបាន​ប្រព្រឹត្ត​ដោយ​មេគុក​ទួលស្លែង​ហៅឌុច​ឡើយ៕

tags: កម្ពុជា - តុលាការខ្មែរក្រហម - នយោបាយ
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Image CAPTCHA
Enter the characters (without spaces) shown in the image.
Close