អានតួអត្ថបទ
បទសម្ភាស

លោក ​គង់ សុវណ្ណ​៖ ​យុទ្ធនាការ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​បី​ស្ថាប័ន​ពឹង​កាត់​បន្ថយ​គ្រោះថ្នាក់​​ចរាចរណ៍​ក្នុង​ពេល​បុណ្យ​ភ្ជុំ​បិណ្ឌ​បី​ថ្ងៃ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​ RFI​ នៅ​ថ្ងៃ​នេះ ​គឺ​លោក​ គង់ សុវណ្ណ ​ប្រធាន​អង្គការ​ដៃគូ​សុវត្ថិភាព​ចរាចរណ៍​សកល។ ​អង្គការ​ដៃគូរ​សុវត្ថិភាព​ចរាចរណ៍​សកល ​សហការ​ជាមួយ​ក្រសួងមហាផ្ទៃ​ និង​អ្នក​ស្ម័គ្រចិត្ត​កាកបាទ​ក្រហម​កម្ពុជា ​កំពុង​បើក​យុទ្ធនាការ​ព្រម​ៗ​គ្នា​ ដើម្បី​ផ្សព្វផ្សាយ​និង​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ដល់​ប្រជា​ពលរដ្ឋ​១៥​ខេត្ត​ក្រុង។​ យុទ្ធនាការ​បាន​ធ្វើ​ជា​ពិសេស​នៅ​ក្នុង​ឳកាស​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​រយៈពេល​បី​ថ្ងៃ ​និង​បន្ត​ធ្វើ​រហូត​ដល់​ខែ​ធ្នូ​ឆ្នាំ២០១៤។ ​លោក ​គង់ សុវណ្ណ ​ប្រធាន​អង្គការ​ដៃគូ​សុវត្ថិភាព​ចរាចរណ៍​សកល​រំពឹង​ថា​ យុទ្ធនា​ការ​នេះ ​នឹង​អាច​ជួយ​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍​បាន​ខ្លះ ​ក្នុង​រយៈ​ពេល​នៃ​ពិធី​បុណ្យ​ភ្ជុំ​បី​ថ្ងៃ​នេះ។

លោក គង់ សុវណ្ណ ប្រធានអង្គការដៃគូសុវត្ថិភាពចរាចរណ៍សកល។
លោក គង់ សុវណ្ណ ប្រធានអង្គការដៃគូសុវត្ថិភាពចរាចរណ៍សកល។ សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ