ព្រហស្បតិ៍ 20 កញ្ញា 2012
ពលរដ្ឋ​ខ្មែរ​កាន់​សាសនា​ឥស្លាម​ប្រឆាំង​នឹង​ភាពយន្ត​អាមេរិក​តែ​មិនប្រើ​ហិង្សា
ពលរដ្ឋ​ខ្មែរ​កាន់សាសនា​ឥស្លាម កំពុង​សូត្រធម៌​
ពលរដ្ឋ​ខ្មែរ​កាន់សាសនា​ឥស្លាម កំពុង​សូត្រធម៌​
RFI/Sophal Nhiem
ដោយ ញឹម សុផល

ពលរដ្ឋ​ បញ្ញវន្ត​ និង​ថ្នាក់ដឹកនាំ​ខ្មែរឥស្លាម​នៅក្នុង​ប្រទេស​កម្ពុជា​បានសម្តែង​នូវ​ការមិនពេញចិត្ត​ចំពោះ ​ខ្សែភាពយន្ត​របស់​អាមេរិក​ ដែលពួកគេ​យល់ថា​មានលក្ខណៈ​ប្រមាថ​មើលងាយ​ បន្ទាបបន្ថោក​ដល់​ព្យាការី​មហាម៉ាត់​ បុគ្គល​ជាទីសក្ការៈ​នៃ​សាសនា​នេះ។ ទោះជាយ៉ាងណាក៏ដោយ​ ខ្មែរឥស្លាម​នៅកម្ពុជា​មិនបាន​លើកទឹកចិត្ត​ឲ្យមាន​អំពើ​ហិង្សា ដូចជា​នៅតាម​បណ្តា​ប្រទេស​នៃ​ពិភព​អារ៉ាប់​ ឬ​មជ្ឈិមបូព៌ា​នោះឡើយ​។

ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ (1)

ពត៌មានខុស

RFI គួរផ្ទៀងផ្ទាត់ពត៌មានអោយច្បាស់លាស់ មុននឹងយកមកផ្សាយ។ ជាការខ្មាសអៀនមួយ ដែលយកពត៌មានខុសមកនិយាយ នៅក្រោយផ្លាករបស់ RFI។ អាមេរិកបានដកឯកអគ្គរដ្ឋទូត ចេញពីប្រទេសស៊ីរីជាយូមកហើយ។ ឯកអគ្គរដ្ឋទូតអាមេរិក ដែលស្លាប់ គឺស្ថិតនៅក្នុងប្រទេសលីប៊ី។ មួយទៀត បណ្ដាអ្នកយកពត៌មាន និងអ្នកដែលសំដែងប្រតិកម្ម តើពួកគាត់មានបានមើលខ្សែរភាពយន្ដនេះ ផ្ទាល់ភ្នែកហើយឬនៅ? ឬក៏គ្រាន់តែនិយាយលឺតាមគេ ហើយគ្រានតែបញ្ចេញឈ្មោះ ដើម្បីអោយចេញមុខចេញមាត់? ការដែលចេញអំពើហឹង្សា គឺកើតចេញពី ការផ្អើលតាមគ្នា និងមានការលូកដៃលូកជើង ពីបណ្ដាញអ៊ីស្លាមជ្រុលនិយម មាននិន្នាការប្រឆាំងអាមេរិក។ តែអ្នកយកពត៌មានត្រូវពិចារណា យកពត៌មានប្រកបដោយវិជ្ជាជីវៈ និងឯករាជ្យភាព។

ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close