អានតួអត្ថបទ
ស,រ,អា,

លោក​ kerry​និង​លោក​Abbas​ជួយ​ជ្រោម​ជ្រែង​អភិក្រម​សន្តិភាព​អ៊ីស្រាអែល​-ប៉ាឡេស្ទីន​

នៅ​ថ្ងៃ​អាទិត្យ​ទី​២១​មេសា​ម្សិលមិញ លោក John Kerry រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​ស្ថិត​នៅ​ទីក្រុង Istanbul​ប្រទេស​តួកគី​។ នៅ​ទី​នោះ លោក​ John Kerry បាន​ជួប​ពិភាក្សា​ជា​មួយ​​លោក​ប្រធាន​រដ្ឋ​អំណាច​ប៉ាឡេស្ទីន Mahmoud Abbas​ជាថ្មីម្តងទៀត។ ឥស្សរជន​នយោបាយ​​ទាំង​ពីរ​រូប បាន​​សន្ទនា​គ្នា​អំពី​ដំណើរ​ស្វែង​រក​សន្តិភាព​រវាង​អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន។ អភិក្រម​​សន្តិភាព​ដែល​ត្រូវ​​​ជាប់​គាំង​ចាប់​តាំង​ពី​២​ឆ្នាំ​កន្លង​មក​ហើយ​និង​ដែល​សហរដ្ឋ​អាមេរិក ចង់​ផ្តល់​​សន្ទុះ​ឡើង​វិញ​​នៅ​ដើមបូព៌ា។

ប្រមុខការទូតអាមេរិក John Kerryនិង​រដ្ឋមន្ត្រីការបរទេសតួកគី​ Ahmet Davutoglu នៅក្រុង Istanbul, ២១មេសា២០១៣
ប្រមុខការទូតអាមេរិក John Kerryនិង​រដ្ឋមន្ត្រីការបរទេសតួកគី​ Ahmet Davutoglu នៅក្រុង Istanbul, ២១មេសា២០១៣ Reuters/Hakan Goktepe/Pool
ផ្សាយពាណិជ្ជកម្ម

 

យោង​តាម​ប្រសាសន៍​របស់​លោក ​John kerry  ប្រមុខ​ការទូត​អាមេរិក “ជំនួប​ប្រាស្រ័យ​ជាមួយ​លោក Abbas ក្នុង​​រយៈពេល​ជាង​មួយ​ម៉ោង​ ជា​ជំនួប​​មួយ​​ប្រកប​ដោយ​ផ្លែ​ផ្កា” ប៉ុន្តែ លោក​​មិនបាន​​បង្អែរបង្អង់​​ឡើយ​ ​ក្នុងការដោះស្រាយ​​នៅ​​ចំណុច​នានា​នៃ​​​កិច្ច​ពិភាក្សា​គ្នា​នេះ។

ចំពោះ​​លោក John kerry  គឺ​​ត្រូវ​តែ​បន្ត​ការ​​ចរចា​គ្នា​ដែល​​បាន​ក្លាយ​ទៅ​ជា​ទម្លាប់​​មួយ​មក​​ហើយ​​ចាប់​តាំង​ពី​ប៉ុន្មាន​សប្តាហ៍មក ដើម្បី​រៀបចំដំណើរ​អភិក្រម​​​សន្តិភាព​រវាង​អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន ជាថ្មី​ឡើង​វិញ។ អភិក្រមសន្តិភាពនេះ ដែល​រដ្ឋបាល​អាមេរិក មាន​ចង់ឃើញ​រូបរាង​កំពុង​​ស្ថិត​នៅ​​ក្នុង​ដំណាក់​កាល​ត្រដាបត្រដួស​មួយ។

ម្យ៉ាងទៀត ការជួបសន្ទាគ្នារវាងលោក John kerry និង​លោក​Abbas នៅ​ទីក្រុង​អ៊ីស្តង់​ប៊ូល​ប្រទេស​តួកគី​នេះ ​ពុំមែន​រឿង​អត់​ប្រយោជន៍នោះឡើយ។​ លោក John kerry បាន​​ស្នើ​សុំ​​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​ទួកគី Tayyip Erdogan លើក​ពេលទៅបំពេញ​​ទស្សនកិច្ច​​នៅ​តំបន់​ហ្កាហ្សា​ទៅ​ថ្ងៃ​ក្រោយ​វិញ។  ​ដំណើរ ទស្សនកិច្ច​ដែល​គ្រោង​ធ្វើ​​​នៅ​តំបន់​ហ្កាហ្សា គឺ​ដោយសារ​លោក​នាយក​រដ្ឋមន្ត្រី​តួកគី មាន​ទំនាក់​ទំនង​ជិតដិត ​ជាមួយ​ចលនា​អ៊ីស្លាម​ជ្រុលនិយម​ប៉ាឡេស្ទីន ហាម៉ាស​និង​ចលនា Fatah ​របស់​លោក​ Abbas ។

លោកប្រមុខការទូតអាមេរិក ថែមទាំង​បាន​បង្ខំ​​​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​តួកគី ប្រញាប់​ប្រញាល់​រក​ការ​​សម្រុះ​សម្រួល​គ្នា​រវាង​ប្រទេស​តួកគី​និង​ប្រទេស​អ៊ីស្រាអែល -ការ​ផ្សះផ្សា​​គ្នា​​ដែល​លោក​ប្រធានាធិបតី​អាមេរិក បារ៉ាកអូបាម៉ា បាន​កំណត់ ​រួច​ជា​ស្រេច នៅ​ឱកាស​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក នៅ​តំបន់​ដើមបូព៌ា​នា​ពេល​ថ្មីៗ​នៅ​ខែ​មីនា​២០១៣​នេះ។​

មួយវិញទៀត នៅ​ឱកាស​សន្និសីទ​កាសែត​មួយ លោក​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក បាន​សន្យា​ជា​មួយ​លោក​ប្រធាន​រដ្ឋអំណាច​ប៉ាឡេស្ទីន​. ថា សហរដ្ឋ​អាមេរិក មាន​បំណង​ពិតៗ​ចង់​ជួយ​ជំរុញ​សេដ្ឋកិច្ច​ប៉ាឡេស្ទីន​នៅ​ខាង​តំបន់ Cijordanie :។ លោក John Kerry ក៏​បាន​អំពាវនាវផងដែរ​ឲ្យ​​លោក  Mahmoud Abbas ខិតខំ​រក​ដំណោះស្រាយ​នយោបាយ​មួយ​ក្រោយ​បន្ទាប់​ពី​ការ​សុំ​លាលែង​ចេញ​ពី​មុខ​តំណែង​របស់​ប្រមុខ​រដ្ឋាភិបាល​ប៉ាឡេស្ទីន។ ក៏ប៉ុន្តែ នៅពេល​នេះ គេ​នៅ​​មិន​ទាន់​ដឹង​ពិត​ប្រាកដ នៅឡើយ​ថា​តើ​តួកគី​​នឹង​ត្រូវ​ដើរ​តួនាទី​បែប​ណា​ទៅ ជា​មួយ​រដ្ឋ​អ៊ីស្រាអែល​ដើម្បី​ជួយ​ជំរុញ​ដល់​ដំណើរ​ការ​ស្វែង​រក​សន្តិភាព​រវាង​អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន៕
យោង​តាម​ប្រសាសន៍​របស់​លោក ​John kerry ប្រមុខ​ការទូត​អាមេរិក “ជំនួប​ប្រាស្រ័យ​ជាមួយ​លោក Abbas ក្នុង​​រយៈពេល​ជាង​មួយ​ម៉ោង​ ជា​ជំនួប​​មួយ​​ប្រកប​ដោយ​ផ្លែ​ផ្កា” ប៉ុន្តែ លោក​​ក៏មិន​​បង្អែរបង្អង់​ពេល​ឡើយ​ ​ក្នុងការដោះស្រាយ​​នៅ​​លើ​​ចំណុច​នានា​នៃ​​​កិច្ច​ពិភាក្សា​គ្នា​នេះ។

ចំពោះ​​លោក John kerry គឺ ​​ត្រូវ​តែ​បន្ត​ការ​​ចរចា​គ្នា​ដែល​​បាន​ក្លាយ​ទៅ​ជា​ទម្លាប់​​មួយ​​​ចាប់​តាំង​ពី​ប៉ុន្មាន​សប្តាហ៍មកហើយ ដើម្បី​រៀបចំអភិក្រម​​​សន្តិភាព​រវាង​អ៊ីស្រាអែល​និង​ប៉ាឡេស្ទីនឡើង​វិញ។ អភិក្រមសន្តិភាពនេះដែល​រដ្ឋបាល​អាមេរិក មាន​ចិត្ត​ជាប់​ជំពាក់​យ៉ាង​ខ្លាំងណាស់​ ហើយ​​យោង​តាម​​លោក John kerry អភិក្រមសន្តិភាពនេះ កំពុង​​ស្ថិត​នៅ​​ក្នុង​តំណាក់​កាល​នៃ​​វិបត្តិ​មួយ។

ម្យ៉ាងទៀត ការជួបសន្ទាគ្នារវាងលោក John kerry និង​លោក​ Abbas នៅ​ទីក្រុង​អ៊ីស្តង់​ប៊ូលប្រទេសតួកគី​នេះ ​ពុំមែន​រឿង​អត់​ខាន់នោះ​ទេ ដោយ​ហេតុ​ថា លោក John kerry បាន​​ធ្វើ​ណូមពរ សុំ​​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​ទួកគី Tayyip Erdogan លើក​ពេលដំណើរ​ទស្សនកិច្ច​​របស់លោក​នៅ​តំបន់​ហ្កាហ្សា​ទៅ​ថ្ងៃ​ក្រោយ​វិញ។ ​ដំណើរ ទស្សនកិច្ច​ដែល​គ្រោង​ធ្វើ​​​នៅ​​ហ្កាហ្សា គឺ​​ដោយសារតែ​លោក​នាយក​រដ្ឋមន្ត្រី​តួកគី មាន​បំណង​​ចង់​បានយ៉ាងខ្លាំង ​ទំនាក់​ទំនង​ជិតដិត ​ជាមួយ​ចលនា​អ៊ីស្លាម​ជ្រុលនិយម​ប៉ាឡេស្ទីន ហាម៉ាស​និង​ចលនា Fatah ​របស់​​លោក​ Abbas ។

លោកប្រមុខការទូតអាមេរិក ថែមទាំង​បាន​តឿនបង្ខំ​​​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​តួកគី ប្រញាប់​ប្រញាល់រក​ការ​​សម្រុះសម្រួលគ្នា​មួយ​រវាង​តួកគី​និង​អ៊ីស្រាអែល -ការ​ផ្សះផ្សា​​គ្នា​​ដែល​លោក​ប្រធានាធិបតី​អាមេរិក បារ៉ាកអូបាម៉ា បាន​កំណត់ទុក​រួច​ជា​ស្រេចហើយនៅ​ឱកាស​នៃ​​ដំណើរ​ទស្សនកិច្ច​របស់​លោក នៅ​តំបន់​ដើមបូព៌ា​នា​ពេល​ថ្មីៗ​នៅ​ខែ​មីនា​២០១៣​នេះ។​

មួយវិញទៀត នៅ​ឱកាស​សន្និសីទ​កាសែត​មួយ​ដែល​សង្កត់​ជាពិសេស​នៅ​លើ​វិបត្តិ​នៅ​ប្រទេស​ស៊ីរី លោក​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក បាន​ថ្លែងបញ្ជាក់​​ថា លោក​ ​បាន​សន្យា​ជា​មួយ​លោក​ប្រធាន​រដ្ឋអំណាច​ប៉ាឡេស្ទីន​. ថា សហរដ្ឋ​អាមេរិក ​ចង់​ជួយ ​ជំរុញ​សេដ្ឋកិច្ច​ប៉ាឡេស្ទីន​នៅ​ខាង​តំបន់ Cijordanie ។ លោក John Kerry ​បានទាំង ​អំពាវនាវផងដែរ សុំ​ឲ្យ​​លោក  Mahmoud Abbas ខិតខំ​រក​ដំណោះស្រាយ​នយោបាយ​មួយ ​ក្រោយ​បន្ទាប់​ពី​ការ​សុំ​លាលែង​ចេញ​ពី​មុខ​តំណែង​របស់​ប្រមុខ​រដ្ឋាភិបាល​ប៉ាឡេស្ទីន។

 ក៏ប៉ុន្តែ នៅពេល​នេះ គេ​នៅ​​មិន​ទាន់​ដឹង​ពិត​ប្រាកដនៅឡើយ ​ថា​តើ ​តួកគី ​​ត្រូវ​ដើរ​តួនាទី​បែបណា​ទៅ ជាមួយរដ្ឋអ៊ីស្រាអែល ​ដើម្បី​ជួយ​​ជំរុញ ​ដល់​ដំណើរ​ស្វែង​រក​សន្តិភាព​រវាង​អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ