កម្ពុជា - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ អង្គារ 17 កក្កដា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ អង្គារ 17 កក្កដា 2012

សមរង្ស៊ី និងកឹមសុខា​ព្រមព្រៀង​ច្របាច់​បញ្ចូលគ្នា​ជា​គណបក្ស​ថ្មីសម្រាប់​ការបោះឆ្នោត​ឆ្នាំ​២០១៣

សន្និសីទ​វីដេអូដែល​បង្ហាញ លោក​កឹម សុខា និង​លោក​សម រង្ស៊ី​នៅប្រទេស​ហ្វីលីពីន ព្រមព្រៀងគ្នា​ដើម្បី​បង្កើត​ជា​គណបក្ស​តែមួយ
សន្និសីទ​វីដេអូដែល​បង្ហាញ លោក​កឹម សុខា និង​លោក​សម រង្ស៊ី​នៅប្រទេស​ហ្វីលីពីន ព្រមព្រៀងគ្នា​ដើម្បី​បង្កើត​ជា​គណបក្ស​តែមួយ
©RFI/ siv channa

ដោយ លី ម៉េងហួរ

លោក​សម​រង្ស៊ី និង​លោក​កឹម​សុខា បាន​ប្រកាស​រួម​គ្នា​ថា គណបក្ស​ប្រឆាំង​ទាំង​ពីរ បាន​ព្រមព្រៀង​ច្របាច់​បញ្ចូល​គ្នា បង្កើត​ជា​គណបក្ស​ថ្មី​មួយ សម្រាប់​ចូលរួម​ការបោះឆ្នោត​ជាតិ ឆ្នាំ​២០១៣។ គណបក្សប្រឆាំង​ថ្មី ដែល​មិន​ទាន់​ដាក់​ឈ្មោះ​នោះ មាន​លោក​សម​រង្ស៊ី ជា​ប្រធាន និង​លោក​កឹម​សុខា ជា​អនុប្រធាន។ក៏​ប៉ុន្តែ​មុន​នឹង​ឈានដល់​ការបង្កើត​គណបក្ស​ថ្មី​រួមគ្នា គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស ក៏​បាន​ព្រមព្រៀង​បង្កើត “​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ” ដើម្បី​បង្រួបបង្រួម​អ្នកប្រជាធិបតេយ្យ និង​អ្នកស្នេហាជាតិ​ផងដែរ។

សេចក្តី​រាយការណ៍​របស់​លី ម៉េងហួរ​ពីទីក្រុង​ភ្នំពេញ
 

17/07/2012 by លី ម៉េងហួរ

 

ការសម្រេច​ដូច្នេះ ត្រូវបាន​ប្រកាស​ឡើង​ក្នុង​សន្និសីទកាសែត តាម​វិដេអូ​ខន​ហ្វឺ​រេ​ន រវាង​លោក​កឹម​សុខា និង​លោក​សម​រង្ស៊ី ពី​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន ចូល​មក​កាន់​ទីស្នាក់កា​រ​កណ្តាល​គណបក្ស​សម​រង្ស៊ី នៅ​ភ្នំពេញ នា​រសៀល​ថ្ងៃ​អង្គារ ទី​១៧​កក្កដា​នេះ។ ថ្នាក់ដឹកនាំ​គណបក្ស​ប្រឆាំង​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស បាន​ជួបជុំគ្នា រយៈពេល​ពីរ​ថ្ងៃ កាលពី​ថ្ងៃ​ទី​១៦​កក្កដា ឆ្នាំ​២០១២ ដើម្បី​និយាយ​ពី​ការរួបរួម។
 
ក្នុង​សន្និសីទកាសែត លោក សម រង្ស៊ី បាន​ហៅ​ការរួបរួម​រវាង​គណ​បក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស​របស់​លោក​កឹម​សុខា ពេលនេះ ថា​ជា​ប្រវត្តិសាស្ត្រ និង​នាំឲ្យ​មាន​ការផ្លាស់ប្តូរ​នយោបាយ​នៅ​កម្ពុជា។ នោះ​គឺ​ប៉ូល​នយោបាយ សម្រាប់​ការបោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣ នឹង​មាន​តែ​ពីរ​ប៉ុណ្ណោះ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ប្រឆាំង​ថ្មី ដែល​ចេញពី​ការរួបរួម​រវាង​គណបក្ស​សមរង្ស៊ី និង​សិទ្ធិមនុស្ស។
 
លោក​សម រង្ស៊ី បាន​លើកឡើង​ថា ការរួបរួមរ​វា​ងគ​ណ​បក្សប្រឆាំង​ទាំងពីរ នៅពេលនេះ គឺ​យោង​តាម​កាលៈទេសៈ នាពេល​បច្ចុប្បន្ន ដើម្បី​អ្វី​ដែល​លោក​សម​រង្ស៊ី ហៅថា សម្រាប់​ស្រោចស្រង់​ប្រទេស​កម្ពុជា ចេញ​ពី​ការដឹកនាំ​ផ្តាច់ការ ការរំលោភច្បាប់ និង​ការបាត់បង់​​ទឹកដី ជាដើម។
 
ចំណែក​លោក​កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិមនុស្ស ដែល​អង្គុយ​ខាងស្តាំ​ដៃ​លោក​សម រង្ស៊ី ក៏​បាន​ប្រកាសថា ការរួបរួម​របស់​គ​ណ​បក្សប្រឆាំង​ទាំងពីរ​នៅពេលនេះ គឺ​ធ្វើ​តាម​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ ដែល​ទន្ទឹង​រង់ចាំ​ជា​យូរ​មក​ហើយ។ លោក​កឹម​សុខា ក៏​បាន​ប្តេជ្ញា​ធ្វើ​ការរួបរួម​ដោយ​ភាពស្មោះត្រង់ ដើម្បី​ប្រជាពលរដ្ឋ។ នោះ​គឺ​គណបក្ស​សមរង្ស៊ី និង​សិទ្ធិមនុស្ស សម្រេច​ទី​១ បង្កើត​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ និង​ទី​២​បង្កើត​គណបក្ស​ថ្មី​រួមគ្នា ដើម្បី​ចូលរួម​ប្រកួតប្រជែង​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការបោះឆ្នោត​ជាតិ នៅ​ខែ​កក្កដា ឆ្នាំ​២០១៣។
 
អ្នកនាំពាក្យ តំណាងឲ្យ​សំឡេង​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចាត់ទុកថា ការរួបរួម​ជា​ថ្មី​របស់​គណបក្ស​សម​រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស មិន​ជះឥទ្ធិពល​ណាមួយ រាំងស្ទះ​ដល់​សំឡេង​ឆ្នោត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ទេ។
 
សូម​រម្លឹកថា ក្រោយ​ការបោះឆ្នោតជាតិ​ឆ្នាំ​២០០៨ លោក​សម​រង្ស៊ី និង​លោក កឹម​សុខា ធ្លាប់​បាន​ចាប់ដៃ ចុះហត្ថលេខា​រួមគ្នា បង្កើត “​សម្ព័ន្ធភាព​អ្នកប្រជាធិបតេយ្យ” ដែល​ជា​ការរួបរួម​រវាង​គណបក្ស​សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស កាលពី​ថ្ងៃ​ទី​១៥​មករា ឆ្នាំ​២០០៩។ ក៏ប៉ុន្តែ​ជា​ង​១​ឆ្នាំ​ក្រោយមក សម្ព័ន្ធភាព​នោះ បាន​បែកបាក់​ទៅវិញ៕

 

tags: កម្ពុជា - កឹម សុខា - គណបក្សនយោបាយ - សម រង្ស៊ី
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ (2)

ល្អ

សូមឲ្យការរួបរួមនេះមានជារៀងរហូត
អ្នកគាំទ្រគណបក្សទាំពី

democracy

ខ្ញុំគិតថា ការបង្រួបនេះគឺជាយុទ្ធសាស្រ្តដណ្តើមសន្លឹកឆ្នោតប៉ុណ្ណោះពីព្រោះការបែងចែកអំណាច
ប្រធាន អនុប្រធានគឺធ្វើទៅលើសន្លឹកឆ្នោតនៃលទ្ធផលការបោះឆ្នោតឃុំ ស្រុក ។ចំពោះខ្ញុំ ការរើសតំ
ណាងបេក្ខជននាយករដ្ធមន្រ្តីក្នុងការបោះឆ្នោតត្រូវធ្វើជាសាធារណះ មានន័យថា

១ បើកកិច្ចពិភាក្សាតុមូល១ទល់១ជជែកពីបពា្ហពីនេះ ពីនោះ៕ ការពិភាក្សានេះត្រូវរៀបចំដោយសង្គមងក
រាជ្យ ។
២ អ្នកដែលមានឈ្មោះក្នុងឆាកនយោបាយគណបក្សប្រឆាំងទើបមានសិទ្ធិចូលរួមកិច្ចពិភាក្សានេះ។
៣ ធ្វើការបោះឆ្នោត ហើយអ្នកដែលមានសិទ្ធិបោះឆ្នោតត្រូវជាសមាជិកបក្សរបស់ខ្លួន ។
៤ ក្រោយការចេញលទ្ធផល អ្នកដែលចាញ់ និងឈ្នះត្រូវបង្រួបបបង្រួមជាគោលតែមួយ ។

តើគណះបក្សប្រឆាំងប្រឆាំងហ៊ានធ្វើបែបនឹងទេ រឺអាចធ្វើទៅរួចទេ?
ប្រសិនបើអ្នកប្រឆាំងអាចធ្វើបាន ទើបខ្ញុំគិតថាអស់លោកជាអ្នកប្រជាធិបតេយ្យ ស្នេហាជាតិ
ស្រលាញ់ប្រជាជនការពារប្រជាជន…..៕

ទោះជាយ៉ាងណាក៏ដោយ ខ្ញុំមានអារម្មណ៏ភ័យខ្លាចនៅពេលដែលខ្ញុំចង់រិះគន់អ្នកដឹកនាំសព្វថ្ងៃ
ប៉ុន្តែសំរាប់បក្សប្រឆាំងខ្ញុំមិនខ្លាច។ ប្រហែលជាអស់លោកគ្មានអំណាចទេដឹងបានជាខ្ញុំមិនខ្លាច?
ខ្ញុំជាប្រជាជនម្នាក់ដែលស្រែកឃ្លានអំណាចបពា្ចញមតិ ការរិះគន់ និងសេរីភាព ៕

ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close